💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 22
_ Tae អោបដៃរាងក្រាសចូលមកដល់ក្នុងបន្ទប់ ទឹកមុខដែលព្យាយាមយកឈ្នះមុននេះក៏ត្រឡប់មកជាស្រពាប់ស្រពោនវិញភ្លាម ។
Jungkook: Tae បង....
Tae: មិនបាច់និយាយទេអូនចង់ងូតទឹក
_ រាងតូចព្រលែងដៃចេញពីដៃនាយហើយដើរទៅ ទាញកន្សែងចូលងូតទឹកតែត្រូវបង្អាក់ដំណើរពេលមានដៃមួយគូលូកអោបចង្កេះគេយ៉ាងណែន ។
Jungkook: បើ Tae ខឹងបងចង់វាយបងក៏វាយមក បងឈរនៅទីនេះស្រាប់ហើយណា៎ កុំធ្វើខ្លួនដូចគ្មានរឿងចឹងអីបងបារម្ភ!!
Tae: បើវាយបងហើយបងនឹងឈប់លួចមានស្រី? បើវាយបងហើយ Minjee នឹងក្លាយជាកូនអូន? ឬមួយក៏...វាយបងហើយគ្រប់យ៉ាងត្រឡប់ទៅដូច មុនវិញមែនដែរទេ?
Jungkook: បង...
_ រាងក្រាសឆ្លើយមិនចេញនឹងសំណួររបស់រាងតូច គ្រប់យ៉ាងបណ្ដាលមកពីគេពិតមែនតែគេក៏មិនបានចង់ឲ្យវាកើតឡើងដែរ ។ Tae ដកដង្ហើមធំបន្តិចមុន នឹងបែរខ្លួនមករកគេ Jungkook កំពុងអោនមុខចុះដឹងកំហុសនៅចំពោះមុខគេ ។
Tae: ទោះបីវាយបងហើយក៏ស្រីនោះមិនឈប់នាំរឿងឲ្យគ្រួសារយើងដែរ ដូច្នេះអូននឹងមិនខឹងបងទេ ព្រោះបងជាប្ដីអូន ពួកយើងជាគ្រួសារតែមួយក្រែង បងធ្លាប់និយាយចឹងមែនទេ?
Jungkook: តែបើអូនវាយបងហើយធូរទ្រូងក៏វាយ មកបងមិនតដៃទេ
Tae: ចឹងហ្អេស?
Jungkook: អឹម វាយមក!!
_ នាយបិទភ្នែកឈរស្ងៀមចាំឲ្យរាងតូចវាយគេទើប Tae ក្ដាប់ដៃឡើងធ្វើជាច្រលរមុខគេ ។
Tae: វាយហើយណា៎!!
Jungkook: អឹម!!
_ Jungkook គ្រហឹមឆ្លើយតាំងចិត្តហើយថាទោះបី Tae វាយដាល់ទះគេយ៉ាងណាក៏ដោយក៏មិនតដៃ ដាច់ខាត ។ រាងតូចពេលឃើញមុខរាងក្រាសមុឺងម៉ាត់តាំងចិត្តឲ្យគេវាយហើយក៏លួចអស់សំណើចឡើងមុននឹងលើកដៃដែលក្ដាប់នោះទៅជាផ្ទាត់ថ្ងាសនាយ ស្រាលៗទៅវិញ ។
Jungkook: Tae....
_ នាយចង់ប្រាប់រាងតូចថាឲ្យវាយឲ្យខ្លាំងជាងនេះតែ មិនទាន់បាននិយាយផងក៏ត្រូវ Tae ជំទើតជើងថើប
YOU ARE READING
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...