ថេយ៉ុងឃើញបែបនេះគេក៏រំជួលចិត្តតាមដូចគ្នាទោះគេកើតមករាងក្រក៏ពិតមែនតែមើលទៅម្តាយគេយល់ចិត្តគេណាមិនដូចគេកើតមកក្នុងត្រកូលអ្នកមានតែមិនដែលទទួលបានវា។
លោកគីម“ស្គតចាប់ថេយ៉ុងទៅឃុំនៅបន្ទប់!”
ស្គត“បាទ អ្នកប្រុស! សុំអនុញ្ញាតអ្នកប្រុស!” គេឱនជាការសុំទោសដ៏ថេយ៉ុងមុននិងចាប់គេ។
ថេយ៉ុង“អត់ទេ! លែងយើង! ដរាបណនិយាយគ្នាមិនទាន់ចប់ខ្ញុំទៅណាដាច់ខាត!” គេវៀសដៃមួយទំហឹងងើបឈរទ្បើងពាក់មុខមាំ។
លោកគីម“ឆាប់ចាប់វាទៅអាស្គត!”
ថេយ៉ុង“ឯងកុំចូលមកឲ្យសោះ! ប៉ានិយាយឲ្យចប់ៗមកថាប៉ាចង់មានអី??”
លោកគីម“យើងនិងឲ្យឯងភ្ជាប់ពាក្យជាមួយជេននីហ្វីនៅថ្ងៃស្អែក!” គាត់បែរទៅសម្លឹងមើលជេននីហ្វីដែលអង្គុយនៅលើសាទ្បុងយ៉ាងស្ងាត់ស្ងៀមតាំងពីកើតរឿង។
ថេយ៉ុង“ខ្ញុំប្រាប់ហើយថាខ្ញុំមិនការ!! មិនការជាដាច់ខាតព្រោះខ្ញុំស្រទ្បាញ់ជុងហ្គុក!”
លោកគីម“ទម្លាក់សម្លេងឯងចុះភ្លាមគីម ថេយ៉ុង!”
ថេយ៉ុង“កន្លងមកខ្ញុំឯកការ វាគួរឲ្យសង្វេគណាស់ពេកហើយពេកនេះវាល្មមដល់ពេលដែលខ្ញុំត្រូវបំពេញក្តីសុខដល់ខ្លួនឯងល្មមដល់ពេលដែលខ្ញុំត្រូវលះបង់ឲ្យខ្លួនឯងខ្លះហើយ!” កន្លងមកគេតែងតែផ្តល់សេចក្តីទៅឲ្យឳពុកម្តាយគេមិនថាគាត់ចង់ឲ្យគេធ្វើអ្វីគេធ្វើតាមទាំងអស់ឥទ្បូវគេសុំផ្តល់សេចក្តីឲ្យខ្លួនឯងម្តង។
លោកគីម“ឯងមិនគិតសងគុណយើងទេហ្អេស??”
ថេយ៉ុង“សងគុណ?? អញ្ចឹងលោកប៉ាបង្កើតខ្ញុំមកដើម្បីឲ្យតែសងគុណទេរឺ?? រឺមួយកន្លងមកវាមិនទាន់គ្រប់គ្រាន់?? ប៉ាដឹងទេរាល់ថ្ងៃខ្ញុំហត់ប៉ុណ្ណាលោកប៉ាមើលមិនដែលឃើញទេលោកប៉ាតែងតែបញ្ជាខ្ញុំតាំងពីតូចដល់ធំប៉ាដែកយល់ស្របនិងយោគបល់ខ្ញុំម្តងណាទេ?? អត់ទេប៉ាចូលចិត្តតែឲ្យខ្ញុំតាមបញ្ជាប៉ា!! ខ្ញុំមិនដែលទទួលបានក្តីស្រទ្បាញ់ពិតប្រាកដទ្បើយ អ្ហឹកៗ!” គេនិយាយទាំងខ្សឹបខ្សួលក្នុងអារម្មណ៍ព្រោះមានអារម្មណ៍ថាខ្លួនឯងគួរឲ្យសង្វេគពីក្រោយនៃមាសប្រាក់សម្រាប់គេគឺជានរក។
អ្នកស្រីគីម“ថេ!!” អ្នកម្តាយដល់ថ្នាក់យំតាមគេមិនដែលដឹងថាកូនខ្លួនហត់នឿយនិងពិបាកចិត្តដល់ថ្នាក់នេះទ្បើយព្រោះគាត់មិនដែលដឹងសោះ។
ថេយ៉ុង“ពេលនេះខ្ញុំធំហើយខ្ញុំចង់បង្កើតសេចក្តីសុខខ្លួនឯងរឺមួយខ្ញុំត្រូវសុំអនុញ្ញាតពីប៉ាដែលនោះ??” បើនៅតែសុំបែបនេះតើថ្ងៃណាគេរកសេចក្តីសុខឃើញទៅ??
