Part 16

1.6K 85 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 16

Jungkook: ត្រូវហើយ Tae ពរពោះកូនបាន8ខែ ហើយបានន័យថាជាងមួយខែទៀតនឹងអាចសម្រាលបានហើយមែនទេ?

_ នាយសួរពេលទាញកៅអីមកអង្គុយក្បែរប្រពន្ធ ។

Tae: អឹមដូចបងនិយាយហ្នឹងឯង ប៉ុន្មានថ្ងៃនេះកូន នៅក្នុងពោះរើច្រើនជាងមុនព្រោះពោះអូនកាន់តែធំហើយក៏តឹងណែនជាងមុនដែរ

Nahyung: Appa កូនសុំប៉ះពោះ Appa បានទេ?

_ អាល្អិតធ្វើភ្នែកម៉ក់ៗដាក់រាងតូចយ៉ាងគួរឲ្យស្រឡាញ់ លឺថាប្អូនគេរើទើបចង់ស្ទាបប៉ះថាប្អូនគេ សុខភាពល្អឬក៏អត់ ។

Jungkook: កុំអីកូន Appa ហត់ហើយត្រូវការ សម្រាកណា៎

Tae: មិនអីទេចាំ Appa ឲ្យស្ទាប

_ រាងតូចញញឹមទាំងដឹងចិត្តកូនទើបគេលាត់អាវបង្ហាញពោះប៉ោងធំផ្ទុកទារកនៅក្នុងនោះរួចចាប់ដៃតូចៗរបស់ Nahyung មកប៉ះថ្នមៗ ពេលនេះអាល្អិតញញឹមរំភើបជាងប៉ាគេទាំងពីរទៅទៀត ។

Nahyung: Appa~~~ពោះ Appa ធាក់កូនហិហិ

_ គេសើចកខឹកពេលប្អូនក្នុងផ្ទៃរើបម្រាស់តិចៗទើបអង្អែលហើយថើបពោះរបស់ប៉ាតូចគេមួយខ្សឺតវែងធ្វើឲ្យ Tae និង Jungkook ញញឹមដោយមានក្ដីសុខតាម ដំបូងឡើយស្មានថា Nahyung អាចនឹងអន់ចិត្តដែលប៉ាគេជាប្រុសតែបែរជាពរពោះកូនដូចមនុស្ស ស្រីតែអាចនិយាយបានថាមកពីគេនៅក្មេងមិនទាន់ដឹងខ្យល់អីទើបមិនចេះប្រកាន់ហើយរឹតតែស្រឡាញ់ប្អូនលើសដើម ឲ្យតែត្រឡប់មកពីសាលាថ្ងៃណាក៏ ដោយក៏រត់មករក Appa និងប្អូនមុនគេដែរ ។

Skip៚
_ ដោយសារនៅសល់ពេលមួយខែទៀតត្រូវសម្រាលទើប Jungkook នាំ Tae ឲ្យមកគេងនៅ មន្ទីរពេទ្យដើម្បីសម្រាលបានទាន់ពេលវេលា គេធ្វើការតែមួយព្រឹកប៉ុណ្ណោះហើយឲ្យ Jimin មកកំដរ ពេលថ្ងៃត្រង់ទើបនាយត្រឡប់មកវិញរីឯ កូនប្រុសតូចគេក៏យកទៅផ្ញើរនៅឯផ្ទះតាយាយសិន ចាំពេលសម្រាលកូនហើយសឹមទៅទទួលមកនៅផ្ទះធំវិញ ។

Tae: អាMin!!

Jimin: ម៉េច?

_ ពេលនេះក្នុងបន្ទប់VIP នៅតែគ្នាពីរនាក់គេ ប៉ុណ្ណោះ រាងតូចដេកមើលទូរទស្សន៏នៅលើគ្រែឯ Jimin អង្គុយចិតសំបកផ្លែក្រូចឲ្យញាំ ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now