Part 39

1.3K 78 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 39

Skip៚

_ មេឃបាក់ងងឹតចូលមកដល់ នៅខាងក្រៅមានតែ ពណ៌ខ្មៅបិទបាំងផែនដីមើលអ្វីមិនឃើញក្រៅតែពី ភ្លើងពណ៌តែយ៉ាងហោចណាស់ក៏វានៅតែប្រសើរជាងរាងតូចដែលត្រូវគេចងក្រណាត់បិទភ្នែកជិតមិនអាចមើលអ្វីឃើញដេកដួលគ្មានកម្លាំងកំហែងនៅក្នុងបន្ទប់តូចចង្អៀត ទាំងងងឹតទាំងហប់ពិបាកដកដង្ហើម Tae មិននិយាយអ្វីក្រៅតែពីស្ងៀមស្ងាត់បន្ទាប់ពីត្រូវមនុស្សចិត្តសត្វធាតុវាយគេនឹងខ្សែតីច្រើនរាប់ភ្លេច ខ្លួនប្រាណខាងលើសុទ្ធតែស្នាមវាយបែកសាច់ចេញ ឈាម ប្រអប់មាត់ក៏មានឈាមដូចគ្នាដោយសារការ ទះតប់មិនបន្ធូរដៃ ខ្លួនឯងក៏មិននឹកស្មានដល់ថាមាន រឿងបែបនេះកើតឡើងមកលើខ្លួនឯងទាំងដែលព្រឹកមិញនៅមានក្ដីសុខជាមួយមនុស្សជាទីស្រឡាញ់នៅឡើយ ។

« Jung...kook បង...នៅទីណា...មកយកអូនចេញពី...ទីនេះផង »

_ រាងតូចទាមទាររកនាយទាំងត្រដរខ្យល់និយាយស្ទើរមិនរួច ពេលគេខ្សោះកម្លាំងសូម្បីតែចង់ស្រែកយំក៏មិនកើត បានត្រឹមតែដេកហូរទឹកភ្នែកម្នាក់ឯង យ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់ងងឹតគ្មានសម្លេងស្ងាត់ជ្រងំ តែយ៉ាងហោចណាស់ក៏ល្អជាងត្រូវលឺសម្លេងបិសាចនិយាយមើលងាយប្ដីរបស់គេហើយវាយធ្វើបាបគេដែរមែនទេ?

< ក្រាក >

_ សម្លេងបើកទ្វារឡើងដោយដៃរបស់មនុស្សប្រុសម្នាក់ដើរចូលមកមើលភាពគួរឲ្យអាណិតរបស់រាងតូចដែលខ្លួនឯងវាយបញ្ចេញកម្លាំងអស់ជាច្រើនខ្សែតី ។

Mr Jang: រឹងមាំគ្រាន់បើដែលមិនទាន់ងាប់
ល្អហើយណា៎នឹងបានឲ្យប្ដីរបស់ឯកមកទាន់ដង្ហើមចុងក្រោយតែអេ៎? បើងាប់ជាមួយគ្នាក៏ល្អដែរឯងថា ចឹងទេ?

_ គេអង្គុយចុះចំអកឲ្យភាពគួរឲ្យសង្វេគរបស់រាងតូច តែគ្រាន់តែលឺថាគេចង់ធ្វើអី Jungkook រាងតូចក៏ ចាប់ផ្ដើមភ័យខ្លាំងឡើង ។

Tae: កុំ...ធ្វើអី...Jungkook

Mr Jang: ហុឹស!! បារម្ភពីគ្នាណាស់ន៎ ម្នាក់សុខចិត្តឲ្យគ្រប់យ៉ាងមកយើងដើម្បីជីវិតប្រពន្ធ ចំណែកឯ

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Tempat cerita menjadi hidup. Temukan sekarang