Part 7

4.4K 218 0
                                        

/ វិមាន /

  ទ្បានបានចាប់ផ្តើមបត់ចូលវិមានសែនធំរបស់ថេយ៉ុង! ជុងហ្គុកសម្លឹងមើលបរិវេណខាងក្រៅផ្ទះស្មានមិនជឿសោះថាគេមានផ្ទះធំដ៌ថ្នាក់នេះ។
    ជុងជី“មើលផ្ទះក្មួយចុះធំល្អណាស់!”
    ថេយ៉ុង“បាទ!!”
    ស្គុត“ចៅហ្វាយសូមអញ្ចើញចុះទាន!” ថេយ៉ុងរៀប រឹកយ៉ាងរាប់រយមុននិងដើរចុះពីលើទ្បាន។ ជុងជីនិង ជុងហ្គុកក៌ដើរចុះតាមពីក្រោយ។
    ម៉ែដោះ“អ្នកប្រុសបងដល់វិញហើយហ្អេស? ញុាំ បាយឥទ្បូវទេចាំម៉ែដោះរៀបឲ្យណា!”
    ថេយ៉ុង“មិនអីទេម៉ែដោះខ្ញុំញុាំរួចហើយឲ្យសុងហ្គី រៀបទឹកក្តៅត្រជាក់ឲ្យខ្ញុំដើម្បីងូតផង! ហើយគាត់ជាអ្នក មកនៅជាមួយយើងម៉ែដោះឲ្យក្មេងៗរៀបបន្ទប់ឲ្យគាត់មួយផងណា!” នាយចង្អុលទៅអ្នកស្រីជុងជីដើម្បីឲ្យម៉ែ ដោះស្គាល់។
    ម៉ែដោះ“ចាស៎ មោះមោរតាមខ្ញុំ!”
    ថេយ៉ុង“មីងទៅតាមគាត់ទៅគាត់នាំទៅបន្ទប់ហើយ ឯងមកតាមយើង!” គេចង្អុលទៅជុងហ្គុកម្តងទៀត។ អ្នកស្រីជុងជីក៌ដើរតាមម៉ែដោះទៅបន្ទប់ឯជុងហ្គុកក៌ទៅតាមថេយ៉ុងទៅបន្ទប់។

