ជុងហ្គុកនឹងថេយ៉ុងបានមកដល់លើភ្នំត្រឹមរយ:ពេល ២០ នាទី! រាងក្រាស់បាននាំមាឌតូចដើរទៅអីញុាំសិន។
ថេយ៉ុង“ឯងញុាំអី??”
ជុងហ្គុក“ញុាំស៊ុបទៅ!”
ថេយ៉ុង“បើទៅខាងនោះប្រហែលជាមានគ្រប់មុខណា!” គេចង្អុលទៅតូបមួយដែលមានរបស់លក់ច្រើនជាងគេព្រោះវាទំនងណាស់ឆ្នាំងស៊ុបហ៊ុយជះក្លិនមកចង់ស្រក់ទឹកមាត់។
ជុងហ្គុក“តោះ!”
“សួស្តី!”
ជុងហ្គុក“មានកន្លែងអង្គុយទេ??”
“ចាស៎ នៅខាងក្នុងគេតើលោកចង់កម្មង់អ្វី?”
ថេយ៉ុង“យកស៊ុបមួយហើយក្តាមយក្សចំហ៊ុយមួយទៀត!”
“ហើយចុះទឹកនោះ??”
ជុងហ្គុក“យកកូកាពីរមក!”
“ចាស៎ សូមចាំបន្តិច!” ជុងហ្គុកបាននាំថេយ៉ុងទៅរកកន្លែងអង្គុយ។
ថេយ៉ុង“ទីនេះមើលទៅលូយជាងនៅសេអ៊ួលមួយចំនួនផង!”
ជុងហ្គុក“មែនហើយព្រោះបានមើលទេសភាពព្រៃលូយណាស់ខ្ញុំចូលចិត្តបែបនេះ!”
ថេយ៉ុង“ហឹម!”
“នេះលោកអាហាររបស់លោក!” នាងដាក់រៀបចំអាហារនៅលើតុឲ្យគេ។
ជុងហ្គុក“អរគុណ” គេញញឹម។
“ចាស៎!” នាងញញឹមបែបអៀនមិនដើរចេញទៅ!
ផ្លាច់! ថេយ៉ុងលើកដៃទះមួយកណ្តាលមាត់គេផ្លាប់បុិនណាស់អាខាងរាយស្នាមញញឹមនឹងដឹងទេថាវាគួរឲ្យស្រទ្បាញ់?
ថេយ៉ុង“មាត់នឹងកុំពូកែញញឹមដាក់គេពេក!”
ជុងហ្គុក“គ្រាន់តែញញឹមមិនបានហ្អេស??”
ថេយ៉ុង“មិនបានមិនឲ្យញញឹមឯងជាកម្មសិទ្ធិរបស់យើង!”
ជុងហ្គុក“តាំងពីពេលណា??”
ថេយ៉ុង“តាំងពីថ្ងៃយើងចាប់ឯងរំលោភ!” គេលើកក្តាមយកមកញុាំនិយាយដោយសម្លក់រាងក្រាស់។
ជុងហ្គុក“អញ្ចឹងជាសង្សារនឹងគ្នាមែនទេ??”
ថេយ៉ុង“សង្សារស្អីគ្មានទេ!”
ជុងហ្គុក“មិនមែនសង្សារផងចង់បានហាមឃាត់ខ្ញុំ!? ជួយមិនបានទេណាមួយខ្ញុំជាមនុស្សរស់រាយអញ្ចឹងខ្ញុំញញឹមដាក់គេក៌គ្មានខុសទាស់ដែល!”
ថេយ៉ុង“ឯងតវ៉ាជាមួយយើង!” ជុងហ្គុកសើចហិះៗនៅដើមកមើលថេយ៉ុងចុះគួរឲ្យស្រទ្បាញ់ណាស់មុខពេលខឹងថែមទាំងប្រលាក់ក្តាមជាប់នៅគែមៗមាតើទៀត។
ជុងហ្គុក“កុំខឹងយប់នឹងឲ្យ ៥ ទឹកទៅ!”
ថេយ៉ុង“១០០ ទឹកក៌មិនយកដែល!”
ជុងហ្គុក“ហេតុអ្វីទៅ??” ចុះចាញ់ហើយមែនទេហាស? មុនដំបូងឃើញខ្លាំងណាស់។
ថេយ៉ុង“មិនមែនប្តីយើងផងយើងមិនឲ្យរំលោភ!” និយាយក៌និយាយញុាំក៌ញុាំអាយុប៉ុន្មានហើយនេះ?? ដូចក្មេងបើមាត់វិញស្រួចដូចគូទទារ។
ជុងហ្គុក“ហើយចុះរាល់ដង??”
ថេយ៉ុង“ឯងអ្នកចាប់យើង!”
ជុងហ្គុក“អ្នកចាប់ខ្ញុំមុន??”
ថេយ៉ុង“នេះញុាំទៅកុំនិយាយច្រើនពេកទឹកមាត់ខ្ទាតចូលម្ហូប!” គេបញ្ចុកសាច់ជុងហ្គុក។
ជុងហ្គុក“អឹស!!”
បន្ទាប់ពីញុាំអីហើយជុងហ្គុកបាននាំថេយ៉ុងដើរពេញលើភ្នំថេយ៉ុងថតរូបគ្រប់កន្លែងសុទ្ធតែស្អាតៗទាំងអស់ព្រោះមានអ្នកថតរូបដៃឯងមកថតឲ្យនោះគឺជុងហ្គុក។
