💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 19
_ ល្ងាចបន្តិចម៉ោងប្រហែលជាង5 ត្រូវដល់ពេលដែលNahyung ចេញពីសាលាទើប Jungkook បញ្ចប់សង្គ្រាមរោលរាលជាមួយស្រីកំណាន់គេនោះស្លៀកពាក់ដើម្បីចាកចេញ ខណៈពេលរៀបចំខ្លួន Gaeun ក៏ដើរមកអោបនាយពីក្រោយខ្នងផ្ដេកក្បាលកើយថ្នមៗបែបយកចិត្ត ។
Gaeun: បងសម្លាញ់!! ពេលណាទើបឲ្យអូនបានជួបកូនទៅ នេះអូននឹកគេចង់ថើបគេសឹងដាច់ខ្យល់ហើយណា៎
_ កូន? មែនហើយ កូនដែលនាងសំដៅដល់នោះគឺជា Minjee ហើយនាងGaeun នេះហើយជាអ្នក ផ្ដល់មេជីវិតញីដើម្បីផ្ដល់កំណើតឲ្យក្មេងម្នាក់នោះ ។
@Flashback
_ ក្នុងកំឡុងពេលមួយដែល Tae ទើបតែពរពោះបានរយៈពេល3ខែហើយបានទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យជាមួយរាងក្រាស ដំបូងឡើយ Gaeun បានទទួលបានប្រាក់ពីការផ្ដល់មេជីវិតតាមរយៈKan ដែលជាលេខា Jungkook រួចហើយតែនាងមិនអស់ ចិត្តព្រោះប្រាក់ដែលទទួលបានមានចំនួនច្រើន លើសលប់ទើបនាងចង់ដឹងថាអ្នកទិញមេជីវិតនាង នោះជាអ្នកណា បន្ទាប់ពីបានដឹងថាម្នាក់នោះជា
Jungkook CEO ក្រុមហ៊ុនធំមួយហើយនាងក៏ចង់ចាប់គេទើបរកលេសធ្វើជាទួញយំនៅកន្លែងស្ងាត់ពេលរាងក្រាសដើរមកឃើញចូលទៅសួរ Gaeun ក៏អះអាងថានាងជាអ្នកលក់មេជីវិតញីឲ្យទៅនាយហើយប្រាប់ថានាងចង់បានកូនរបស់នាងមកវិញ ។ ក្រោយពេល Jungkook ចង់ដោះស្រាយដោយ សន្តិវិធីមិនចង់ឲ្យ Tae ត្រូវឈឺចាប់ព្រោះបាត់បង់កូន នោះក៏ឲ្យនាងដាក់សំណើរមកកាន់ខ្លួន ។
Jungkook: នាងចង់បានអី?
Gaeun: ខ្ញុំមិនទាមទារអ្វីច្រើននោះទេ តែខ្ញុំពិតជាគ្មានអ្នកអាចអាស្រ័យពឹងពាក់បានពិតមែន ទុកថា លោកមេត្តាជួយទទួលខ្ញុំធ្វើជាស្រីកំដររបស់លោកផងទៅ ខ្ញុំសន្យាថាមិនរករឿងប្រពន្ធស្របច្បាប់របស់លោកហើយក៏មិនដណ្ដើមកូនមកវិញដែរ
ណា៎លោកយល់ព្រមនឹងខ្ញុំទៅណា៎_ នាងតោងដៃរាងក្រាសហើយរំអុកសុំអង្វរទាំងទឹក មុខកំសត់ Jungkook ក៏ងក់ក្បាលយល់ព្រមព្រោះបើបែបនោះ Tae នឹងអាចពរពោះបង្កើតកូនបានជោគជ័យដូចដែលប៉ងទុកហើយតទៅក៏គ្មានអ្នកណាអាចដណ្ដើមកូនចេញពីទ្រូងរាងតូចបានដែរ ។
![](https://img.wattpad.com/cover/223054360-288-k412205.jpg)
YOU ARE READING
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Romanceឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...