ថេយ៉ុងបានជូនជេននីហ្វីទៅផ្សារទំនើបធំមួយប្រចាំសេអ៊ួល។
“ហ្អេស នោះជាទាយាទត្រកូលគីមហ្អេស? មើលបណ្តើរអ្នកណាមកនោះ??”
“ថតទៅល្បីមិនខាន!”
ក្រឹបៗ...រូបថតពីរបីសន្ធឹកចាប់ដោយដៃជនមិនស្គាល់មុខគេចាប់ផ្តើមផ្សព្វផ្សាយរូបនោះតាមបណ្តាយសង្គមព្រោះភាគច្រើនដឹងថាថេយ៉ុង គីមមិនងាយបណ្តើរនរណាម្នាក់ផ្តេសផ្តាទ្បើយ។ មិនដល់កន្លះម៉ោងផងរូបរបស់ថេយ៉ុងត្រូវចាប់នៅគ្រប់សារព័ត៌មានទាំងអស់ទៅដល់ស្រុកគេទៀតផង។
លោកប្រុសគីម“អូនមើលចុះថេយ៉ុងជាមួយនឹងកូនហ្វីនែ៎ក!” កំពុងតែអូសអាយផេតលេងគ្រាន់តែឃើញបែបនេះគាត់ញញឹមបិទមាត់មិនជិត។
លោកស្រីគីម“សង្ឈឹមថាគេនិងឆាប់ស្រទ្បាញ់គ្នាចុះ!”
លោកប្រុសគីម“មកបន់ឲ្យតែបែបនេះទេ!!”
______
ជុងហ្គុកឯនេះវិញគ្រាន់តែឃើញរូបភាពស្និតស្នាករវាងថេយ៉ុងនឹងជេននីហ្វីភ្លាមគេខឹងទ្បើងញ័រដៃនេះហ្អេស? ថាមិនស្រទ្បាញ់? ហេតុអ្វីចាំបាច់ឱបដៃបង្ហាញភាពស្និតស្នាលឲ្យគេឃើញជុំវិញប្រទេស?? អ្នកខ្លះស៊ែរសុទ្ធតែដាក់ខែបសិនថា “នេះជាសង្សាររបស់គាត់មែនទេ? សមគ្នាណាស់” “ពេលណាគាត់រៀបការ??” “ហីយ៉ា ខូចចិត្តណាស់គាត់មានសង្សារបាត់ទៅហើយ!” តើគេខឹងត្រូវទេ?? រឺមួយក៏គេខុសដែលហ៊ានខឹង??
ជុងហ្គុក“ឯងបោកខ្ញុំដល់ពេលណាទៀតទៅថេយ៉ុង?? ឯងធ្វើឲ្យខ្ញុំឆ្កួតហើយ!” គេសម្លឹងមើលទៅរូបថយមួយផ្ទាំងតាំងចំកណ្តាលបន្ទប់វាជារូបរបស់ថេយ៉ុង។
ជុងហ្គុក“ខ្ញុំឈឺប៉ុន្មានដងទៀតដោយសារឯង?! ស្រទ្បាញ់ឯងហេតុអ្វីលំបាកម្លេះ?” លំបាកៗលើសលីដៃលីថ្មទៅទៀតទោះគេធ្វើការក៏មិនហត់ចិត្តហត់កាយដល់ថ្នាក់នេះដែល។
ជុងហ្គុក“គួរតែបែកគ្នាទៅល្អទេកុំឲ្យនៅឈឺចិត្តបែបនេះអី!” គេសួរទៅរូបថតនោះបើបែកគ្នាពេលនោះច្បាស់ជាល្អណាស់ព្រោះកុំឲ្យរញ៉េរញ៉ៃនឹងលើសលប់ទាន់។
[ ទាន់វានៅតិចៗបែកទៅមិនសូវឈឺ;) ]
ងុឺត!! ថេយ៉ុងនឹងជេននីហ្វីមកដល់វិមានវិញនៅថ្ងៃត្រង់រាងជ្រេលព្រោះជេននីហ្វីដើរមិនទាន់អស់ចិត្ត។
ម៉ែដោះ“ពួកឯងឆាប់មកជួយយកអីវ៉ាន់អ្នកនាងទៅ!” គាត់ស្រែកហៅបាវព្រាវមក។
“ចាស៎ ម៉ែដោះ!”
“មោះ អ្នកនាងខ្ញុំយកទៅបន្ទប់ឲ្យ!”