លោកគីម“មែន!”
ថេយ៉ុង“ហុឹស!!” គេសើចៗទ្បើងដល់ថ្នាក់ចេញទឹកភ្នែក។
អ្នកស្រីគីម“អត់នោះទេ! ម៉ាក់ឲ្យកូនទាក់ទងជាមួយនឹងគេណាបើគេធ្វើឲ្យកូនម៉ាក់មានសេចក្តី!”
លោកគីម“អូន??”
អ្នកស្រីគីម“បើបងទ្រាំមិនបានលែងគ្នាទៅ!!” គាត់មិនដែលដឹងសោះថាប្តីគាត់អាក្រក់់ដល់ថ្នាក់នេះ! ត្រួតត្រាជីវិតកូនគ្រប់បែបយ៉ាង! គាត់ខឹងៗទ្បើងញ័រសាច់។
លោកគីម“អូនចង់ឲ្យកូនដើរផ្លូវខុសហ៎?? មានគិតមុខមាត់គ្រួសារយើងទេ??”
អ្នកស្រីគីម“មុខមាត់កេរ្តិ៍ឈ្មោះស្តារបានវិញបងកុំភ័យសំខាន់សេចក្តីសុខកូនបើមិនអញ្ចឹងបងមានវិប្បដិសារីមួយជីវិត!”
លោកគីម“ហឺយ!” គាត់បោកផ្តៅលើឥដ្ឋហើយដើរទ្បើងទៅលើបន្ទប់បាត់។
អ្នកស្រីគីម“ខ្ញុំសុំទោសអ្នកស្រីជំនួសប្តីខ្ញុំផងដែលគាត់ខ្វះការគួរសម!” លោកគីមទ្បើងទៅបាត់គាត់ក៏រហ័សឱនក្បាលសុំទោសអ្នកស្រីជុងជីភ្លាម។
ជុងជី“ចាស៎ មិនអីទេ!!”
អ្នកស្រីគីម“ថេ??” អ្នកស្រីបែរមកមើលកូនប្រុសសំណព្វចិត្តដែលកំពុងតែឈរយំយ៉ាងរំជួលចិត្ត។
ថេយ៉ុង“ខ្ញុំសុំទោសអ្នកម៉ាក់!”
អ្នកស្រីគីម“អត់នោះទេកូនម៉ាក់អត់ខុសទេ! ម៉ាក់ទេដែលខុសព្រោះម៉ាក់មើលថែកូនមិនបានល្អម៉ាក់សុំទោសណា!”
ថេយ៉ុង“អ្ហឹកៗ!” គេយំយ៉ាងខ្លាំងមុននិងដើរទៅឱបអ្នកម្តាយ។
អ្នកស្រីគីម“ម៉ាក់តាមចិត្តកូនគ្រប់យ៉ាងកូនធ្វើអីក៏ធ្វើចុះឲ្យតែកូនសប្បាយចិត្តម៉ាក់មិនជំទាស់ទេណា!!” គាត់អង្អែលខ្នងកូនថ្នមៗ។
ថេយ៉ុង“ខ្ញុំអរគុណអ្នកម៉ាក់ណាស់!”
អ្នកស្រីគីម“មើលថែកូនខ្ញុំឲ្យបានល្អលឺទេ?? កុំឲ្យគេឈឺចាប់ដូចជាខ្ញុំធ្វើឲ្យគេឈឺចាប់អី!” គាត់មានប្រសាសន៍ទៅកាន់ជុងហ្គុកដើម្បីជាការដាស់តឿនកុំឲ្យស្រទ្បាញ់តែមួយឆាវចុងក្រោយធ្វើបាប។
ជុងហ្គុក“បាទ ខ្ញុំសន្យាលោកស្រី!”
