Part 25

3.8K 203 0
                                        

#យប់

  ផ្មិចបើកៗយប់ទៀតហើយអាហារពេលយប់គឺថេយ៉ុងជាអ្នកជួយអ្នកស្រីជុនជីនឹងម្តាយរបស់ខ្លួនចិត្តមួយក៏ចង់ចេះចិត្តមួយទៀតក៏ចង់បញ្ចេញស្នាដៃ។
    អ្នកស្រីគីម“អាវ៎ នេះមកញុាំបាយដែលអ្ហេស??” គាត់សួរទៅប្តីពេលដែលគាត់សម្តៅមកតុបាយ។
    លោកគីម“បងក៏ឃ្លានដែល!”
    អ្នកស្រីគីម“អញ្ចឹងក៏អង្គុយមក!!” នាងសម្លឹងមើលមុខប្តីគាត់ក៏រាងសប្បាយចិត្តពេលឃើញលោកគីមចង់មកស្និតស្នាលជាមួយកូនវិញ! លោកគីមគិតថាពីសម្លឹងមើលមុខថេយ៉ុងនឹងជុងហ្គុកតែកូនៗមិនសម្លឹងមុខវិញសោះ។
    ថេយ៉ុង“នាងឆាប់ដួសបាយទៅ”
    “ចាស៎ លោកប្រុស”
    ជុនជី“ជុងហ្គុកម៉ាក់ថាទៅលេងផ្ទះយើងប៉ុន្មានថ្ងៃល្អទេកូន??”
    ថេយ៉ុង“ខ្ញុំទៅដែលណា!” កូនប្រុសគេមិនទាន់បានឆ្លើយផងកូនប្រសារឆ្លើយមុនបាត់។
    ជុងហ្គុក“បើថេយ៉ុងទៅមើលកូនមិនទៅទេ!” ថេយ៉ុងបែរភ្នែកមកសម្លក់គេនេះស្អប់ណាស់ណាគ្រាន់តែគេទៅតាមក៏មិនបានសុខចិត្តមិនទៅ??
    ថេយ៉ុង“ស្អប់ណាស់មែន??”
    ជុងហ្គុក“ញេញខុសរបៀបចឹងអ្នកណាមិនស្អប់!”
    ថេយ៉ុង“ម៉ាក់មើលសម្តីកូនម៉ាក់ចុះ ហុឹស!” មាឌតូចនិយាយប្តឹងប្រាប់ទៅអ្នកស្រីជុនជីក្តាប់មាត់ជ្រួញច្រមុះចូលគ្នា។
    ជុនជី“ហិហិ ធំហើយឈ្លោះគ្នាដូចកូនក្មេងទៀតកូននេះ!!”
    អ្នកស្រីគីម“ថេទៅតាមព្រោះខ្លាចកូនលួចមានស្រីទេដឹង?”
    ជុងហ្គុក“បែបមែនហើយអ្នកម៉ាក់!!”
    ថេយ៉ុង“បើមិនទៅស្រីៗអស់នោះត្របាក់បាត់មុខសង្ហារបែបនេះ!”
    អ្នកស្រីគីម“អូ ចង់អួតសម្រស់ប្តីមែនទេនៀក?”
    ថេយ៉ុង“ហិហិ បាត់!!” 
    លោកគីម“ហឹម!” គាត់ដកដង្ហើមធំមួយខ្យល់អ្នករួមតុបាយបែរទៅមើលគ្រប់គ្នា! នេះទុកគាត់ជាខ្យល់អាកាសរឺយ៉ាងមិចបានជាមិនខ្វល់ខ្វាយបែបនេះនិយាយលេងតែគ្នាឯងចង់ឲ្យគាត់អង្គុយមើលទាំងស្ងាត់ស្ងៀមបែបនេះ?? ឯកោរណាស់ដឹងទេ?
