Part 23

3.7K 202 1
                                        

ព្រឹកទ្បើងថ្ងៃថ្មីស្គុតត្រូវជាអ្នកជូនជេននីហ្វីទៅអាមេរិកដោយខ្លួនឯងព្រោះជាបញ្ជាចៅហ្វាយតាមពិតទៅគេមិនចង់ទៅនោះទេស្អប់មុខស្រីម្នាក់នេះខ្លាំងណាស់។
    ស្គត“នាងដើរឲ្យលឿនបន្តិចទៅ!” រាងក្រាស់នាំដំណើរស្វាហាប់ដើរតម្រង់ទៅកន្លែងឆេកអុីនគេសែនទើសទាល់និងដំណើររបស់នាងយឺតៗដូចអណ្តើក។
    ជេននីហ្វី“ហួយ ហត់ណាស់ចាំផងទៅមើល??” វ៉ាលីនាងពីរបីតែម្នាក់ឯងឲ្យនាងដើរទៅទាន់គេខ្លួនទទេយ៉ាងមិចនិងកើត??
    ស្គត“ខ្ញុំនេះវាសែនទើសទាល់នាងណាស់និយាយមែនមិនដឹងជាជំពាក់កម្មពារមកពីជាតិណាមកទេត្រូវមកឲ្យជួបស្រីដូចនាងសុាំតាប៉ែមែន!”
    ជេននីហ្វី“ស្មានតែខ្ញុំនិងចាំជួបមុខលោកឯងណាស់ហ្អេស?? គ្មានអំណោយទានទើសទាល់ស្រីថាឲ្យស្រីគ្មានដឹងអីយ៉ាប់មែនហើយអន់ចរិត!”
    ស្គត“សម្តីបានអញ្ចឹងទៅអាមេរិកខ្លួនឯងទៅ!”
    ជេននីហ្វី“ទៅម្នាក់ឯងស្រាប់ហើយខ្ញុំអត់លោកក៏មិនស្លាប់ដែល!”
    ស្គត“អឺ ល្អណាស់ខ្ញុំទៅហើយ បាយៗ!” គេលើកដៃលាជេននីហ្វីយ៉ាងលឿនមុននិងដើរទៅបាត់គេកំពុងតែមិនចង់ទៅស្រាប់ផង។
    ជេននីហ្វី“អាមនុស្សឆ្កួតអាមនុស្សរោគចិត្តមកវិញភ្លាមលោកមិនទាន់ឆេកអុីនឲ្យខ្ញុំទេ!!”
    ស្គត“សម្តីខ្លាំងណាស់នាង!!”

- វិមាន -

  លោកគីមនឹងអ្នកស្រីគីមមើលមុខគ្នាមិនចំតាំងពីម្សិលមិញសូម្បីតែគេងក៏ត្រូវគេងបែរខ្នងដាក់គ្នាដែលគ្មាននរណាម្នាក់បង្កើតសន្ទនាមុនទ្បើយ។
    លោកគីម“អូន!!” គាត់ហៅឈ្មោះប្រពន្ធតិច។
    អ្នកស្រីគីម“មានការអី??”
    លោកគីម“អូនគិតសារជាថ្មី! បងមិនឲ្យកូនធ្វើបែបនេះទេ!!”
    អ្នកស្រីគីម“បើបងទ្រាំមិនបានខ្លាចខ្មាស់គេបងទៅអាមេរិកវិញទៅកូនអូនៗមើលថែបានបើមិនអញ្ចឹងក៏លែងលះគ្នាទៅទុកឲ្យអូននៅជាមួយកូន!!”
    លោកគីម“អូនមិនយល់ពីចិត្តបងសោះមែនទេ??”
    អ្នកស្រីគីម“ហើយបងដែលយល់ពីចិត្តកូនទេ?? រៀនបើកចិត្តខ្លះទៅលោកគីម!! សួរខ្លួនឯងទៅមើលដែលបំពេញតួនាទីឳពុកល្អដល់កូនទេ?? កូនគេធ្វើឲ្យពួកយើងមកច្រើនហើយឥទ្បូវក៏ធ្វើឲ្យគេវិញទៅ!!”
    លោកគីម“ហើយបានអ្នកណាមកបន្តវង្សត្រកូលរបស់យើងបើវាស្រទ្បាញ់ប្រុសគ្នាឯងវាអាចបង្កើតកូនបានទេ??”
    អ្នកស្រីគីម“រឿងនេះពួកគេចាត់ចែងហើយបងមិនបាច់ភ័យទេដូចដែលអូននិយាយអញ្ចឹងបើបងខ្លាចខ្មាស់គេៗមើលមកគ្រួសារយើងមិនល្អយើងអាចលែងគ្នាបានហើយបងទៅនៅអាមេរិកចុះមិនថ្វីទេថេយ៉ុងមួយអូនមើលថែបាន!”
គ្រាំង...និយាតចំគាត់ក៏ដើរចេញទៅក្រៅបាត់ហើយក៏បិទទ្វារគ្រាំង។ 
    លោកគីម“ហឹម!!” គាត់ដកដង្ហើមធំគាត់ស្អប់ហ្គេយ៍ខ្លាំងណាស់តែក៏មិនចង់បែកបាក់គ្រួសារដែល។
______

⛓️ The Baddest ⛓️ (Ended)Where stories live. Discover now