Part 13

3.7K 196 0
                                        

ពួកគេបានចុះមកពីលើភ្នំវិញនៅពេលរសៀលថេយ៉ុងក៌បានសុំឲ្យជុងហ្គុកជូនគេទៅលេងទឹកសមុទ្រផងដែល។ ថេយ៉ុងពាក្យអាវវាលក្លៀកស្តើងមើលឃើញថ្លុះដល់រាងកាយខងក្នុងតែគេក៌មិនខ្វល់ព្រោះមកលេងសមុទ្រ។
    ជុងហ្គុក“ពាក់ស្អៅម្លឹងៗឲ្យអាណាគេមើល??” រាងក្រាស់រអ៊ួធ្វើមាត់ជិបអួចៗ។
    ថេយ៉ុង“ក្រែងមកលេងទឹកចង់ឲ្យយើងពាក់អាវដេកយប់មែនទេ??”
    ជុងហ្គុក“អាវត្រឹមត្រូវមានតើ??”
    ថេយ៉ុង“ឆឹស យើងដោះអាវទៀតន៎!” រាងតូចផ្គើនមុននិងដោះអាវខ្លួនឯងបញ្ចេញរាងកាយននោគកនៅល្វែងអាវលើ។
    ជុងហ្គុក“ន៎ែ ធ្វើឆ្កួតស្អីនិង??” រាងក្រាស់ខាំមាត់ខ្នក់ខ្នាញ់និងមាឌតូចភ្លាមមើលចុះទាំងប្រុសទាំងស្រីមើលគេឥតព្រេចសោះ។
    ថេយ៉ុង“យើងមិនបានឆ្កួតផង!” គេលានអណ្តាតសឹមរត់ចូលទៅក្នុងសមុទ្រ។
    ជុងហ្គុក“ចង្រៃអើយ!” គេខាំមាត់មុននិងឱនទៅរើសអាវរបស់មាឌតូចហើយរត់ទៅតាមបើពាក់មិនបានចាំមើលគេនិងញាំញីរាងកាយមួយនេះឲ្យខ្ទេច។
    ថេយ៉ុង“ត្រជាក់ស្រួលណាស់!” គេដាក់ខ្លួនត្រាំក្នុងទឹកសមុទ្រ។
    ជុងហ្គុក“ពាក់អាវវិញភ្លាម!” គេហុចអាវឲ្យមាឌតូច។
    ថេយ៉ុង“មិនពាក់ឯងចង់ធ្វើស្អីយើង??”
    ជុងហ្គុក“បើអញ្ចឹងយើងដោះដែលឲ្យស្មើដៃគ្នា!”
    ថេយ៉ុង“ន៎ែ មិនបានទេៗយើងមិនឲ្យដោះ!” គេយកដៃមកទប់អាវពេលដែលជុងហ្គុករកដោះចេញ! គេមិនចង់ឲ្យអ្នកណាឃើញរាថកាយដ៌ភើហ្វិចរបស់ជុងហ្គុកបានទេគេកំណាញ់។
    ជុងហ្គុក“បើអញ្ចឹងពាក់អាវវិញទៅ!” គេហុចអាវឲ្យមាឌតូចលើកចិញ្ចឹមដាក់។
    ថេយ៉ុង“ពាក់ក៌បានឆឹស!” គេកញ្ឆក់យកអាវមកស៊កចូលក្នុងខ្លួនយ៉ាងលឿន។
    ជុងហ្គុក“បើអញ្ចឹងតាំងពីដំបូងមិនបាច់ហត់និងនិយាយ!”
    ថេយ៉ុង“នេះនែក!” ឆាចៗៗ មាឌតូចដងទឹកមុននិងជះទៅរកជុងហ្គុក។
    ជុងហ្គុក“អ៎ា ធ្វើស្អីនិងឈប់!”
    ថេយ៉ុង“មិនឈប់ៗ ហិហិ” គេបាចទៅកាន់តែខ្លាំងទ្បើងព្រមទាំងសើចមិនឈប់។
    ជុងហ្គុក“រឹងហ្អេស?” ព្រូង...រាងក្រាស់ហក់ទៅផ្តួលថេយ៉ុងឲ្យដួលទៅក្នុងទឹក។
    ថេយ៉ុង“ខិខិ លេងស្អីឆ្កួតៗ!” ឈ្លួកសឹងអីទៅហើយចេះមកលេងអញ្ចឹងកើត។
    ជុងហ្គុក“មកពីឯងអ្នកផ្តើមមុន សឺត!” គេឱនមកថើបថ្ពាល់ប៉ោងៗមួយខ្សឺតមុននិងបន្តលេងទឹកយ៉ាងសប្បាយរីករាយ។ ក្រោយពីលេងទឹកយ៉ាងឆ្អែតឆ្អន់ហើយពួកគេក៏ដើរមករីស៊តវិញដើម្បីជម្រះកាយ។ ខណ:ពេលនេះពួកគេទាំងពីរកំពុងតែនៅក្នុងអាងទឹលថេយ៉ុងកំពុងតែផ្តេកផ្តួលលើទ្រូងមាំរបស់ជុងហ្គុក។
     ថេយ៉ុង“នៅទីនេះសប្បាយណាស់!”
     ជុងហ្គុក“ពិតប្រាកដហើយព្រោះមិនត្រូវគិតអីច្រើន!”
    ថេយ៉ុង“យើងចង់នៅទីនេះជាមួយឯងឲ្យបានយូរៗ!”
    ជុងហ្គុក“ខ្ញុំមិនទៅណាចោលឯងទេ!” គេញញឹមស្រស់។
    ថេយ៉ុង“ឲ្យតែច្បាស់!”
    ជុងហ្គុក“គិតថាយើងជាមនុស្សក្បត់សន្យាហ្អេស? ចំពោះមនុស្សដែលយើងស្រទ្បាញ់យើងមិនដែលកុហកគេទេ!”
    ថេយ៉ុង“អញ្ចឹងឯងធ្លាប់មានសង្សារ??” ស្តាប់សម្តីមើលដូចជាអ្នកមានស្នេហាអញ្ចឹងសុទ្ធតែមិនដែលកុហកចំពោះមនុស្សដែលខ្លួនស្រទ្បាញ់។
    ជុងហ្គុក“ហុឹស មានអ្នកណាគេមកពាក់ព័ន្ធជាមួយនឹងអ្នកក្រដូចយើងទៅ?? យើងចង់បានន័យទៅលើម៉ែយើង!”
    ថេយ៉ុង“អូ៎ ស្មានតែមានសង្សារ!”
    ជុងហ្គុក“ពេលនេះក៌បានហើយតែលួចស្រទ្បាញ់គេម្នាក់ឯង!"
    ថេយ៉ុង“យើងសុំទោសតែយើងមិនទាន់សម្រេចចិត្តនៅទ្បើយទេ!” គេដឹងថារាងក្រាស់ចង់បានន័យមកលើគេតែគេនៅវិលវល់នៅទ្បើយវាពិបាកក្នុងការផ្តល់ចម្លើយណាស់។
    ជុងហ្គុក“មិនអីទេខ្ញុំយល់ខ្ញុំដឹងច្បាស់ទៀតផងគ្មានអ្នកណាគេមើលឃើញអ្នកក្រគ្មានទ្រព្យធនទេតែត្រូវចាំខ្ញុំមានចិត្តបរិសុទ្ធទៅឲ្យឯង!” គេឱនមកថើបសក់ទន់រលោងមួយខ្សឺត។
    ថេយ៉ុង“អឹម!” 

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now