មកដល់បន្ទប់គេក៏ដាក់ថេយ៉ុងឲ្យអង្គុយលើពូកមុននិងរកងើបតែវាមិនអាចទេមាឌតូចឱបគេស្អិតមើលតែកាវ ៥០២ ទៅហើយបេះក៏បេះមិនចេញដែល។
ថេយ៉ុង“យើងមិនឲ្យឯងទៅណាទេ អ្ហឹកៗ!” គេកិតគូទទ្បើងមកអង្គុយលើភ្លៅក្បាលក៏ឈ្មុសចូលប្រទ្បោះកញ្ចឹងកគេ។
ជុងហ្គុក“ចុះសិនទៅ!”
ថេយ៉ុង“អត់ ហុឹកហុឹក!”
ជុងហ្គុក“ខ្ញុំទៅយកថ្នាំមកលាបឲ្យឯង?” ថេយ៉ុងតបងគេអង្គុយដណ្តឺតដណ្តក់លើភ្លៅជុងហ្គុក! នាយលើកដៃមកញីស្នៀតផ្កាអស់ជម្រើសនាងតែពរថេយ៉ុងទៅយកថ្នាំហ្នឹងហើយ!
ជុងហ្គុក“ដេកទៅខ្ញុំថ្នាំឲ្យ!”
ថេយ៉ុង“មិនដេកមិនអីទាំងអស់ឯងទៅចោលយើង អ្ហឹកៗ!”
ជុងហ្គុក“ខ្ញុំមិនទៅណាទេ!” គេនិយាយទាំងមុខរាបស្មើមាឌតូចដល់មុខចេញពីកញ្ចឹងកគេហើយក៏សម្លឹងមើលមុខគេភ្លឹសៗគួរជឿរឺអត់??
ថេយ៉ុង“ឯងបោកយើង!” គេព្រិចភ្នែកម៉ក់ៗដូចកូនឆ្កែយ៉ាងឲ្យគួរឲ្យគ្រឺត។
ជុងហ្គុក“ខ្ញុំមិនបានបោកម៉ាត់ណាម៉ាត់ហ្នឹងឯងក៏ដឹង??”
ថេយ៉ុង“ដេកក៏បាន!” គេទម្លាក់គេចពីចង្កេះជុងហ្គុក! រាងក្រាស់ក៏ដាក់ឲ្យថេយ៉ុងគេងផ្គាប់មុខ។
ជុងហ្គុក“ស្រាតខោ!” ថេយ៉ុងលូកដៃទៅរូតខោគេមុននិងស្រាតបង្ហាយគូទដែលគាំឲ្យគេឃើញ។ ជុងហ្គុកច្របាច់ថ្នាំដាក់ដៃហើយយកទៅលាបលើគូទនិងចង្កេះគេព្រោះកន្លែងខ្លះរបកស្បែក។
ថេយ៉ុង“ឯងសន្យាហើយអត់មានទៅណាចោលយើងទេ??”
ជុងហ្គុក“ស្អែកទ្បើងឯងដើរមកយើងទៅវិញ!”
ថេយ៉ុង“អា៎ អ្ហឹកៗ ដដែលហ្នឹង??”
ជុងហ្គុក“យើងមិនបានសន្យាថានៅជាមួយឯងរហូតឯណា?”
ថេយ៉ុង“ធ្វើឈឺរហូរក៏បាន ហិហិ យ៉ា គីម ថេយ៉ុងឯងឆ្លាតណាស់!” គេនិយាយក្នុងចិត្តអញ្ចឹងឲ្យឈឺរហូតតែម្តង។
ជុងហ្គុក“ឯងសើចអី??”
ថេយ៉ុង“យើង...យើងយំតើ អ្ហឹកៗ!”- យប់ -
ជុងហ្គុកបានលើកវ៉ាលិចូលមកក្នុងបន្ទប់វិញដដែលតែគេមិនបានរើខោអាវយកទៅដាក់ក្នុងបន្ទប់ទេ! ពេលល្ងាចនេះជុងហ្គុកបានបីថេយ៉ុងចូលបន្ទប់ទឹកដើម្បីងូតទឹកឲ្យគេ។
ថេយ៉ុង“យើងឃ្លានហើយបីយើងទៅរកអីញុាំបន្តិចទៅ!” គេអង្រួនដៃរាងក្រាស់។
ជុងហ្គុក“អឹម!” គេលើកដៃថេយ៉ុងដើរទៅចុះក្រោម។
ថេយ៉ុង“ធ្ងន់ទេ??”
ជុងហ្គុក“អត់ទេ!”
ថេយ៉ុង“ហិហិ” គេសើចតិចៗ។
ជុនជី“អាវ៎ ក្រែងថាលែងនៅទីនេះហើយ?” ឃើញកូនខ្លួនបីថេយ៉ុងចុះមកក្រោមគាត់ក៏សួរនាំទាំងដែលសកម្មភាពថ្ងៃមិញគាត់ឃើញសោះ។
ជុងហ្គុក“ម៉ែកុំភ័យអីស្អែកខ្ញុំទៅហើយ!”
ជេននីហ្វី“នេះបងកើតអីមែនទេ??”
ថេយ៉ុង“ខ្ញុំធ្លាក់ពីលើកាំជណ្តើរ!”
ជេននីហ្វី“វាយ៎ ស្លាប់ហើយឯងមើលបងថេយ៉ាងមិញបានជាឲ្យគាត់ធ្លាក់ពីលើកាំជណ្តើរបែបនេះ?” នាងស្រែកថាឲ្យជុងហ្គុកភ្លាមតបៀបយកចិត្ត។
ជុងហ្គុក“ហើយនាង? ក្រែងស្រទ្បាញ់ណាស់មិចពេលគេធ្លាក់កជណ្តើរនាងមិនមកជួយ??” គេសួរត្បកទៅវិញជេននីហ្វីបិទមាត់ជិត។
ថេយ៉ុង“យើងឃ្លានហើយ! ហ្អេស អង្គុយលើភ្លៅឯងវិញគូទយើងឈឺអង្គុយនៅលើកៅអីមិនបានទេ!” គេរហ័សឃាត់ពេលជុងហ្គុករៀបដាក់គេលើកៅអី។
ជុងហ្គុក“អឹម!” គេក្រហឹមក៏យល់ស្របឲ្យថេយ៉ុងអង្គុយ។
ជេននីហ្វី“តែបានថេខ្នើយមានក៏យកត្រាប់គូទអង្គុយទៅ?”
ថេយ៉ុង“នាងចេះម្លេះ?? យើងអង្គុយទីណាក៏បានដែរ!”
ជេននីហ្វី“ចាស៎!”
ថេយ៉ុង“បញ្ចុកផង ហារ!” គេហារមាត់ទទួលយកអាហារដែលរាងក្រាស់បញ្ចុកឲ្យគេទាំងញញឹម។
ភឹប!!
ជេននីហ្វី“ខ្ញុំឆ្អែតហើយ!” នាងបោកស៊មស្លាបព្រាទៅលើតុមុននិងដើរទ្បើងទៅលើបន្ទប់ខឹងទ្បើងញ័រសាច់។