Part 10

1.7K 92 0
                                    

  💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 10

@មួយសប្ដាហ៍កន្លងផុតទៅ

_ ការពិសោធន៏ទទួលបានលទ្ធផល Jungkook ក៏ត្រូវនាំរាងតូចទៅស្ដាប់លទ្ធផលជាមួយគ្នាតែមុន នឹងទៅ យប់ឡើងមុនថ្ងៃស្អែកគេត្រូវពន្យល់ប្រាប់គ្រប់យ៉ាងទៅកាន់រាងតូចជាមុនសិន ។ ពេលនេះគេ ងូតទឹកហើយចាំឲ្យ Tae ងូតទឹករួចរាល់ចាំប្រាប់ ។

Jungkook: Tae មកនៀក!!

Tae: ហឹម? ចាំមួយភ្លែត

_ រាងតូចយកកន្សែងទៅព្យួរទុកទើបដើរមករកនាយដែលកំពុងលើគ្រែ ពេលមកដល់រាងក្រាសក៏ទាញគេ ឲ្យអង្គុយលើភ្លៅហើយអោបចង្កេះជាប់ថែមទាំងថើបថ្ពាល់មួយខ្សឺតផងដែរ ។

Jungkook: ថ្ពាល់ប្រពន្ធបងក្រអូបគ្រប់ពេលថើបហើយត្រជាក់ចិត្តណាស់

Tae: ហឹមមិនបាច់សរសើរយកចិត្តទេ បងមានការអីក៏និយាយមក

_ រាងតូចបែរមុខមកសួរ ពួកគេសម្លឹងមើលភ្នែកគ្នាបន្តិចទើប Jungkook ចាប់ផ្ដើមនិយាយ ។

Jungkook: អូនធ្លាប់និយាយថាចង់បានកូនជាឈាមបង្កើតរបស់ពួកយើងទាំងពីរមែនដែរទេ?

Tae: ......

_ Tae ស្ងាត់មាត់បានត្រឹមតែងក់ក្បាលតិចៗ ។

Jungkook: បើអញ្ចឹង...ឧទាហរណ៏ថាស្អែកនេះបងនាំអូនទៅមន្ទីរពេទ្យដើម្បីស្ដាប់គ្រូពេទ្យបក ស្រាយពីរឿងនេះអូននឹងទៅជាមួយបងឬអត់?

Tae: បងចង់និយាយពីអី? អូនមិនយល់ទេ

_ រាងតូចសួរបែបងឿងឆ្ងល់ រាងក្រាសក៏ចាប់ដៃគេ ទាំងពីរមកក្ដាប់ហើយបកស្រាយតាមសម្រួល ។

Jungkook: និយាយតាមត្រង់ចុះ មានគ្រូពេទ្យម្នាក់ ប្រាប់ថាពួកយើងអាចបង្កើតកូនម្នាក់បានដោយយក ទឹកកាមយើងទាំងពីរទៅធ្វើការពិសោធន៏ហើយបើ សិនជាលទ្ធផលវិជ្ជមាននោះ ពួកយើងអាចមាន សង្ឃឹមហើយ Tae...ពួកយើងនឹងមានកូនជាមួយគ្នា

_ កាលដែលលឺអ្នកជាប្ដីនិយាយមកទាំងប៉ុន្មានធ្វើឲ្យរាងតូចភាន់ភាំងមិនដឹងថាអ្វីដែលគេនិយាយជាការ ពិតឬមួយគ្រាន់តែចង់ធ្វើឲ្យគេសប្បាយចិត្តនោះទេ គេក្រឡាប់ចាក់អស់ហើយ ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now