Part 18

2.6K 156 1
                                    

-បន្ទប់-

ដឹបៗ...កម្លាំងដៃរបស់ជុងហ្គុកវាយទៅលើជញ្ជាំងបន្ទប់គេខឹងខ្លាំងណាស់កាលបើឃើញបែបនេះទៀតសឹងតែទ្រាំមិនបាន។
    ជុងហ្គុក“ហេតុអ្វីទៅលោកអើយ!!”
ក្រាក....
    ថេយ៉ុង“ជុងហ្គុក!” គេហៅឈ្មោះរាងក្រាស់ស្រាលៗទៅមើលទៅជញ្ជាំងដែលដក់ជាប់ឈាមនោះគេដឹងយ៉ាងច្បាស់។
    ជុងហ្គុក“ឯងទ្បើងមករកអី??”
    ថេយ៉ុង“ប្រាប់ហើយថាយើងមិនបានស្រទ្បាញ់នាងទេចាំបាច់ខឹងដល់ថ្នាក់នេះ??” គេស្រែកសួរគេដឹងថាជុងហ្គុកខឹងតែវាគ្មានហេតុផល។
    ជុងហ្គុក“ខឹងក៌មិនបានដែលហ្អឹស?? ដើរទៅសួរគេទៅអ្នកណាគេទ្រាំបានពេលឃើញមនុស្សដែលខ្លួនស្រទ្បាញ់ត្រូវអ្នកផ្សេងមកមើលថែបែបនេះ??”
    ថេយ៉ុង“ហើយឯងប្រញាប់បញ្ចេញសកម្មភាពម្លេះ?? ឯងមិនខ្លាចនាងចាប់បានទេរឺ? ទ្រាំបានក៌ទ្រាំខ្លះទៅ!”
    ជុងហ្គុក“បានយើងជាអ្នកខុសយើងសុំទោស!”
    ថេយ៉ុង“យើងមិនបានឲ្យឯងឌឺយើងទេ!”
    ជុងហ្គុក“ហុឹស!” គេដកដង្ហើមធំដើរគេចចេញពីថេយ៉ុងទៅមុខបន្ទប់បាត់។
    ថេយ៉ុង“ធុញណាស់វឺយ!” គេមិនចេះទ្រអ្នកណាគេស្អប់អ្នកដែលឌឺ ផ្គើន។
  ជុងហ្គុកឈរនៅមុខបន្ទប់សម្លឹងមើលទៅទេសភាពពីក្រោមបន្ទប់អ្នកមិនប្រចណ្ឌ អ្នកណាមិនហួងហែង អ្នកមិនខឹងពេលឃើញមនុស្សដែលខ្លួនស្រទ្បាញ់ត្រូវគេថ្នាក់ថ្នមហើយម្នាក់មិនមែនខ្លួន? ពាក្យស្រែករបស់ថេយ៉ុងបម្បិញមិញលឺទ្បើងខ្ទរបន្ទប់គេលឺពេញត្រចៀក។

-យប់-

មួយថ្ងៃហើយដែលជុងហ្គុកនឹងថេយ៉ុងមើលមុខគ្នាមិនចំសូម្បីតែបាយថ្ងៃបើជុងហ្គុកមិនញុាំដែលព្រោះគេមិនចង់ឃើញមុខស្រីម្នាក់នោះលុះមកដល់យប់ទ្បើងបន្ទាប់ពីងូតទឹកហើយជុងហ្គុកក៌ដើរចេញមកក្រៅបន្ទប់យប់នេះគេនិងទៅគេងជាមួយម៉ែគេ។
    ថេយ៉ុង“រឿងបន្តិចក៌ទៅដេកជាមួយម៉ែហើយហ្អេស??” គេក្តាប់មាត់បុរសម្នាក់នេះខ្លាំងណាស់។
តុក តុក...គ្រាន់តែលឺសម្លេងគោះទ្វារបន្ទប់ភ្លាមថេយ៉ុងស្ទុះចុះពីលើគ្រែយ៉ាងលឿន។
ក្រាក...ការរំពឹងទុករបស់គេត្រូវរលាយដូចអំបិលត្រូវទឹកគេស្មានតែជុងហ្គុកតែនេះមិនមែនទ្បើយជាជេននីហ្វី។
    ជេននីហ្វី“គឺអូនយកតែក្តៅមកឲ្យបងណាដើម្បីសម្រួលសរសៃឲ្យបងគេងលក់ស្រួល!”
    ថេយ៉ុង“នាងផឹកខ្លួនឯងទៅខ្ញុំមិនត្រូវការទេ!”
    ជេននីហ្វី“តែនេះឆ្ងាញ់ណាស់ណាបងសាកបន្តិចទៅ!”
    ថេយ៉ុង“ខ្ញុំប្រាប់ហើយថាមិនត្រូវការទេនិយាយមិនចេះស្តាប់គ្នាទេរឺយ៉ាងមិច??” គេស្រែកឲ្យនាងមនុស្សកំពុងតែម៉ួម៉ៅនេះផង។
    ជេននីហ្វី“ចាស៎ អូនទៅបន្ទប់សិនហើយ!” ព្រះអើយលេងម៉ាកៗនេះអ្នកណាមិនខ្លាច?? សម្លុតយកៗ។ 

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now