កម្មវិធីដេញថ្លៃពេជ្រត្រូវបានបញ្ចប់មនុស្សគ្រប់គ្នា ទួទួលឈុតពេជ្រហើយក៌ដើរចេញទៅ! ថេយ៉ុងបានប្រាប់ស្គុតឲ្យជូនខ្លួនទៅខ្លឹបព្រោះនាយមិនទម្លាប់នៅផ្ទះពេលយប់។
/ ខ្លឹប /
សម្លេងភ្លេងដុកឌាំងៗញាក់កន្រ្ទាក់អារម្មណ៍ដែលជា ភ្លេងដែលយុវវ័យសម័យឥទ្បូវចូលចិត្តស្តាប់! ថេយ៉ុង ដើរចូលទៅក្នុងខ្លឹបជាមួយនិងជុងហ្គុកមុន។
“ហ្អេស ប្អូន!” សម្លេងមនុស្សស្រីវ័យប្របាលនិង ៤០ ឆ្នាំស្រែបកដៃហៅជុងហ្គុក។
ជុងហ្គុក“មានការអ្វីមែនទេ??” គេងឆ្លើយពីចម្ងាយ។
“យើងដូចជាចាប់អារម្មណ៍យប់ម្សិលមិញបាត់ទៅ ណាហេតុអ្វីយើងមិនឃើញ??” ស្រីចំណាស់ដើរមករក ជុងហ្គុកលើកដៃឱបដៃគេធ្វើឲ្យជុងហ្គុករអើមយ៉ាងខ្លាំងតែមិនអាចនិយាយបានព្រោះជាភ្ញៀវ។
ថេយ៉ុង“គេទៅណាពាក់ព័ន្ធជាមួយយាយឯង??” គេ ដើរមកបំបុកខ្លួនចូលកណ្តាលធ្វើឲ្យដៃរបស់ស្រីចំណាស់របូតចេញយ៉ាងងាយ។
“ហ្អេស សម្តីបានម្លេះឯងជាអ្នកណាប្រយ័តយើងឲ្យ កូនចៅយើងវាយឯងងាប់ទៅ??” ស្រីចំណាស់ស្រែកថា ឲ្យវិញ។
ថេយ៉ុង“នេះអ្នកមកថ្មីហីបានជាមិនស្គាល់យើង?? តែមិនអីទេយើងដឹងថាយាយកញ្ចាស់ឯងភាគច្រើនមនុស្សតណ្ហាក្រាស់ដើររកប្រុសគ្រប់តែខ្លឹបទើបមិនដឹងខ្យល់អ្វីបែបនេះ!” សុំទោសណាគ្មានបំណងថាឲ្យមនុស្ស ចាស់ជាងខ្លួនទេតែយាយនេះដូចជាហួសហេតុបន្តិចមកទឹកដីគេហើយនៅសម្តីខ្លាំងអញ្ចឹងទាល់តែគេខ្លាំងទៅវិញដែល។
“ឯង...ឯង”
ថេយ៉ុង“កុំខឹងពេកប្រយ័ត្នដាច់សរសៃឈាមស្លាប់ ទាំងមិនទាន់បានប៉ះប្រុសទៅលោកយាយ!!” គេសើច ចំអកចុងមាត។
“ឯងហៅអ្នកណាយាយអាក្មេងមិនទាន់ជ្រុះអាចម៌ ក្របីពីលើក្បាល!”
ថេយ៉ុង“អា៎វហៅយាយនិងហើយខ្លួនឯងក្មេងទ្បើង យារស្វិតដូចជាសាច់មាន់ចាស់នៅមិនដឹងទៀតលលីលលើមែនអញ្ចឹងបានគេថាចាស់ត្រូវទៅសុំធម៌សុំសីលមិនមែនចូលមកក្នុងខ្លឹបឥទ្បូងខូចខួរមួយបាត់ខ្ញុំនិយាយពីថាសោកស្តាយអើយសោកស្តាយមិនសមណាប្រទេសកូរ៉េមានមនុស្សដូចជាយាយសោះ!” នាយតូចដាក់មួយ ម៉ាត់ៗដូចជាគ្រាប់មីសសុីលបើអ្នកនោះមិនឈឺសង្ស័យមុខក្រាស់ជាងបេតុងទៅទៀត។
ជុងហ្គុក“ហេតុអ្វីក៌និយាយបែបនេះដឹងទេថាឯង អាយុក្មេងជាងគាត់ច្រើនណាស់??” គេមិនបានកាន់ ជើងអ្នកណាទេតែបើសម្រាប់ស្រីវ័យចំណាស់នោះក៌មានចំណែកខុសឯថេយ៉ុងក៌ខុសដូចគ្នាដែលនិយាយមើលងាយមនុស្សចាស់។
ថេយ៉ុង“ស្ងាត់ទៅប្រយ័ត្នបែកកញ្ចប់មាត់កណ្តាល វាល”
“ឯង...អាយ៎ អាក្មេងចង្រៃ!” នាងលើកដៃលើកមក រកទះថេយ៉ុង។
ថេយ៉ុង“ចង់វាយខ្ញុំ?? គិតថាស្រួលហី??” គេចាប់ដៃ នាងជាប់ហើយនិយាយញាក់ចិញ្ចើមរួចក៌! ព្រូស បាំង ប្រាវ ខ្លួនវាយចំណាស់ត្រូវដួលទៅលើតុស្រាធ្វើឲ្យដប ស្រាធ្លាក់បែកពេញនិង។
“អាយ៎ៗៗ អាក្មេងក្មួយ!” នាងស្រែកទាំងមិនសុខ ចិត្ត។
ថេយ៉ុង“នឹកឃើញថានាងចាស់ហើយយើងមិនចង់ ធ្វើបាបបទេនេះគ្រាន់តែជាមេរៀនទេហើយនាងចាំមនុស្សម្នាក់នេះជារបស់យើងបើមិនចង់ងាប់កុំប៉ះឲ្យសោះ!” គេចាប់គៀកកជុងហ្គុកនិយាយយ៉ាងច្បាស់ៗថាជុងហ្គុកជារបស់គេពេញៗមាត់រួចក៌ដើរចេញទៅធ្វើប្រងើយឲ្យស្រីម្នាក់នោះម៉ួម៉ៅកាន់តែខ្លាំងទ្បើងមិនសមណាចាញ់ក្មេងដែលទើបនិងកើតសោះ។
