រាងកាយរបស់ថេយ៉ុងត្រូវបានដួលទៅលើពូកមួយទំហឹងដោយសារតែជុងហ្គុកជាអ្នកចាប់ផ្តួល។ រាងក្រាស់ក៌ទ្បើងមកទ្រោបលើរាងកាយគេ។
ថេយ៉ុង“ស្អីឯង??” គេលើកចិញ្ចើមសួរសុខៗចេះមកផ្តួលមនុស្សអញ្ចឹងទៅកើតបិះបាក់ចង្កេះ។
ជុងហ្គុក“ភ្លេចសន្យាហើយហ្អេស??”
ថេយ៉ុង“សន្យាស្អី??” គេធ្វើជាមិនដឹងគេចាំមើលថាជុងហ្គុកនិងបញ្ចេញសកម្មភាពដូចម្តេច។
ជុងហ្គុក“ហ្អេស ១០ ទឹកណា!!” គេបញ្ចេញប្រតិកម្មភ្លាម ១០ ទឹកណាចេះមកធ្វើជាភ្លេចទៅកើត។
ថេយ៉ុង“យើងមិនដឹងទេមកពីធ្វើដណើរផ្លូវឆ្ងាយហត់គ្មានកម្លាំងទ្បើយ!”
ជុងហ្គុក“ចាំយប់ក៌បាន!” រាងក្រាស់ដាក់ក្បាលផ្ទប់នៅលើកញ្ចឹងក៌កក្រអូបរបស់គេហើយបិទភ្នែកគេងព្រោះហត់ខ្លួនបញ្ចេញកម្លាំងពីយប់មិនទាន់បានសម្រាកក៌ត្រូវធ្វើដំណើរផ្លូវឆ្ងាយទៀត។ ថេយ៉ុងលើកដៃមក
អង្អែលក្បាលគេថ្នមៗ។
រុីងៗ កំពុងតែជិតលុងលក់ផងសម្លេងទូរស័ព្ទក៌លឺទ្បើងជុងហ្គុកលូកដៃយកទូរស័ព្ទចេញពីហោប៉ៅមក។
«អាទ្បូ??» ជុងហ្គុក
«អាទ្បូកូននេះម៉ាក់ណា!» ជុងជី
«អូស៎ អ្នកម៉ាក់មានការអ្វីមែនទេ?» ជុងហ្គុក
«កូននៅឯណាស្មើនេះមិនទាន់មកផ្ទះកូន?» ជុងជី
«អូ គឺកូនត្រូវមកជាថេយ៉ុងនៅតាមខេត្តណាម៉ាក់! សទោសដែលមិនបានខលទៅប្រាប់ម៉ាក់!» ជុងហ្គុក
«អឹម មិនអីទេតែថ្ងៃណាកូនមកវិញ?» ជុងជី
«កូនប្រហែលជា ១ អាទិត្យន៎!» ជុងហ្គុក
«អឹម សុខសប្បាយតាមផ្លូវណាកូន!» ជុងជី
«បាទ ម៉ាក់មើលថែសុខភាពណាហើយកុំភ្លេចញុាំថ្នាំឲ្យបានទៀងទាត់ផងបើអស់កម្លាំងគេងយកលម្លាំងទៅណាម៉ាក់កុំខំប្រឹងធ្វើការពេកអី!» ជុងហ្គុកផ្តែផ្តាំទៅម្តាយព្រោះគេដឹងថាម្តាយគេនៅមិនចេះស្ងៀមទ្បើយ។
«ចាស៎ កូន!» ជុងជី
«ជំរាបលាម៉ាក់!» ជុងហ្គុកក៌បិទទូរស័ព្ទបាត់ពេលនិយាយទូរស័ព្ទជាមួយម្តាយចប់។
ថេយ៉ុង“ម៉ាក់ឯងឈឺអី??” គេសួរតិចៗស្តាប់មើលទៅដូចជាឈឺធ្ងន់ណាស់។
ជុងហ្គុក“ម៉ាក់ខ្ញុំខ្សោយបេះដូង!”
ថេយ៉ុង“គាត់ខ្សោយណាស់មែនទេ??”
ជុងហ្គុក“មែនហើយគាត់ធ្វើការងារធ្ងន់មិនបានទេគាត់អាចនិងសន្លប់អញ្ចឹងហើយទើបខ្ញុំឲ្យគាត់នៅផ្ទះខ្ញុំមិនឲ្យគាត់ធ្វើអីទេខ្ញុំសុខចិត្តធ្វើការព្រឹកល្ងាចដើម្បីឲ្យគាត់ក៌គេងស្រួលហូបស្រួល!” គេរៀបរាប់ដោយសារម្តាយហត់និងចិញ្ចឹមគេតាំងពីតូចឥទ្បូវដល់ពេលដែលគេត្រូវសងគុណគាត់ហើយ។
ថេយ៉ុង“ហើយចុះប៉ាឯងនោះ??”
ជុងហ្គុក“ប៉ា?? តាំងពីខ្ញុំកើតមកខ្ញុំមិនដែលមានប៉ាទេខ្ញុំមានតែម៉ាក់!” គេផ្ទួនសំណួរភ្លេចគិតទៅថាតាំងពីកើតមកគេគ្មានប៉ាទ្បើយគេមិនបានទទួលភាពកក់ក្តៅពីប៉ាគេទេ! គេមានតែម៉ាក់ដែលដើរតួនាទីជាម៉ាក់ផងជាប៉ាផង។
ថេយ៉ុង“ពិតមែនហ្អេស??” គេអង្អែលក្បាលជុងហ្គុកគេគ្មានប៉ាទេរឺ??
ជុងហ្គុក“មែនហើយខ្ញុំគ្មានប៉ាទេគេម្នាក់នោះអាត្មានិយមណាស់ទុកឲ្យម៉ាក់ខ្ញុំទទួលរងទុក្ខលំបាកតែម្នាក់ឯងហើយគេក៌ត្រូវរកស្រីថ្មីមួយទៀត!
ថេយ៉ុង“ខ្ញុំសុំទោស!” គេឱបជុងហ្គុកគេមិនគួរណាសួរសំណួរបែបនេះទ្បើយ!
ជុងហ្គុក“មិនអីទេមិនមែនជាកំហុសឯងទេ! ខ្ញុំសុំគេងបន្តិចណាខ្ញុំអស់កម្លាំងណាស់!” គេលូកដៃឱបចង្កេះថេយ៉ុងហើយដាក់ក្បាលនៅប្រទ្បោះកមាឌតូចពេលនេះគេត្រូវការភាពកក់ក្តៅត្រូវការអ្នកផ្តល់កម្លាំងចិត្តឲ្យ។ ថេយ៉ុងក៌ឱបលួងលោមគេរហូតដល់លុងលក់ទាំងពីរអ្នក។
