មកដល់ក្នុងទ្បានគេប្រែជាស្ងាត់ជ្រាបណាមួយក៌មិនដឹងនិយាយអីគេធុញសឹងស្លាប់។
ស្គុត“ចៅហ្វាយទៅទៅវិមានតែម្តងមែនទេ??”
ថេយ៉ុង“អឹម ជូនជេននីហ្វីទៅវិមានសិនទៅ!”
ជេននីហ្វី“ចុះមកត្រូវទៅណាមែនទេ?” ក្រែងត្រូវនៅជាមួយគ្នាហើយគេទៅណាបាននិយាយបែបនេះ??
ថេយ៉ុង“ខ្ញុំមានការងាររបស់ខ្ញុំនាងទៅចាំនៅផ្ទះមុនទៅ!”
ជេននីហ្វី“ហើយអូនទៅផងមិនបានហ្អេស??” នាងបញ្ចេញរឹកញ៉េញ៉កឲ្យថេយ៉ុងអាណិតតែផ្ទុយទៅវិញថេយ៉ុងបិះនិងចេញក្អួត។
ថេយ៉ុង“នាងកុំហួសហេតុពេកជេននីហ្វីប្រយ័ត្នខ្ញុំបញ្ចូននាងទៅអាមេរិកវិញ!” គេស្រែកឲ្យ។
ជេននីហ្វី“ហុឹស!”-វិមាន-
ទ្បានចតនៅក្នុងវិមាននៃអ្នកបម្រើរហ័សរត់ចេញមកក្រៅដើម្បីទទួលអីវ៉ាន់របស់ចៅហ្វាយ។
ជុនជី“ក្មួយថេ!!” គាត់ញញឹមទទួលគេ។
ថេយ៉ុង“សុខសប្បាយទេអ្នកមីង??”
ជុនជី“ចាស៎ ខ្ញុំសុខធម្មតាទេ!”
ជេននីហ្វី“ត្រឹមអ្នកបម្រើសោះហេតុអ្វីបងចាំបាច់សម្តីផ្អែមម្លេះ??” នាងនិយាយពេបជ្រាយឲ្យជុនជី។
ថេយ៉ុង“ប្រយ័ត្នសម្តីនាងបន្តិចទៅ!”
ជុនជី“មិនអីទេអ៊ំសមនិងឲ្យអ្នកនាងថាហើយ!”
ថេយ៉ុង“តែនាងគ្មានសិទ្ធិទេអ៊ំ! អ៊ំចូលវិមានវិញចុះនៅទីនេះក្តៅណាស់ប្រយ័ត្នឈឺណា! ហើយពួកនាងប្រមូលអាវយើងដាក់ចូលបន្ទប់ផងហើយកុំភ្លេចរៀបចំបន្ទប់ឲ្យជេននីហ្វីផង!”
“ចាស៎ អ្នកប្រុស!” ថេយ៉ុងរហ័សដើរចូលមកក្នុងទ្បានវិញមុននិងបើកចេញទៅខ្លឹប។-ខ្លឹប-
បុគ្គលិកឱនគោរពចៅហ្វាយបន្ទាប់ពីបែកអស់ប៉ុន្មានថ្ងៃថេយ៉ុងហាក់មិននិយាយអ្វីច្រើនទ្បើយសំខាន់ពេលនេះគេចង់ជួបជុងហ្គុកច្រើនជាងនរណាទាំងអស់។ គេញាប់ជើងទ្បើងដើរទៅបន្ទប់។
ក្រាក...ទ្វារអូទោរបើកដោយខ្លួនឯងថេយ៉ុងដើរចូលទៅក្នុងបន្ទប់បន្លប់សម្លឹងមើលទៅរាងក្រាស់ដែលកំពុងតែគេងព្យួរសេរ៉ូមកម្លាំងឲ្យ។ ដៃស្រលូនលើកមកអង្អែលមុខគេថ្នមៗនឹកអើយសែននឹក។
ថេយ៉ុង“សឺត យើងនឹងឯងណាស់!”
ជុងហ្គុក“អ្ហឹស ថេ???” គេហៅឈ្មោះមាឌតូចស្រាលៗ។
ថេយ៉ុង“ហឹម??”
ជុងហ្គុក“នេះមកដល់ពេលណា?”
ថេយ៉ុង“មកដល់ចំពេលកូនទន្សាយដេក ហិហិ!” ថេយ៉ុងញញឹមខ្ជឹបមើលទៅជុងហ្គុកដែលមុខលេលីមិមដឹងអីនោះមកពីគេទើបតែភ្ញាក់ទ្បើងគឺអញ្ចឹងហើយណាមួយគេភ្ញាក់ផ្អើលពេលឃើញខ្លួនផង។
ជុងហ្គុក“ហេតុអ្វីមិនដាស់យើង??”
ថេយ៉ុង“ខ្ជិលដាស់និងណា!!”
ជុងហ្គុក“យើងនឹកឯងណាស់!” គេទាញដៃវែងៗដូចបន្លាក្រូចមកថើប។
ថេយ៉ុង“យើងក៌នឹកឯងដែលញុាំអីហើយរឺនៅ??”
ជុងហ្គុក“នៅទេ!”
ថេយ៉ុង“ចាំឲ្យគេទៅទិញបបរមកឲ្យ!”
ជុងហ្គុក“ហើយឯងញុាំអីហើយរឺនៅ??”
ថេយ៉ុង“នៅទេចុះមកពីយន្តហោះភ្លាមក៌មករកឯងភ្លាម!”
ជុងហ្គុក“អញ្ចឹងហៅអាហារញុាំជាមួយគ្នាតែម្តងទៅល្អទេ??”
ថេយ៉ុង“អញ្ចឹងក៌បាន!” មាឌតូចឲ្យបុគ្គលិកលើកម្ហូបយកមកឲ្យគេពួកគេញុាំអាហារជាមួយគ្នាហើយថេយ៉ុងក៌ចូលទៅងូតទឹកឲ្យជ្រះខ្លួនបន្តិចទើបដាក់ខ្លួនគេងជាមួយជុងហ្គុកដល់ល្ងាច។