💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 17
_ នាពេលរាត្រីយប់ស្ងាត់ មនុស្សក្នុងមន្ទីរពេទ្យដេកអស់នៅឡើយតែ Jungkook ដែលអង្គុយនៅលើគ្រែអោបរាងតូចដែលគេងកើយទ្រូងរបស់គេ បណ្ដើរស្ដាប់លោកប្ដីអានរឿងនិទានឲ្យស្ដាប់បណ្ដើរព្រោះពួកគេជឿជាក់ថាកូនច្បាស់ជាអាចស្ដាប់លឺរាល់អ្វីដែលគេនិទានឲ្យស្ដាប់នឹងអាលធំ ឡើងក្លាយជាក្មេងចូលចិត្តអានសៀវភៅមានភាព វ័យឆ្លាតដូចជាប៉ាគេយ៉ាងចឹង ។
_ កំពុងតែស្ដាប់សុខៗ Tae ស្រាប់តែមានអារម្មណ៏ថាពោះតឹងណែនខ្លាំងហើយកូនក៏រើបម្រាស់ខ្លាំងដូចគ្នាដែរ ។
Tae: Jung...Jungkook...
Jungkook: Hmm?
Tae: អូនមានអារម្មណ៏ថាកូនយើងរើខ្លាំងណាស់ ដូចជាអួយ!! ឈឺពោះណាស់ ហុឹកៗ ឈឺខ្លាំងណាស់បង...!!
_ រាងតូចទប់ពោះស្រែកប្រាប់អ្នកជាប្ដីទើប Jungkook បិទសៀវភៅទុកហើយបែរមកចាប់ដៃ រាងតូចដើម្បីឲ្យបន្ធូរអារម្មណ៏ ។
Jungkook: Tae ដកដង្ហើមមួយៗ ចាំបងខលហៅគ្រូពេទ្យឲ្យណា៎ សម្រួលអារម្មណ៏~~~
Tae: អូនឈឺពោះណាស់ ឈឺណាស់ ហុឹកៗ ឈឺ~~~អ្នកណាក៏បានដែរជួយផង ឈឺខ្លាំងណាស់~~!!!!
Jungkook: ដុកទ័រ!!! ប្រពន្ធខ្ញុំឈឺពោះខ្លាំងណាស់ចូលមកជួយផង
_ នាយប្រាប់តាមទូរស័ព្ទហើយក៏ប្រញាប់មកចាប់ដៃផ្ដល់ជាកម្លាំងចិត្តឲ្យប្រពន្ធវិញ ។ គ្រូពេទ្យប្រចាំការវេនយប់បីនាក់បានមកដល់ក៏ពិនិត្យឲ្យឃើញថាកូន ប្រុងនឹងសម្រាលចេញមកហើយទើបប្រញាប់ធ្វើការវះកាត់ឲ្យជាបន្ទាន់ដោយមាន Jungkook នៅជាគ្នាឲ្យរាងតូចកាន់ដៃច្របាច់ខាំយ៉ាងម៉េចក៏បានដែរឲ្យតែជួយសម្រួលកុំឲ្យឈឺចាប់ខ្លាំង វាជាការវះកាត់ដោយ មិនចាក់ថ្នាំស្ពឹកឡើយខ្លាចក្រែងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។
( បញ្ជាក់ម្ដងទៀត៖ ទាំងនេះគ្រាន់តែជាការប្រឌិតឡើងតាមរឿងស្រមើលស្រមៃរបស់ខ្ញុំប៉ុណ្ណោះបើមានចំណុចលើសលួសឬខ្វះខាតសូមអធ្យាស្រ័យ )
YOU ARE READING
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...