ជេននីហ្វី“អរគុណ!!”
ថេយ៉ុង“ម៉ែដោះខ្ញុំទៅបន្ទប់ហើយមិនបាច់រៀបចំអាហារទេ!”
ម៉ែដោះ“ចាស៎ អ្នកប្រុស!”
ក្រាក...បើកទ្វារមកក្រាកគឺជុងហ្គុកអង្គុយចាំតែម្តង។
ក្រឹប..ជុងហ្គុកបោះទូរស័ព្ទនៅលើតុមួយទំហឹងថេយ៉ុងចងចិញ្ចើមមុននិងដើរទៅលើកមើល។
ថេយ៉ុង“យ៉ាងមិច??”
ជុងហ្គុក“ហុឹស យ៉ាងមិច? និងហ្អេសថាមិនស្រទ្បាញ់នាង?? បណ្តើរជាសាធារណៈបែបនេះឯងបោកខ្ញុំឆ្អែតរឺនៅ??” គេសើចបែបហួសចិត្ត។
ថេយ៉ុង“គ្រាន់តែរាប់អានបែបប្អូននឹងអ្នកស្គាល់គ្នាហ្នឹង??”
ជុងហ្គុក“បងប្អូនសុីរន្ធគ្នាហ្នឹង??”
ផ្លាច់!
ថេយ៉ុង“ឯងកុំហួសហេតុពេកណាជុងហ្គុកផ្តល់តម្លៃឲ្យយើងខ្លះផង!” មាឌតូចលើកដៃទះកំផ្លៀងគេមួយដៃទាំងញ័រសាច់ទទ្រេច។
ជុងហ្គុក“ហើយមានមើលឃើញតម្លៃអាមួយទេ? រាប់ថ្ងៃចាត់ទុកអាមួយនេះជាស្អី? សម្រាប់បម្រើសិចមួយពេលៗហ្អឹស??” ជុងហ្គុកស្រែកតបតឲ្យទៅវិញមួយឆ្ងាញ់ដៃរាល់ថ្ងៃនេះចង់សួរយូរហើយព្រោះស្និតស្នាលជាមួយគ្នាតែពេលនាងសិចប៉ុណ្ណោះ។
ថេយ៉ុង“ហើយរាល់ថ្ងៃឯងទាមទារចង់បានសិទ្ធិស្អី??”
ជុងហ្គុក“ចង់ធ្វើជាចំណែកក្នុងនេះបានទេ?? រឺក៏មិនបានទេ?? ខ្ញុំដឹងថាវាមិនបានស្រាប់ហើយព្រោះលោកវាលំបាកវាតឹងទ្រូងណាស់!”
ថេយ៉ុង“ជុងហ្គុកឯងកុំហួសហេតុបានទេ?? ឯងចេះយល់ពីយើងផងបានទេ??”
ជុងហ្គុក“ឥទ្បូវបើលំបាកបែបនេះបែកគ្នាតែម្តងទៅដោះលែងខ្ញុំទៅឲ្យខ្ញុំទៅតាមផ្លូវខ្ញុំហើយលោកនៅតាមផ្លូវលោកចុះពេលនោះលោកមិនចាំបាច់មកហត់ចិត្តជាមួយខ្ញុំណាមួយមើលលោកទៅដូចជាធុញទ្រាន់ខ្លាំងហើយបើសិនជាបែកគ្នាក៏ល្អរឿងកន្លងមកបំភ្លេចចោលចាត់ទុកថាយើងមិនដែលស្គាល់គ្នាចុះរបស់គ្រប់យ៉ាងដែលលោកចំណាយលើខ្ញុំនឹងម្តាយខ្ញុំៗផ្តល់ឲ្យគ្រប់យ៉ាងវិញព្រោះខ្ញុំអស់ទ្រាំហើយខ្ញុំហត់និងជំនះម្នាក់ឯង! តស៊ូតែម្នាក់ឯង! ឈឺចាប់តែម្នាក់ឯងបែបនេះណាស់!” រាល់ថ្ងៃនេះគេហត់មែនហត់គ្រប់យ៉ាងហត់ដែលតស៊ូម្នាក់ឯងជំនះតែម្នាក់ឯងបែបនេះទាំងដែលគ្មានទទួលបានអ្វីសោះ។
ថេយ៉ុង“ឯងជាមនុស្សគ្មានហេតុផល!” គេស្ទើតែស្រក់ទឹកភ្នែកចុះមកគេមិនយល់ថាហេតុអ្វីចាំបាច់ឈឺអ្វីម្លេះពេលលឺពាក្យនេះ??
