💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 11
_ ក្រោយពេលឡើងតាក់សុីរួច Tae ក៏ឲ្យគេបើកជូនខ្លួនមកសួនផ្ការបស់ Jungkook ដែលធ្លាប់នាំមក លេងកាលពីលើកមុន ។ ឲ្យលុយឈ្នួលតាក់សុីរួចរាងតូចដើរទាំងមុខក្រញ៉ូមករកអ្នកថែសួនភ្លាមៗ ។
Man: លោកប្រុស!!
Tae: ស្គាល់ខ្ញុំហើយត្រូវទេ?
Man: បាទស្គាល់ លោកគឺភរិយារបស់លោកប្រុសធំដែលមកនាំមកកាលពីអាទិត្យមុន
Tae: ឲ្យកន្ត្រៃមក
_ រាងតូចមិនសួរនាំច្រើនលាដៃសុំកន្ត្រៃកាត់ផ្កាពីគេធ្វើឲ្យអ្នកថែសួនធ្វើមុខភ្លឹះៗ ។
Man: បាទ?
Tae: ខ្ញុំប្រាប់ថាឲ្យកន្ត្រៃមក
Man: អ៎..បាទនេះលោកប្រុស
Tae: មែនហើយ!! កុំ call ប្រាប់លោកប្រុសធំរបស់លោកថាខ្ញុំមកទីនេះឲ្យសោះដឹងហើយនៅ?
Man: បាទ..បាទអ្នកប្រុស ខ្ញុំដឹងហើយ
Tae: អរគុណ
_ និយាយចប់រួចរាល់ Tae ក៏កាន់កន្ត្រៃដើរចូលទៅក្នុងសួនផ្កាហើយដើរកាត់ផ្កាកុឡាបពណ៌ក្រហម ដែលមានក្នុងសួនចោលទាំងអស់ បន្ទាប់មកក៏រាល ដាលដល់ផ្កាស្បៃរឿងទៀត ។
Tae: កាត់ កាត់ កាត់ កាត់ អូនកាត់ផ្កាបងឲ្យអស់ ប្រុសចង្រៃគ្រាន់តែអូនចង់ពរពោះកូនក៏មិនបានដែរ ងាប់ឲ្យអស់ទៅ ងាប់ទៅ ងាប់ទៅ ហុឹស!!
_ រាងតូចកាត់ផ្កាទម្លាក់ចោលលើដីហើយក៏ជាន់ញីវា បំបាត់កំហឹងជំនួសឲ្យការវាយម្ចាស់ផ្កាមុខគួរឲ្យស្អប់ម្នាក់នោះ ឯអ្នកថែសួនទាំងប៉ុន្មាននាក់ឃើញហើយក៏ មិនហ៊ានចូលទៅឃាត់ដែរ ។
Woman: ប្រពន្ធលោកប្រុសកើតអីហ្នឹង?
Man: អាណាទៅដឹង តែមើលទៅដូចជាឈ្លោះគ្នាជាមួយលោកប្រុសធំហើយ
Tae: នេះកន្ត្រៃខ្ញុំសងវិញ
_ រាងតូចបញ្ចេញកំហឹងបានធូរមួយកម្រិតទើបយក របស់មកសងរួចក៏ឡើងតាក់សុីចាកចេញទៅ ពេលគេទៅផុតទើបប្រុសថែសួននោះលើកទូរស័ព្ទខល ទៅរកលោកប្រុសធំជាម្ចាស់ទីនេះ ។
ВЫ ЧИТАЕТЕ
💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)
Любовные романыឧបសគ្គនៅពីក្រោយជីវិតប្ដីប្រពន្ធមួយគូ...