ស្គុតបាននាំជុងហ្គុកមកមន្ទីពេទ្យទាំងយប់ព្រោះតែសភាពគេមើលទៅដូចជាមិនស្រួលសោះ!
ស្គុត“គួរតែខលទៅប្រាប់ចៅហ្វាយទេ??” ពេលនេះគេកំពុងតែគិតពិចារណាមិនដឹងថាត្រូវខលទៅរឺក៌អត់។
ស្គុត“ខលទៅល្អជាងបើគាត់ដឹងខ្លួនឯងយើងស្លាប់ជាមិនខាន!” ការពារប្រសើរជាងព្យាបាលគេសុខចិត្តខលទៅប្រាប់ថេយ៉ុងឥទ្បូវព្រោះបើឲ្យគេមកហើយដឹងវាកុំតែនាំភាពពិបាកមកខ្លួនឯង។
រុីងៗ...
«អួយ អ្នកណាខលមកនេះ?» ថេយ៉ុងស្រែកយ៉ាងលានគេកំពុងតែងូតទឹក។
«អាទ្បូ ខលមកមិនចេះមើលពេលវេលទេហ្អេស?» ថេយ៉ុង
«គឺខ្ញុំណាចៅហ្វាយ?» ស្គុត
«អឺ ឯងមានការស្អីអាស្គុត?» ថេយ៉ុងស្រែកគំហ៊កខ្លាំងៗ។
«គឺខ្ញុំមានការសំខាន់ពិតមែនចៅហ្វាយតែបើចៅហ្វាយមិនចង់ដឹងខ្ញុំនឹងមិនប្រាប់ទេ!» ស្គុត
«រឿងស្អីនិយាយមក!» ថេយ៉ុង
«ជុងហ្គុកត្រូវភ្ញៀវវាយចៅហ្វាយ!» ស្គុតតបទៅមួយៗលេបទឹកភ្នែកក្អឹកៗ។
«ហាស៎ អ្នកណាគេ?» ថេយ៉ុងបញ្ជាក់សំណួរម្តងទៀត។
«ភ្ញៀវធំប្រចាំខ្លឹប!» ស្គុត
«ពេលនេះជុងហ្គុកយ៉ាងមិចហើយ?» ថេយ៉ុង
«មើលទៅគេត្រូវធ្ងន់ណាស់ខ្ញុំបាននាំគេមកមន្ទីពេទ្យហើយ!» ស្គុត
«ចាប់វាឲ្យពីរថ្ងៃទៀតយើងទៅដល់សេអ៊ួលហើយ!» ថេយ៉ុងក្តាប់បបូរមាត់កម្មសិទ្ធិរបស់គេៗស្រទ្បាញ់ថ្នាល់ថ្នមអាម្នាក់នោះសំអាងអីមកធ្វើបាបមនុស្សរបស់គេ? ទោះជាភ្ញៀវប្រចាំខ្លឹបក៌គេហ៊ានសម្លាប់ដែល។
«បាទ!» ស្គុត
«ជុងហ្គុកដឹងខ្លួនខលមកយើង!» ថេយ៉ុង
«បាទ ចៅហ្វាយ!» ស្គុត
«បានហើយ!» ថេយ៉ុង
______
ក្រាក.....
ស្គុត“លោកគ្រូពេទ្យគេយ៉ាងមិចហើយ?” បន្ទាប់ពីឈរចាំលោកគ្រូពេទ្យអស់ពេលជាយូរគេក៌ឃើញគ្រូពេទ្យចេញមក។
លោកគ្រូពេទ្យ“អ្នកជំងឺមិនកើតអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែគាត់គ្រាំក្នុងហើយដកដង្ហើមបានតិចព្រោះគេត្រូវបានវាយយ៉ាងខ្លាំងនៅត្រូវផ្លូវដង្ហើម!”
ស្គុត“តើគេអាចដឹងខ្លួនពេលនេះទេ?”
លោកគ្រូពេទ្យ“ប្រហែលជាមិនបានទេព្រោះខ្ញុំបានចាក់ថ្នាំស្ពឹកឲ្យគេហើយ!”
ស្គុត“បាទ អញ្ចឹងខ្ញុំអរគុណលោកគ្រូពេទ្យហើយ!” ពេទ្យបានដើរទៅបំពេញកាតព្វកិច្ចរបស់គាត់បន្តស្គុតក៌ដើរចេញទៅណាឆ្ងាយសឹមខលទៅកូនចៅឲ្យទៅចាប់គេតាមសម្តីរបស់ថេយ៉ុង។
