💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 41
@មន្ទីរពេទ្យ
_ គ្រូពេទ្យបានចាក់ថ្នាំរំងាប់អារម្មណ៏ឲ្យ Tae បាន ដេកលក់ទើបពួកគេចាត់ការលាបថ្នាំខ្លួនរាងតូចដែល បន្សល់ពីការធ្វើបាបរបស់ថៅកែJang ចំណែក Jungkook ក៏ចេញទៅទូរស័ព្ទប្រាប់ប៉ាម៉ាក់រាងតូចថាគេលែងអីហើយទើបដើរមករកប្រពន្ធវិញដែល ពេលនេះក្រុមគ្រូពេទ្យបានលាបថ្នាំឲ្យរួចរាល់ហើយកំពុងដេកបន្តោងសេរ៉ូមជាប់កដៃយ៉ាងស្ងៀមស្ងាត់ដែរ ។
Yoongi: Tae ប្រាកដជាត្រូវអាJang វាយធ្វើបាបណាស់ហើយទើបស្លុតអញ្ចឹង ឯងកុំបារម្ភអីបន្តិច ទៀតគេលែងអីហើយ
Jungkook: វាធ្វើឲ្យ Tae ឈឺគួរតែយើងជាអ្នក បាញ់បំបែកសាកសពវាដោយខ្លួនឯងមិនគួរណាវាឆាប់ងាប់ដោយស្នាដៃប៉ូលីសសោះ
_ នាយស្ដីបន្ទោសឲ្យខ្លួនឯងដោយមិនអាចចាត់ការអ្នកដែលធ្វើបាបប្រពន្ធគេឲ្យទៅជាបែបនេះដោយ ខ្លួនឯង ។
Yoongi: យ៉ាងណាក៏វាងាប់បាត់ហើយ គ្មានអ្នកណាមករញ៉េរញ៉ៃគ្រួសារឯងទៀតទេឈប់គិតទៅ
Jungkook: អឹម!!
Yoongi: យើងគិតទៅផ្ទះវិញហើយ Jimin ប្រហែលកំពុងចាំផ្លូវ
Jungkook: អរគុណឯងហើយ
_ ក្រោយពេល Yoongi ចាកចេញទៅនាយក៏ទាញកៅអីមកអង្គុយក្បែរគ្រែរាងតូចហើយលូក យកដៃ Tae មកថើបហើយកាន់ឲ្យបានកក់ក្ដៅចិត្ត មុននឹងងើយទៅផ្ដិតស្នាមថើបលើបបូរមាត់ស្លេកស្លាំងមួយនោះរួចអង្គុយចុះវិញដើម្បីកំដរ ដោយសាររាងតូចទើបលាបថ្នាំហើយទើបមិនអាចគេងអោបបានមានតែអង្គុយកាន់ដៃបែបនេះសិន Jungkook ក៏អង្គុយមើលមុខរាងតូចរហូតដល់ភ្លឺទាំងបន្ទោសដល់ខ្លួនឯងមិនឈប់ ។
@Morning
_ ត្របកភ្នែកតូចបើកឡើងព្រឹមៗក្រោយសម្រាកអស់ជាច្រើនម៉ោង Tae ងាកមើលទៅជុំវិញខ្លួនគឺមានម៉ាក់ប៉ា Minjee Jimin Yoongi កំពុងនៅក្បែរតែបែរជាមិនឃើញរាងក្រាសទៅវិញ ។
Mrs Kim: Taehyung!! ដឹងខ្លួនហើយហ្អេសកូន?
Tae: ម៉ាក់!! ប៉ា!! ខ្ញុំនៅទីណា?
Mr Kim: កំពុងនៅក្នុងមន្ទីរពេទ្យអស់អីហើយឈប់ខ្លាចទៅណា៎កូន
ВЫ ЧИТАЕТЕ
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Любовные романыឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...