Part 14

3.4K 184 0
                                        

ពេលព្រឹកទ្បើងជុងហ្គុកជាអ្នកងើបជូនថេយ៉ុងទៅប្រលានយន្តហោះ!
    ថេយ៉ុង“ពេលយើងទៅអាមេរិកហាមមើលស្រីឲ្យសោះលឺទេ?” គេចង្អុលមុខជុងហ្គុក។
    ជុងហ្គុក“កុំភ័យខ្ញុំមើលមិនចូលទេ!”
    ថេយ៉ុង“ស្គុតបើគេធ្វើលើសពាក្យសម្តីយើងឯងប្រាប់យើងលឺទេ?” គេបែរមកប្រាប់ស្គុតព្រោះមិនសូវជាទុកចិត្តជុងហ្គុកសោះ។
    ស្គុត“បានចៅហ្វាយ!”
    “សូមអ្នកដំណើរត្រៀមជើងដំណើរហោះហើរពីកូរ៉េទៅអាមេរិកនិងហោះនៅពេលបន្តិចទៀតនេះ!”
    ថេយ៉ុង“យើងទៅហើយ! សឺតៗ” គេចាប់ថើបថ្ពាល់ជុងហ្គុកទាំងសងខាងព្រោះមិនដាច់ចិត្តសោះ!
    ជុងហ្គុក“មើលថែខ្លួនផងដែលពេលទៅដល់ទីនោះកុំភ្លេចខលមកផង!”
    ថេយ៉ុង“អឹម យើងមិនភ្លេចទេ! ស្គុតយើងទៅហើយណា!”
    ស្គុត“បាទ ចៅហ្វាយ!” ថេយ៉ុងដើរទ្បើងទៅរកកន្លែងយន្តហោះចាំមុន! ជុងហ្គុកនឹងស្គុតដើរចេញមកក្រៅបានមួយសន្ទុះគេលឺសម្លេងយន្តហោះនាយងើបក្បាលទ្បើងមើលយន្តហោះនោះច្បាស់ណាស់វាជារបស់ថេយ៉ុង! 

/ អាមេរិក /

  ចំណាយពេលមួយយប់មួយថ្ងៃទីបំផុតថេយ៉ុងបានមកដល់ទឹកដីអាមេរិកនាយឈានដើរចុះពីយន្តហោះមុននិងឆេកអោត!
    លោកគីម“ថេ!” គាត់ឈរនៅរបងស្រែកហៅឈ្មោះកូនប្រុសគាត់ដែលបានបែកអស់រាប់ឆ្នាំគេផ្លាស់ប្តូរច្រើនណាស់តាមមើលទៅគេដូចជាឃោឃៅ មាំទាំ មាំមួន ស្ងៀមស្ងាត់តែក៌គួរឲ្យខ្លាច។
    ថេយ៉ុង“លោកប៉ា! ខ្ញុំនឹកលោកប៉ាណាស់!” គេរត់មកឱបឳពុកពេញដៃ។
    លោកគីម“ឯងប្លែកច្រើនណាស់!”
    ថេយ៉ុង“ធម្មតាទេចុះអ្នកម៉ាក់នោះ??”
    លោកគីម“ម៉ាក់ឯងនៅផ្ទះម្ហូបនៅផ្ទះណា!”
    ថេយ៉ុង“អញ្ចឹងទៅតែម្តងទៅខ្ញុំឃ្លានហើយ!”
   លោកគីម“តោះ!” គាត់គៀកកកូនដើរសម្តៅទៅទ្បានសឹមបើកទៅភូមិគ្រឹះ។

/ កូរ៉េ /

  អ្នកដែលនៅកូរ៉េឯនេះបើគិតសព្វៗវាពីរថ្ងៃហើយដែលជុងហ្គុកគេងនៅលើគ្រែដ៌ធំតែម្នាក់ឯង! គេគេងនៅថេយ៉ុងរាល់យប់ត្រឹមរយ:ពេលពីរថ្ងៃគេទ្រាំសឹងមិនបាន! គេចង់ខលទៅសួរថាដល់រឺ? កំពុងតែធ្វើអី? មាននឹកគេទេតែមិនអាចព្រោះនៅលើយន្តហោះគេឲ្យបិទទូរស័ព្ទចោល។
    ជុងហ្គុក“ហឹម ខ្ញុំនឹកឯងណាស់ថេយ៉ុង!” 

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now