💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 29
@New day
_ ដូចសព្វដង ព្រឹកឡើងJungkook ក៏បើកឡានជូនកូនប្រុសទៅដាក់ឯសាលារួចក៏ត្រឡប់មករកប្រពន្ធវិញ ហើយតាំងតែពីមានរឿងអាម៉ាសលើកមុនមក Gaeun ក៏យកវ៉ាលីនាងចាកចេញពីទីនេះមិនឃើញត្រឡប់មកវិញបើគិតទៅវាជាងពីរសប្ដាហ៏ហើយ ។
Tae: លោកប្ដី!! បងថាស្រីនោះអាចមកវិញដែរទេ?
_ រាងតូចសួរខណៈខ្លួនកំពុងបីកូនអង្គុយលេងរីឯរាងក្រាសក៏ធ្វើការតាមlaptop ដូចធម្មតា ។
Jungkook: បងមិនដឹងទេ ជួនកាលមកពីនាងខ្មាសរឿងលើកមុនក៏ថាបានដែរ
Tae: អេ៎តែថាទៅ នាងមិនមែនជាមនុស្សមុខស្ដើងចឹងទេអូនថានាងច្បាស់ជាត្រឡប់មកវិញពេលណា មួយក៏ថាបានដែរ
Jungkook: តាមតែគេទៅអូនកុំខ្វល់អី
_ នាយងាកមកញញឹមដាក់រាងតូចបន្តិចហើយក៏ធ្វើ ការបន្ត ។
Tae: អឹម!! និយាយថា Minjee កូនយើងអាយុជិត មួយខែហើយទម្រាំដល់មួយខែពេញក៏ចំថ្ងៃកំណើត Nahyung ល្មមអូនថាពួកយើងរៀបចំពិធីក្នុងថ្ងៃជាមួយគ្នាតែម្ដងទៅល្អទេបង?
Jungkook: ពិធី? ល្អតើសផ្ទះពួកយើងក៏ខានមានពិធីសប្បាយៗចឹងយូរហើយដែរ
Tae: អញ្ចឹងទុកឲ្យអូនរៀបចំទៅចុះ ធានាថាពិតជា បានសប្បាយមិនខានទេ
Jungkook: បាទប្រពន្ធសម្លាញ់!!
_ ពួកគេនិយាយគ្នាហើយក៏ញញឹមដាក់គ្នាទៅវិញ ទៅមក តាំងតែពីរៀបការមានគ្រួសារជាមួយគ្នាមក មិនដែលមានរឿងឈ្លោះប្រកែកគ្នានោះទេព្រោះតែ Jungkook តែងតែសម្របតាមរាងតូចស្ទើរគ្រប់រឿងតែក៏មិនមែនចេះតែស្របនោះដែរព្រោះបើ រឿងខ្លះមិនអាចទៅរួចគេក៏ហាមប្រាមអីបែបនោះ ថ្វីត្បិតពេលខ្លះ Tae រឹងរូសបន្តិចមែនតែរាងក្រាសមិន ប្រកាន់ឡើយមានតែណែនាំតាមសម្រួលដើម្បីឲ្យរាងតូចក្លាយជាមនុស្សចាស់ចិត្តចាស់គំនិតដូចជារាល់ថ្ងៃនេះចឹងឯង ។
Tae: មើលទូរស័ព្ទបន្តិចសិនថ្ងៃនេះមានព័ត៌មានអីខ្លះ?
_ រាងតូចទាញទូរស័ព្ទមកចុចបើកមើលបន្ទាប់ពីដាក់កូនស្រីឲ្យគេង ជាក្មេងធម្មតាគេឲ្យគេងច្រើនចឹង ហើយ ។ Tae ទម្លាក់ខ្លួនចុះគេងកើយភ្លៅនាយ ឯរាងក្រាសក៏មើលឯកសារតាមធម្មតា រាងតូចអូសមើល ព័ត៌មានចុះឡើងៗស្រាប់តែប្រទះនឹងព័ត៌មានមួយចុះ ពីបុរសម្នាក់ដែលខ្លួននិងJungkookធ្លាប់បានស្គាល់។
ESTÁS LEYENDO
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...