💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 5
@នៅតាមផ្លូវទៅផ្ទះ
Tae: លោកប្ដី!!
Jungkook: បាទ!!
Tae: អូនថាប៉ានិងម៉ាក់អូនស្រឡាញ់ Hyungie ណាស់អញ្ចឹងពួកយើងគួរតែយកកូនឲ្យទៅគេង នៅផ្ទះពួកគាត់មួយអាទិត្យម្ដងទៅល្អទេ?
Jungkook: អឹម...ល្អតើស យកកូនទៅផ្ញើរមួយ យប់ស្រួលពួកយើងនែ៎...
_ នាយបង្អូសសម្លេងហើយឈោងដៃមកចាប់ដៃរាងតូច តែប៉ុណ្ណឹង Tae ក៏ដឹងហើយថាគេចង់សំដៅលើអ្វីនោះ ។
Tae: កុំមកគិតផ្ដេសផ្ដាស អូនគ្រាន់តែចង់ឲ្យកូនមាន ពេលនៅជាមួយតាយាយគេខ្លះប៉ុណ្ណោះ
Jungkook: តែបងថាបែបហ្នឹងល្អសឹងអីនឹងអាលបង មានពេលនៅតែពីរនាក់ជាមួយអូននោះអី
_ Jungkook ចាប់ដៃរាងតូចមកថើបខណៈពេលបើកឡានចូលមកដល់ក្នុងផ្ទះហើយចតទុករួចរាល់ ។
Jungkook: Tae!!
Tae: ហឹម?
Jungkook: បងចង់...
_ គេនិយាយបណ្ដើរសន្សឹមៗលោរមុខមករាងតូចកាន់តែកៀកពេលវិះនឹងថើបមាត់ហើយស្រាប់តែ Tae ងាកមុខចេញតែម្ដង ។
Tae: អូនស្អិតខ្លួនណាស់សុំទៅងូតទឹកសិនហើយ
_ និយាយរួចទើបដៃតូចបើកទ្វារឡានហើយចូលទៅក្នុងផ្ទះមុន ឯរាងក្រាសក៏គ្មានគិតអ្វីក្រៅតែពីអន់ចិត្តតិចតួច ប្រហែលជា Tae កំពុងធុញទ្រាន់នឹងមនុស្សចាស់ដូចជាគេហើយ ។
< ក្រាក >
Jungkook: នៅមិនទាន់ងូតទឹកហើយទៀត?
_ នាយលាន់មាត់តិចៗពេលបើកទ្វារចូលដល់បន្ទប់ឃើញខោអាវប្រពន្ធនៅរាយលើពូកទើបគេជួយប្រមូលដាក់ក្នុងកន្ត្រកហើយផ្លាស់ខោអាវខ្លួនឯងវិញ។
Tae: លោកប្ដី~~~
_ សម្លេងស្រទន់ផ្អែមបន្លឺឡើងធ្វើឲ្យរាងក្រាសដែលកំពុងប្រឡេះឡេវអាវនោះងាកមកមើល អ្វីដែលគេឃើញគឺរាងតូចស្រឡូនជាប្រពន្ធស្លៀកឈុតឃ្លុំពណ៌សចំហរទ្រូងហើយសំយេសឲ្យឃើញស្មារនិងឆ្អឹងដងកាំបិតយ៉ាងសុិចសុីថែមទាំងញញឹមយ៉ាងមានមន្តស្នេហ៏មកកាន់គេទៀត ។
ВЫ ЧИТАЕТЕ
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Любовные романыឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...