    អ្នកស្រីគីម“បងកើតអី??” គាត់ដឹងរួចហើយថាប្តីច្បាស់ជាមានអារម្មណ៍ឯកោរព្រោះគ្មានអ្នកណានិយាយជាមួយគាត់កំពុងតែសួរឌឺ។
    លោកគីម“អូន!!” នាងក្រហឹមព្រោះដឹងប្រពន្ធកំពុងតែឌឺ។ អ្នកស្រីយកដៃមកខ្ទប់មាត់សើចតិចៗ។
    ថេយ៉ុង“នេះម៉ាក់ញុាំត្រីទៅ!” គេញញឹមចាប់ស្រីដាក់ចានម្តាយទាំងពីរ។
    ជុនជី“ចាស៎!”
    លោកគីម“ថេ?” ទម្រាំតែដាច់ចិត្តហៅឈ្មោះកូនវាដូចជាមានដុំថ្មមួយយ៉ាងធ្ងន់មកសង្គត់ពីលើបំពង់កអញ្ចឹហគាត់កំពុងតែមានអារម្មណ៍ខ្លួនឯងដូចជាអន់បន្តិចហើយដែលទៅនិយាយជាមួយកូនមុន។
    ថេយ៉ុង“បាទ មានការអ្វីមែនទេ??”
    លោកគីម“ប៉ាមើលទៅកូនដូចជាមានសេចក្តីសុខដល់ហើយ!”
    ថេយ៉ុង“មែនហើយខ្ញុំមិនដែលពិបាកចិត្តទេតាំងពីជុងហ្គុកគេចូលមកជីវិតខ្ញុំ!!” គេកំពុងទេបញ្ជាក់ហើយថាគ្មានអ្នកណាធ្វើឲ្យគេមានសេចក្តីសុខតាងពីដំបូងដូចជាថេយ៉ុងទេ។
    លោកគីម“ហឹម ប៉ាក៏ឃើញកូនញញឹមរាល់ថ្ងៃធ្វើការងារផ្ទះទាំងដែលកូនស្អប់វាពីមុនមក!” គាត់ញញឹមងួកក្បាលតិចៗ។
    ថេយ៉ុង“ខ្ញុំធ្វើដើម្បីមនុស្សខ្ញុំស្រទ្បាញ់ខ្ញុំមិនជំទាស់គេទ្បើយ!” ពាក្យមួយម៉ាត់ៗរបស់ថេយ៉ុងហាក់បីដូចជាឌឺឳពុកព្រោះអីឳពុកគេស្រទ្បាញ់គេតែឳពុកគេមិនដែលធ្វើអ្វីដើម្បីគេទ្បើយក្រៅពីបញ្ជានេះមែនទេដែលហៅថាស្រទ្បាញ់កូន?! មិនផ្តល់អ្វីគ្រប់យ៉ាងដល់កូនហើយថែមទាំងបំបែកបំបាក់ទៀតផង។ 
    លោកគីម“ប៉ាឃើញបែបនេះក៏សប្បាយចិត្តព្រោះកូនមានអ្នកដែលកូនស្រទ្បាញ់ស្មោះហើយជូនពរឲ្យមានសេចក្តីសុខណាប៉ាអនុញ្ញាតប៉ាមិនចង់ឲ្យគ្រួសារយើងបែកបាក់សាមគ្គីដោយសារតែរឿងប៉ុណ្ណឹងទេព្រោះវាអាចធ្វើឲ្យគ្រឹះគ្រួសារយើងដួលរលំបាន!!” គ្រួសារត្រូវរួបរួមសាមគ្គីគ្នាគេមិនឲ្យបែកបាក់ទេព្រោះវាងាយនិងរលំបើម្នាក់ទៅឆ្វេងហើយម្នាក់ទៀតទៅស្តាំ។
    ថេយ៉ុង“ខ្ញុំអរគុណណាស់ដែលប៉ាទទួលស្គាល់!” គេឱនក្បាលគោរពតែក៏មិនសូវជារំភើបប៉ុន្មានព្រោះគាត់ធ្វើដើម្បីគ្រួសារ។
    ជុងហ្គុក“ខ្ញុំដូចគ្នា!!”