/ បន្ទប់ /

  បន្ទប់ដ៌សែនធំបំពាក់ទីដោយមាសច្បាច់ច្បូររចនា យ៉ាងស្រស់ស្អាតទូរខោអាវធ្វើដោយមាសនិងកញ្ចក់ព្រមទាំងកន្លែងគ្រឿងសម្អាងក៌ស្រស់ស្អាតផងដែល។ គ្រែ គេងធំល្វីងល្វើយដែលគេហៅថាឃីងសាយអាចគេងបានទាល់តែ ៤ ទៅ ៥ អ្នកកម្រាលូកស្រោបទៅដោយ ពណ៌ខ្មៅព្រមទាំងស្រោមខ្នើយផងដែល។ ជុងហ្គុក សម្លឹងមើលផ្ទៃបន្ទប់គេពិតជាច្រណែននិងជីវិតអ្នកមានដូចជាថេយ៉ុងណាស់មានអ្នកបម្រើឆ្វេងស្តាំផ្ទះធំល្វឹងល្វើយទ្បានមានគ្រប់ម៉ូតគ្រប់ម៉ាក។ 
    ជុងហ្គុក“ហៅខ្ញុំមកមានការអី??”
    ថេយ៉ុង“ឯងត្រូវគេងបន្ទប់ជាមួយខ្ញុំ!”
    ជុងហ្គុក“ហេតុអ្វី??”
    ថេយ៉ុង“គួរតែដឹងខ្លួនឯងហើយកុំឲ្យខ្ញុំនិយាយច្រើន ដងពេក!”
    សុងហ្គី“អ្នកប្រុសខ្ញុំរៀបទឹកហើយ!”
    ថេយ៉ុង“ចេញទៅ!” ដៃប្រើមកដអាខ្លួនឯងចេញ បន្ទាប់ពីដេញអ្នកបម្រើឲ្យចេញ។ ថេយ៉ុងដើរចូលក្នុង បន្ទប់ទឹកទាំងខ្លួនអាក្រាតកាយក្រោមក្រសែរភ្នែកខ្នក់ខ្នាញ់របស់ជុងហ្គុក! គេសែនខ្នាញ់អាទ្រគាកងរខ្ទើតនិង ណាស់។ ជុងហ្គុកបញ្ចេញគំនិតឆ្កួតទ្បប់របស់ខ្លួនចេញ មុននិងយកខោអាវមករៀបចំដាក់នៅលើពូ។
    ជុងហ្គុក“គួរដាក់ក្នុងទូរនោះទេ?? មិចនិងអាចនោះ បើគេចេញមកឃើញអញ្ចឹងគេច្បាស់ជាជេរស្លាប់ហើយយើងមិនមែនប្តីរបស់គេពិតប្រាកដផង!” គេកំពុងតែ អង្គុយគិតថាអាវនោះត្រូវយកទៅទុកនៅឯណាតែពេលនោះភ្នែកក៌ប្រទាក់និងកៅអីមួយ!
    ជុងហ្គុក“ដាក់អាវលើកៅអីនៅជិតទូរក៌មិនទាស់ខុស ដែល!” គេយកកៅអីនោះមកដាក់ជិតទូររបស់ថេយ៉ុង មុននិងយកខោអាវទៅដាក់ពីលើអាវគេមិនច្រើននោះទេយ៉ាងខំណាស់ ៤ ទៅ ៦ ឈុតទេប៉ុណ្ណឹង។
  មាឌតូចដើរចេញពីបន្ទប់ទឹកដោយមានអាវឃ្លុំបិទបាំង ក្លិនខ្លួនរបស់គេចាប់ផ្តើមផ្សាយចេញមកពេញបន្ទប់ទាំងក្រអូប ទាំងសុិចសុី ទាំងឈ្លួកវង្វេង។
    ថេយ៉ុង“ខោអាវអ្នកណា??” ជារាងរាល់ថ្ងៃអាវគេត្រូវ ដាក់នៅក្នុងមិនអញ្ចឹងក៌កន្រ្តក់ដែលតែពេលនេះជាស្អីនៅលើកៅអី??
    ជុងហ្គុក“អាវខ្ញុំ!” អ្នកអង្គុយលើសាទ្បុងឆ្លើយ។
    ថេយ៉ុង“ឯងឆ្គួតហ្អេស? ទូរអាវមានមិចក៌មិនដាក់? បើអ្នកបម្រើចូលមកឃើញគេនិយាយដើមខ្ញុំស្លាប់ហើយ មិនស្រួលៗគេខ្ញុំនេះអាក្រក់សួរពូជគ្រាន់តែទូរខោអាវក៌មិនឲ្យគេដាក់!” ចង់តែបោកក្បាលឲ្យស្លាប់នេះគេធ្វើភ្លើ រឺក៌គេភ្លើមែនទែន? អ្នកទៅអាក្រក់ដាក់ត្រឹមទូរខោអាវ មួយជំហៀងនោះ?
    ជុងហ្គុក“អ្នកណាទៅដឹង!” គេពេបមាត់ញាក់ស្មាមុន និងដើរទៅលើកខោអាវយកដាក់ក្នុងទូរ។
    ថេយ៉ុង“អាវមានតែប៉ុណ្ណឹងទេ?” មាឌតូចអង្គុយមុន ទូរសម្អាងយកលេមកលាបជើង។
    ជុងហ្គុក“មែនហើយ!”
    ថេយ៉ុង“ស្លាប់ហើយយប់នេះឯងត្រូវទៅកម្មវិធីជា មួយខ្ញុំអញ្ចឹងឯងបានអីពាក់?”
    ជុងហ្គុក“អាវខ្ញុំនិងហើយ!”
    ថេយ៉ុង“មិនបានទេៗ! ខ្ញុំខលទៅឲ្យស្គុយទិញឲ្យ!”
    ជុងហ្គុក“ថាមិនបាច់ទេកុំខ្ជះខ្ជាយទៅមើលគ្រាន់តែ អាវខោប៉ុណ្ណឹងសោះអាចាស់ៗពាក់បានដូចគ្នាតើ?”
    ថេយ៉ុង“ឯងទៅកម្មវិធីជាមួយខ្ញុំមិនមែនទៅធ្វើការ នៅខ្លឹបទេចង់ឲ្យខ្ញុំយកឯងដើរកម្មវិធីធំៗហើយពាក់អាវអន់ៗរបស់ឯងនិងមែនទេ? និយាយមិនចេះគិតសោះ!”
    ជុងហ្គុក“ហើយចឹងចាំបាច់យកខ្ញុំទៅធ្វើអី? ក្រែង រាល់ដងទៅម្នាក់ឯងបានសោះ?” និយាយចេញមកធ្វើ មើលទៅកម្មវិធីជាមួយគ្មារហូតអញ្ចឹងអាមនុស្សទើបតែស្គាល់គ្នាសោះ។
    ថេយ៉ុង“ឯងកុំចេះ! ខ្ញុំយកឯងទៅដើម្បីឲ្យគេស្គាល់!” គេសម្លក់រាងក្រាស់មុននិងទាញទូរស័ព្ទខលទៅស្គុតឲ្យទិញខោអាវឲ្យរាងក្រាស់ ២-៣ កំផ្លេនិងស្បែកជើង។
    ជុងហ្គុក“មិចដឹងខ្ញុំពាក់អាវសាយនិង?” បន្ទាប់ពី ស្តាប់មាឌតូចនិយាយទូរស័ព្ទហើយអត់និងសួរមិនបាន ហៅលេខមកត្រូវទាំងអាវទាំងខោ។
    ថេយ៉ុង“ដឹងថាខ្ញុំមិនភ្លើទៅបានហើយ!”
    ជុងហ្គុក“វាមិនដែល?? ឯងគួរតែទៅធ្វើគ្រូទាយបាន ត្រូវ!”
    ថេយ៉ុង“ចាំពេលបានកូនមួយសិន! ទៅងូតទឹកអាវ មកដល់ឥទ្បូវហើយនៅធ្វើខ្លួនទៀត!” លាបលេបណ្តើរ រអ៊ួដេញឲ្យរាងក្រាស់ទៅងូតទឹកបណ្តើរ។
    ជុងហ្គុក“បាទ អ្នកម៉ែ!” គេទាញកន្សែងរត់ចូលក្នុង បន្ទប់ទឹកបាត់។
    ថេយ៉ុង“អាចង្រៃចេះមកហៅឯងម៉ែទៅកើត??? មុខយើងចាស់ណាស់ហ្អេស?” គេបែរមកសម្លឹងកញ្ចក់ មុននិងយកដៃមកស្ទាបហើយបែរឆ្វឹងបែរស្តាំមុខគេមិនសូវជាចាស់ៗណាស់ណាទេហេតុអ្វីជុងហ្គុកហៅគេម៉ែ?

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now