លាក់បាំងស្នេហា ♡
Episode 6 : ធាតុពិត!!រថយន្តទំនើបបែបស៊ីវីល័យកំពុងបរចូលទៅក្នុងទីធ្លាយ៉ាងធំរបស់ភូមិគ្រឹះត្រកូល Min ដោយមានអ្នកបម្រើក្នុងផ្ទះទាំងអស់មកឈរចាំទទួលចៅហ្វាយនាយដែលទើបតែត្រឡប់មកពីប្រទេសក្រៅវិញបន្ទាប់ពីរយៈពេលមួយខែមកនេះ ។
ង៉ឺត..!! ក្រោយរថយន្តឈប់សំចតរួចរាល់ អ្នកបម្រើក៏ចុះមកបើកទ្វារឲ្យមនុស្សទាំងពីរចុះមកគ្មានជាអ្នកណាក្រៅតែ Min Yoongi និងប្រពន្ធស្រស់ស្អាតរបស់គេ Ha HyeIn ទៀតនោះឡើយ ។
« សូមស្វាគមន៍លោកម្ចាស់និងលោកស្រីម្ចាស់!! » ពួកគេហារឡើងជាការរាក់ទាក់ធ្វើឲ្យ HyeIn នាងញញឹមស្រស់មុននឹងចូលមកអោបដើមដៃរាងក្រាសហើយដើរចូលទៅក្នុងផ្ទះជាមួយគ្នា ។
« ពីថ្ងៃនេះទៅ HyeIn នឹងក្លាយជាម្ចាស់ស្រីក្នុងផ្ទះនេះ គ្រប់គ្នាត្រូវស្ដាប់និងធ្វើតាមបង្គាប់របស់នាង បើខ្ញុំមិននៅទីនេះ HyeIn នឹងធ្វើជាអ្នកសម្រេចកិច្ចការទាំងអស់នៅក្នុងផ្ទះ យល់ដែរទេ? » Yoongi
« បាទ/ចាសលោកម្ចាស់ » ក្រោយពួកអ្នកបម្រើយល់ស្របហើយទើបនាយនិងនាងនាំគ្នាឡើងទៅបន្ទប់នៅជាន់ខាងលើ ទាំងផ្ទៃមុខរបស់ HyeIn ពោរពេញទៅដោយសេចក្ដីសុខ វាប្រាកដណាស់ដែលនាងមានចំណែកជួយសម្រេចក្នុងភូមិគ្រឹះមួយនេះព្រោះនាងជាប្រពន្ធរបស់ Min Yoongi ស្របតាមផ្លូវច្បាប់គ្រប់បែបយ៉ាង ឯនាយក៏ស្រឡាញ់នាងតាំងតែយូរមកម្ល៉េះ រឿងអីដែលថាគេហ៊ានជំទាស់ចិត្តរបស់នាងនោះ?
< ក្រាក > គ្រាន់តែបើកទ្វារចូលដល់ក្នុងបន្ទប់ភ្លាម Yoongi ក៏ចាក់សោរក្រឹបរួចទាញកាបូបរបស់ HyeIn បោះទៅលើកៅអីមុននឹងងាកមកចាប់អោបនាងបោះទៅលើគ្រែវិញម្ដង ។
« អីយ៉ា...នេះបងប្រញាប់ពេកហើយទេដឹង? » ស្រីស្រស់រំអួយមាយាសួរខណៈនាយកំពុងតែដោះអាវចេញពីខ្លួន ចំណែកនាងក៏លូកដោះខ្សែអាវទ្រនាប់ខ្លួនឯងគប់ទៅលើនាយវិញដូចគ្នា ។
« អូនគួរតែស្គាល់ប្ដីរបស់អូនស្រាប់ហើយ Hye » បញ្ចប់ប្រយោគ រាងសង្ហារក៏អោនមកចាប់សង្គ្រប់បឺតបបូរមាត់នាងយ៉ាងជក់ចិត្ត បាតដៃធំៗលូកច្របាច់ដើមទ្រូងនាងពេញៗដៃ ស្របពេលស្រីស្រស់ក៏លូកដៃទៅសម្រាតទាញខោនាយចេញដូចគ្នាមុននឹងភ្លើងស្នេហ៍ក្ដៅរោលរាលចាប់ផ្ដើមបញ្ឆេះនៅក្នុងពេលវេលានេះ ។
![](https://img.wattpad.com/cover/275713296-288-k466799.jpg)
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...