មួយខែកន្លងផុតទៅថ្ងៃនេះជាថ្ងៃមង្គលរវាងជីមីននឹងយ៉ុនហ្គី។ មកដល់ពេលយប់ជាពេលដែលគេត្រូវទៅញុាំការហើយថេយ៉ុងនឹងជុងហ្គុកណាត់គ្នាពាក់អាវដូចគ្នាគឺពណ៌ក្រហមដោយមានអាវធំពណ៌ខ្មៅពាក់ពីក្រៅ។

ពិធីមង្គលការនេះមានអ្នកចូលរួមច្រើនណាស់ទាំងក្មេងទាំងចាស់មិនប្រកាន់វ័យគេតៀបចំបានយ៉ាងស្អាយក្រាលកម្រាលព្រំពណ៌ក្រហមចំប្រទ្បោះកណ្តាលក្នុងកម្មវិធីក៏បានបំពាក់ផ្កាស្រស់ផងដែល។

ជីមីនដូចជទេវបុត្រយ៉ាងអញ្ចឹងថេយ៉ុងសម្លឹងមើលជារើយៗព្រមទាំងញញឹមជាមួយដែលគេររំភើបជួសជីមីនទៅទៀតឃើញជីមីនបែបនេះគេក៏មានជួយអបអបសាទរ។

លោកអាចារ្យបាននិយាយរៀបរាប់ជូនពរទៅកាន់កូនកំលោះកូនក្រមុំថ្មីថ្មីកូនកំលោះកូនក្រមុំក៏និយាយពាក្យជូនពរទៅកាន់ភ្ញៀវនិងមានពាក្យជាច្រើនទៅដល់អ្នកដែលរើសអើងការស្រទ្បាញ់ភេទដូចគ្នាព្រោះជឿថាវានៅតែមាន។ ការរៀបរាប់របស់យ៉ុនហ្គីទៅកាន់ភ្ញៀវធ្វើឲ្យគេយល់ដឹងជាច្រើនថាគ្មានអ្នកណាចង់កើតមកខុសធម្មជាតិទេតែគេកំណត់មកបែបនេះ។

លុះវេលាពាក់ចិញ្ចៀនមកដល់យ៉ុនហ្គីស៊កចិញ្ចៀនចូលទៅដៃកូនក្រមុំរបស់ខ្លួនមុននិងថើបមួយខ្សឺត។
    លោកអាចារ្យ“ពេលនេះខ្ញុំសូមអញ្ជើញភ្ញៀវកេត្តិយសទាំងអស់ទ្បើងមកឈរនៅពីមុនវេទិការដើម្បីចាប់ផ្កាបាទ!!”
    យ៉ុនហ្គី“អា៎ មិនបាច់ទេ!!” លឺសម្តីកូនកំលោះបែបនេះភ្ញៀវដែលចង់ចាប់ផ្កាជ្រួញចិញ្ចើម។

  យ៉ុនហ្គីនឹងជីមិនមើលមុខគ្នាមុននិងដើរចុះពីលើវេទិការសម្តៅទៅតុដែលនៅក្រោយគេក្លាយជាទៅដ៏ចាប់អារម្មណ៍ព្រោះភ្ញៀវមួយហាងបែរទៅមើល។
    យ៉ុនហ្គី“បងឲ្យ” នាយហុចផ្កាកុលាបមួយប៉ាច់ទៅជុងហ្គុក។
    ជុងហ្គុក“អរគុណបងប្រុស!”
    ជីមីន“មិនសុំថេយ៉ុងរៀបការទេហ្អេា?” មាឌតូចស្រែកសួរ។
    ជុងហ្គុក“គ្មានចិញ្ចៀនឲ្យទេ!”
    ថេយ៉ុង“យកអីមកជំនួសក៏បាន!” មាឌតូចផ្តល់គំនិតឲ្យព្រមទាំងសើចដោយការខ្មាស់អៀន។
    ជុងហ្គុក“រៀបការជាមួយបងណា!” គេលុតជង្គុងមុខថេយ៉ុងព្រមទាំងយកចិញ្ចៀមចេញពីខោប៉ៅខោមកមិនដឹងគេទិញតាំងពីណា។
    ថេយ៉ុង“អឹម!” គេងួកក្បាលទទួលយក។
    ជុងហ្គុក“បងស្រទ្បាញ់អូនណាស់កូនខ្លា!” គេឱនមកថើបមាត់ថេយ៉ុងបន្តិចព្រមទាំងច្បិចចុងច្រមុះស្រួចរបស់គេ។ សម្លេងទះដៃហូរកញ្រ្ជៀវបន្លឺទ្បើងព្រោះក្តីរំភើបដោយសារតែពីរគូរការក្នុងពេលតែមួយហើយប្រុសជាមួយប្រុសទៀតផង។ សម្រាប់ម៉ាក់ប៉ាយ៉ុនហ្គីនឹងជីមីនគឺមិនមានអ្នកណាជំទាស់ទេសុទ្ធតែយល់ព្រមទាំងសងខាងព្រោះដើម្បីសេចក្តីសុខរបស់កូន។

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now