ជុងហ្គុក“កន្លងមកខ្ញុំវាមានហេតុផលគ្រប់គ្រាន់ហើយតែលោកមិនដែលមើលឃើញលោកតែតែងលើកពាក្យថាខ្ញុំគ្មានហេតុផលតែលោកដែលមើលកំហុសខ្លួនឯងរាល់ថ្ងៃលោកធ្វើអ្វីខ្លះមកលើខ្ញុំ? លោកដែលស្រទ្បាញ់ខ្ញុំខ្លះទេ? រាល់ថ្ងៃចាត់ទុកខ្ញុំជាអ្វី? លោកស្រែកក្តែងៗឲ្យចាំបន្តិចៗឯងគ្មានហេតុផលខ្ញុំលឺពាក្យនេះមករហូតដល់ធុញទ្រាន់ហើយ!!”
ថេយ៉ុង“ឯងនិយាយមកគឺឯងមិនយល់ពីយើងទាំងអស់!! រាល់ថ្ងៃយើងធ្វើដើម្បីការពារឯងជុងហ្គុក!!”
ជុងហ្គុក“ការពារ? ហុឹស រាល់ថ្ងៃនេះគេមិនហៅថាការពារទេលោកកំពុងតែសម្លាប់ខ្ញុំទាំងរស់ហើយលោកដឹងទេ?? ខ្ញុំឈឺប៉ុណ្ណាពេលលោកទៅស្និតស្នាលជាមួយស្រីម្នាក់នោះហើយឃើញរូបមួយនៀក!” គេលើកដៃចង្អុលរូបភាពទាំងទ្បើងញ័រដៃដល់ស្រក់ទឹកភ្នែក។
ថេយ៉ុង“ទ្រាំទៅយើងសុំអង្វរវាមិនយូរទេ!” គេលើកដៃសំពះចង់ស្រក់ទឹកភ្នែកគេមិនដែលដឹងថាជុងហ្គុកគេឈឺដល់ថ្នាក់នេះទេតែគេកំពុងតែព្យយាមសម្រួលហើយ។
ជុងហ្គុក“ការទ្រាំរបស់មនុស្សវាមានកំណត់! ខ្ញុំអរគុណៗម្តងទៅសម្រាប់រឿងកន្លងមកលាហើយ!” គេឱនគោរពលាមុននិងទាញវ៉ាលីដើរចេញស្របដែលទឹកភ្នែកស្រក់ចុះមកតក់គេក៏លើកដៃវៀសចេញ។
គ្រាំង...ព្រូស...ទ្វារបន្ទប់បិទគ្រាំងថេយ៉ុងទន់ជើងដួលឥដ្ឋព្រូសទឹកភ្នែកចាប់ផ្តើមស្រក់ចុះមកគេក៏ឈឺចាប់មិនចាញ់ជុងហ្គុកដែរ។
ថេយ៉ុង“ហុឹកហុឹក!!” គេស្រែកយំហ្អេស?? គួរឲ្យអស់សំណើចណាស់។
ស្នេហាពិតជាធ្វើឲ្យគេឈឺចាប់ណាស់គេមិននឹកស្មានថាគេអាចនិងមានថ្ងៃនេះទ្បើយ! គេមិននឹកស្មានថាគេនិងបែកគ្នាជាមួយថេយ៉ុងទេគេគិតថាថេយ៉ុងជាស្នេហ៍ដំបូងហើយក៏ចុងក្រោយផងដែលតែអ្វីៗគ្រប់យ៉ាងត្រូវរលាយដូចជាអំបិលត្រូវទឹកវាគ្រាន់តែជាអ្វីដែលធ្វើឲ្យសប្បាយមួយពេលៗតែចុងក្រោយក៏ឈឺចាប់។ ជុងហ្គុកឈានជើងចេញពីបន្ទប់នោះទាំងឈឺចាប់ដូចគ្នាគេមិនបានសប្បាយនិងការបែកបាក់មួយនេះព្រោះក្នុងបេះដូងនិងខួរក្បាលគេឆ្លាក់ឈ្មោះថេយ៉ុងរួចហើយតែមកពីថេយ៉ុងតែប៉ុណ្ណោះដែលធ្វើឲ្យឈឺចាប់ដល់ថ្នាក់នេះដល់ឲ្យគេទ្រាំមិនបានធ្វើឲ្យគេឈឺចាប់ជ្រុលពេក។
ជុងហ្គុក“សង្ឈឹមថាពេលគ្មានខ្ញុំឯងនិងសប្បាយចិត្ត!” គេសម្លឹងមើលបន្ទប់ជាលើកចុងក្រោយមុននិងដើរចេញ។ ចេញទាំងមិនដាច់អាល័យចេញទាំងនៅស្រទ្បាញ់ព្រោះគេមិនអាចដាក់ខ្លួនក្នុងភាពឈឺចាប់នេះបានទេ។
ក្រាក...