អ្នកស្រីគីម“លោកស្រីអីទេហៅអ្នកម៉ាក់ទៅ ហុឹស!” ថេយ៉ុងញញឹមទាំងទឹកភ្នែកពេលឃើញអ្នកម្តាយយល់ស្របជុងហ្គុកក៏សប្បាយរីករាយដូចគ្នា។
ជេននីហ្វី“ម៉ាក់អ៊ំចុះខ្ញុំនោះ??” នាងក្តៅក្នុងចិត្តដូចទឹកពុះ ១០០ អស្សារសេ។
អ្នកស្រីគីម“ខ្ញុំនិងទៅនិយាយជាមួយឳពុកម្តាយរបស់ឯងដោយខ្លួនឯងបើឯងចង់ទៅអាមេរិកវិញល្ងាចនេះក៏ទៅចុះហើយក៏ចាំថ្ងៃផ្សេងក៏បានដែលមិនអីទេ!”
ជេននីហ្វី“នេះម៉ាក់អ៊ំធ្វើចង់បានន័យថាយ៉ាងមិច?? មិត្តភក្តិខ្ញុំបងប្អូនគេដឹងគ្រប់គ្នាថាខ្ញុំជិតរៀបការជាមួយបងថេដល់ឥទ្បូវនេះចង់លែងពាក្យវិញម៉ាក់អ៊ំមិនគិតដល់មុខមាត់ខ្ញុំទេរឺ??”
អ្នកស្រីគីម“ខ្ញុំដឹងថាគ្រួសារឯងនិងឯងស្រទ្បាញ់កូនខ្ញុំដោយសារតែទ្រព្យសម្បត្តិនិងមាសប្រាក់ប៉ុណ្ណោះក៏ឯងចង់បានប៉ុន្មានក៏ប្រាប់មកចាត់ទុកថាសងថ្លៃជំនឿចិត្តទៅចុះ!”
ជេននីហ្វី“ហឹម អាយ៎មកធ្វើដូចជាទំនិញយ៉ាងមិចនិងកើតនៀក??”
អ្នកស្រីគីម“ចរិតឯងបែបនេះទើបខ្ញុំមិនសូវជាពេញចិត្ត!”
ជេននីហ្វី“ហឺយ បើដឹងថាគ្រួសារគីមចរិតឱនបែបនេះមិនមកបន្ទៀបខ្លួននៅជាមួយទេ!”
ថេយ៉ុង“នាងប្រយ័ត្នសម្តីនាងបន្តិចទៅប្រយ័ត្នមិនបានឃើញមុខមាត់ឳពុកម្តាយនាង!”
ជេននីហ្វី“ធុញណាស់!”
ថេយ៉ុង“ស្គតរៀបចំបញ្ចូននាងទៅអាមេរិកវិញទៅ!”
ស្គត“បាទ ចៅហ្វាយ!”
ថេយ៉ុង“នាងនៅរកស្អីទៀតមិនទៅរៀបចំខោអាវទៅ?? ទៅតាមសម្រួលមិនចង់រឺក៏ចង់ងាប់សិន??”
ជេននីហ្វី“ទៅក៏បានមិននៅនាំតែជាប់សណ្តានកខ្វក់ទេ!”
ថេយ៉ុង“ស្រីចង្រៃ!” គេជេរមួយម៉ាត់នោះគ្រឺតនាងនឹងណាស់។
អ្នកស្រីគីម“បានហើយ! ឆាប់ទៅងូតទឹកងូតអីឲ្យស្រលាស់ខ្លួនទៅណាចាំមកញុាំបាយណាចាំម៉ាក់ធ្វើម្ហូបឲ្យកូនញុាំ!” គាត់វែកសក់កូនប្រុសចេញដេញឲ្យកូនទៅងូតទឹក។
ថេយ៉ុង“បាទ អ្នកម៉ាក់! មោះ ជុងហ្គុក!”
ជុងហ្គុក“តោះ!”
ជុងជី“មោះ អ្នកស្រីទៅធ្វើម្ហូបតែម្តងទៅ!” គាត់ទាំងពីរដើរទៅផ្ទះបាយ។
បាយថ្ងៃត្រង់វាប្រកបដោយភាពសប្បាយរីករាយគ្រាន់តែលោកគីមមិនបានចុះមកព្រោះគាត់មិនចង់ឃើញមុខថេយ៉ុង។
ពេញមួយថ្ងៃដែលអ្នកស្រីគីមចំណាយពេលវេលាជាមួយថេយ៉ុងនិងជុងហ្គុកព្រោះដើម្បីឲ្យថេយ៉ុងគេមានភាពកក់ក្តៅមុននិងចូលគេងក៏ឆ្លៀតថើបថ្ងាសមួយខ្សឺត។
