💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 15
@ព្រឹកថ្ងៃថ្មី
_ ក្រោយពីមិនទទួលបានចម្លើយវិជ្ជមានចេញពីមាត់ រាងក្រាសកាលពីម្សិលមិញហើយ Tae ក៏ស្រងូតស្រងាត់មិនសូវនិយាយស្ដីច្រើន នៅតែជាមួយកូន ច្រើនជាងប្ដី ពេលខ្លះភ្លឹកៗNahyung ហៅមិនឆ្លើយក៏មានដែរធ្វើឲ្យ Jungkook តឹងទ្រូងទៅតាមទើបគេបានលួចខលទៅសួរគ្រូពេទ្យថ្ងៃមុនពីសុខភាព របស់រាងតូចថាអាចមានលទ្ធភាពពរពោះបានដូចម្ដេចខ្លះទើបគ្រូពេទ្យណែនាំឲ្យគេជូន Tae ទៅពិនិត្យ សុខភាពមើលជាមុនសិនសឹមវិនិច្ឆ័យអាការៈតាមក្រោយ ។
< ងុឺត!! >
_ Jungkook បើកឡានជូនអាល្អិតមកសាលា
ដូចធម្មតា ។Nahyung: កូនចូលសាលាហើយណា៎ Bye Bye Appa, Bye Bye Daddy
Tae: ធ្វើជាក្មេងល្អខំប្រឹងរៀងណា៎
Nahyung: បាទ!!
_ អាល្អិតនិយាយហើយលោរមកថើបមាត់អ្នកជាប៉ា តូចហើយក៏មិនភ្លេចថើបថ្ពាល់ប៉ាធំដែរ ។
Tae: ចូលសាលាចុះកូន
Nahyung: តែកូនចង់ឃើញ Appa និង Daddy ថើបដូចរាល់ដងសិនបានទៅ ប៉ាៗថើបគ្នាទៅណា៎
_ ក្មេងតូចសុំដូច្នេះព្រោះរាល់ដងពួកគេតែងតែថើប គ្នាមុនចេញពីផ្ទះតែថ្ងៃនេះថើបក៏អត់ថែមទាំងមិននិយាយរកគ្នាទៀតទើបទទូចឲ្យថើបឲ្យបានអស់ចិត្តសិនបានរៀនចូល (កូននេះឆ្លាត😆) ។ អ្នកទាំងពីរពេលលឺបែបកូនសុំបែបនេះក៏ស្ងាត់សម្លឹងមុខគ្នាដូចតឹងទ្រូងណាស់ចឹង ។
Nahyung: ឆាប់ឡើងដល់ម៉ោង Hyungie ចូលរៀនអាឡូវហើយណា៎~~~
_ លឺកូនរំអុកពេក Tae ខ្ចិលអូសក្រឡាច្រើនក៏លោរទៅថើបថ្ពាល់អ្នកជាប្ដីមួយខ្សឺតធំទើបដកមាត់ ចេញពីរាងក្រាសដែលលួចញញឹមខ្ជឹបតែម្ដងហើយ ។
Tae: រួចហើយ Hyungie ទៅរៀនចុះកូនប្រយ័ត្ន យឺតម៉ោង
Nahyung: បាទ Bye Bye Appa Daddy!!
Jungkook: Bye Bye កូន
_ អាល្អិតចុះពីលើឡានចូលសាលាបាត់ បរិយាកាសក្នុងឡានក៏ចាប់ផ្ដើមប្រែមកជាស្ងាត់ម្ដងទៀត Jungkook ក៏ខ្ចិលនិយាយច្រើនបើកឡានតម្រង់ ទៅមន្ទីរពេទ្យតែម្ដង ។ បើកយូរៗទៅទើប Tae ចាប់អារម្មណ៏ថាផ្លូវដែលគេកំពុងជិះមិនមែនផ្លូវទៅក្រុម ហ៊ុននោះឡើយ ។
YOU ARE READING
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...