Part 6

3.8K 201 0
                                    

សម្លេងរបស់យ៉ុនណាដែលជាក្មេងនៅជិតផ្ទះបាន
បង្អាក់ដំណើរពួកគេ។ ជុងហ្គុកក៌បែរទៅមើល។
     ជុងហ្គុក“មានអ្វីមែនទេយ៉ុនណា?”
    យ៉ុនណា“ខ្ញុំគ្រាន់តែមកលេងបងប៉ុណ្ណោះ!” នាង ញញឹមស្រស់ដាក់គេ។
    ជុងជី“នឹកកូនមីងមែនទេហាស៎??”
    យ៉ុនណា“ហិហិ ថាអញ្ចឹងក៌បានហើយជាអ្នកណា?” ដៃចង្អុលទៅថេយ៉ុងព្រោះជាមនុស្សប្លែកមុខនងមិនដែលស្គាល់។
    ថេយ៉ុង“ដៃនាងឲ្យមានរបៀបបន្តិចទៅកុំចេះតែ ចង្អុលប្រយ័ត្នខ្ញុំកាច់ដៃចោល!” ភ្នែកសម្លក់សម្លឹងនាង ទាំងមិនពេញចិត្តស្រីអីហ៊ានម្លេះមិនខ្ពស់ទាបមែន។
    យ៉ុនណា“ខ្ញុំគ្រាន់តែសួរធម្មតាទេតើ!”
    ជុងជី“មែនហើយហេតុអ្វីក្មួយចាំបាច់សម្លេងធំដាក់ នោះ? ណាមួយនាងនៅក្មេងមិនចេះគិតនោះទេនាង និយាយតាមអ្វីដែលឆ្ងល់ប៉ុណ្ណោះ!” ពេលឃើញចរិតរឹក ពារឆ្នាស់ឆ្នើមរបស់ថេយ៉ុងបែបនេះគាត់ហាក់បីដូចជាមិនសូវជាពេញចិត្តជាខ្លាំងព្រោះគេមិនគួរណាប្រកាន់ពេកទេ។
    ថេយ៉ុង“ចរិតខ្ញុំតែប៉ុណ្ណឹងអ្នកមីងក្មេងណាអន់ចរិតខ្ញុំ ថាឲ្យហើយ!” គេតបទៅវិញគ្មានអ្វីត្រូវខ្លាចទេ។
    ជុងហ្គុក“បានហើយចូលផ្ទះតែម្តងទៅខ្ញុំឃ្លានហើយ ម៉ាក់!”
    ជុងជី“ចាស៎ៗ ម៉ាក់ដឹងហើយ! យ៉ុនណាញុាំបាយរឺ នៅទៅញុាំជាមួយគ្នាល្អទេ?”
    យ៉ុនណា“ចាស៎ គឺ…”
    ថេយ៉ុង“ជាក្មេងដើរញុាំបាយផ្ទះគេជាទម្លាប់មិនល្អ!” គេបែរជាលូកមាត់ឆ្លើយមុនយ៉ុនណា។
    យ៉ុនណា“ហើយចុះលោកនោះ? ដើរញុាំបាយផ្ទះគេ ធ្វើអីដែល? មើលទៅអ្នកមានមុខមានមាត់ណាស់តែដើរ មកញុាំបាយផ្ទះគេរឺក៌ល្អតែពីក្រៅទេនេះ?” នាងមើលពី លើចុះក្រោមពេបមាត់ពេបកឌឺដងដាក់ថេយ៉ុង។
    ថេយ៉ុង“ខ្ញុំជាភ្ញៀវ!”
    យ៉ុនណា“ខ្ញុំក៌ជាភ្ញៀវដែលអញ្ចឹងសិទ្ធិស្មើគ្នាអ្នកមីង ក៌អញ្ចើញខ្ញុំ...ឆឹស!” នាងក្រលាស់សោះហើយដើរចូល ទៅក្នុងបាត់ធ្វើឲ្យថេយ៉ុងខ្នក់ខ្នាញ់ជាខ្លាំងចង់តែហក់ទៅបោចសក់ឲ្យដាច់ពីក្បាលក្មេងនេះហ៊ានណាស់មិនទាន់ដឹងថាគេជាអ្នកណា។
    ថេយ៉ុង“នាង….”
    ជុងហ្គុក“បានហើយៗមោះចូលក្នុង!” គេដើរទៅដឹក ដៃថេយ៉ុងគេដឹងថាមាឌតូចខឹងច្បាស់ណាស់។

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now