Part 18

1.7K 81 1
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 18

_ ក្រោយពេលគេងសម្រាកនៅមន្ទីរពេទ្យដល់ទៅជិតមួយខែទីបំផុត Tae ក៏បានត្រឡប់មកផ្ទះវិញជាមួយនិងកូនស្រីគួរឲ្យស្រឡាញ់របស់ខ្លួនដែរ ។

Mrs Kim: អង្គុយនៅទីនេះហើយចាំម៉ាក់ទៅដាំទឹកខ្ញីឲ្យផឹក

_ លោកស្រីKim ប្រាប់កូនប្រុសឲ្យអង្គុយលើ សាឡុងហើយដើរទៅផ្ទះបាយ ទុកឲ្យរាងតូចអង្គុយពរកូនតូចទាំងញញឹមបិទមាត់មិនជិត ។

Jungkook: បិទមាត់ខ្លះក៏បានដែរណា៎អូន ញញឹមច្រើនពេកប្រយ័ត្នជ្រួញមុខអស់ទៅ

_ រាងក្រាសទុកឥវ៉ាន់ហើយដើរមកអង្គុយក្បែរគ្នា ។

Tae: Aww សុខចិត្តជ្រួញមុខក៏បានដែរឲ្យតែកូន យើងសុខភាពល្អទៅបានហើយ

Jungkook: Minjee ទើបតែកើតបានមួយសប្ដាហ៏ បងគិតថាពួកយើងគួរតែឈប់ពីការងារហើយមើល ថែកូនសិន ចាំអូននិងកូនរឹងមាំជាងនេះចាំគិតតទៀតក៏បានដែរ

Tae: អូនថាមិនអីទេ បងទៅធ្វើការចុះទុក Minjee ឲ្យអូនមើលម្នាក់ឯងបានហើយ

Jungkook: ធ្វើចឹងមិនបានកើតទេ Minjee ក៏ជាកូនបងដូចគ្នាទុកឲ្យបងនៅមើលជាមួយអូន សម្រេចតាមហ្នឹងចុះមានបញ្ហាទេ?

Tae: បងនិយាយដល់ថ្នាក់នេះហើយអូនអាចមាន បញ្ហាដែរហ្អេស? បងពរកូនសិនទៅអូនទៅមើល ម៉ាក់សិន

_ រាងតូចលើកកូនឲ្យប្ដីហើយក៏ដើរទៅផ្ទះបាយ ។

Jungkook: Minjee ហ្អា៎~~~គេងហើយហ្អីកូនប៉ា

_ នាយសួរតិចៗខ្លាចកូនស្រីភ្ញាក់ព្រមទាំងលើកដៃ ច្បិចថ្ពាល់ទន់ៗតូចល្អិតយ៉ាងគួរឲ្យក្នាញ់ មុខមាត់គួរឲ្យស្អប់គួរឲ្យខ្ពើមដូច Appa គេមិនខុសឡើយ ។

_ រសៀលបន្តិច Mrs Kim ធ្វើម្ហូបអាហារទុកឲ្យរួចក៏ត្រឡប់ទៅផ្ទះគាត់វិញ ឯ Tae និងរាងក្រាសកំពុងនៅបន្ទប់ខាងលើដែលទើបរើឥវ៉ាន់ពីខាងក្រោមមក វិញ ។ Tae មើលកូនតាំងពីព្រឹកឡើងបើកភ្នែកលែង រួច រាងក្រាសចេញពីងូតទឹកវិញក៏ស្លៀកពាក់ហើយដើរមករក ។

Jungkook: អូនទៅងូតទឹកហើយគេងទៅទុកកូនឲ្យបងវិញ

Tae: ហឹម...បងមើលបានដែរហ្អេស?

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