ជុងហ្គុក“តោះ ម៉ែ!” គេហៅម្តាយ។
ជុនជី“ម៉ែមិនទៅណាទេជុង!! ម៉ែនៅសងគុណគេមិនទាន់អស់ទេបើកូនចង់ទៅក៏ទៅម្នាក់ឯងទៅ!” ដាក់ខាតគាត់មិនទៅណាទាំងអស់។
ជុងហ្គុក“ហឹម បើម៉ែនៅក៏នៅចុះខ្ញុំទៅហើយចាំទំនេរចាំខ្ញុំមកលេង! ខ្ញុំលាហើយ!” មុននិងចេញទៅគេក៏មិនភ្លេចឱនគោរពម្តាយដែល
ក្រាក...
ថេយ៉ុង“ជុង??” មុននេះគេរកបើកទ្វារបន្ទប់ដើម្បីទៅតាមជុងហ្គុកតែហេងអីជុងហ្គុកគេក៏ចេញពីបន្ទប់ម្តាយគេ។ ជុងហ្គុកធ្វើជាមិនលឺមិនឃើញអ្វីទាំងអស់គេក៏ដើរគេចចេញ។
ថេយ៉ុង“អ្ហឹកៗ កុំទៅចោលយើងអីយើងសុំទោស!” គេរត់មកឱបចង្កេះរបស់ជុងហ្គុកខ្ទប់មុខនៅទ្រូងគេ។
ជុងហ្គុក“ដោះលែងខ្ញុំទៅថេយ៉ុង!! ខ្ញុំចង់រកជីវិតជារបស់ខ្លួនឯងខ្ញុំមិនចង់ឈឺចាប់ទៀតទេ!!”
ថេយ៉ុង“យើង អ្ហឹកៗ យើងនិងប្រាប់គេគ្រប់គ្នាពីទំនាក់ទំនងយើងទាំងពីរអ្នកណាកុំធ្វើបែបនេះអីយើងសុំទោស! អ្ហឹកៗ!”
ជុងហ្គុក“ធ្វើទាំងបង្ខំមិនបាច់ទេ!! ឯងនៅមើលថែនាងទៅ!!” គេបេះដៃរបស់ថេយ៉ុងចេញមុននិងដើរចុះជណ្តើរ។
ថេយ៉ុង“ជុង..អាយ៎”
ព្រូសៗ..ដោយប្រញាប់រត់ចុះទៅតាមរាងក្រាស់លឿនគេក៏ឈានជើងខុសជណ្តើរធ្វើឲ្យដួលព្រូស។
ជុងហ្គុក“យ៉ាងមិចហើយ?” គេរត់ទ្បើងមកមើលមាឌតូចដែលកំពុងតែឱបបង្កាន់ដៃជណ្តើរយំដង្ហក់។
ថេយ៉ុង“ឈឺ ហុឹកហុឹក!” គេពេបមាត់ហត់ដង្ហក់ដូចកូនក្មេងគូទអូសជាមួយជណ្តើរចង់ ២០ កាំ។
ជុងហ្គុក“ហឹម មោះ!” គេដកដង្ហើមធំំគ្រវីក្បាលដោយទុកវ៉ាលីនៅមួយដុំហើយក៏លើកថេយ៉ុងមកពរដើរទ្បើងទៅលើបន្ទប់ឃើញហើយមិនជួយវាអាក្រក់ពេក។
ថេយ៉ុង“អ្ហឹកៗ កុំទៅចោលយើងណា!” គេលើកដៃមកឱបកគេជាប់មកមុខទៅឈ្មុសឈ្មុលនិងទ្រូងរបស់គេហើយរអ៊ួល្ងូវៗ។
