Episode 15

3.6K 252 4
                                    

លាក់បាំងស្នេហា ♡
Episode 15 : ជួយមិនបាន

« Yoon!! » សម្លេងតូចបន្លឺហៅឲ្យរាងសង្ហារងើបមុខចេញពីទូរស័ព្ទមើលទៅគេ ស្នាមញញឹមដែលស្អាតទន់ភ្លន់និងគួរឲ្យស្រឡាញ់បំផុតកំពុងតែបង្ហាញមកកាន់គេនៅពេលនេះធ្វើឲ្យ Yoongi មានអារម្មណ៍ថាមានក្ដីសុខចម្លែកណាស់ ។
« រើសខោអាវរួចហើយហ្អេ៎? » នាយសួរទើប Jimin ងក់ក្បាលតិចៗតបទៅវិញទាំងក្នុងចិត្តគេពេលនេះរំភើបហើយក៏សប្បាយខ្លាំងៗស្ទើរតែហក់ទៅអោបនាយឲ្យខ្មាសគេក្នុងហាងទៅហើយ ។ ពេលគិតលុយរួចរាល់ រាងក្រាសក៏នាំគេត្រឡប់ទៅឡានវិញតែគ្រាន់តែចូលអង្គុយហើយទ្វារឡានត្រូវបានបិទភ្លាម រាងតូចក៏លោរមកអោបនាយភ្លាមៗសឹងតែ Yoongi ត្រៀមខ្លួនមិនទាន់ ។
« Min... » Yoongi
« សុំទោសដែលអោបបងមុនដោយខ្លួនឯងតែអូនអរគុណពិតមែនដែលយល់ព្រមឲ្យអូនទៅធ្វើការ អូនសន្យាថានឹងមិនធ្វើឲ្យបងអស់សង្ឃឹមទេ អូនស្រឡាញ់បងណា៎ » Jimin ដាក់ក្បាលកើយលើស្មារទូលាយរបស់នាយពោលនូវពាក្យក្នុងចិត្តឲ្យគេស្ដាប់ហើយក៏លើកដៃម្ខាងអង្អែលខ្នងតូចវិញ ។
« សង្ឃឹមថាអូនមិនភ្លេចសម្ដីខ្លួនឯងទៅចុះ » Yoongi
« ប្រាកដហើយហិហិ » រាងតូចឃ្លាតចេញពីការអោបរួចសើចស្ញេញគួរឲ្យស្រឡាញ់ដាក់គេ ឯនាយក៏សម្លឹងមុខគេដោយស្ងៀមស្ងាត់ដូចគ្នាធ្វើឲ្យ Jen អង្គុយខាងមុខឃើញបែបនេះក៏លួចញញឹមមុននឹងបើកឡានចាកចេញពីទីនេះ ។
< រ៉ឺង!! > កំពុងបើកឡានសុខៗ ទូរស័ព្ទនាយ Jen មានគេខលមកទើបនាយរហ័សពាក់កាសចុចស្ដាប់ភ្លាម ។
« អាឡូ » ក្រោយស្ដាប់លឺអ្វីដែលអ្នកខាងនោះនិយាយហើយនាយក៏ប្រែទឹកមុខទៅជាម៉ត់ចត់រហ័ស ។
« លោកម្ចាស់!! មនុស្សរបស់យើងផ្ដល់ដំណឹងមកហើយ » គ្រាន់តែគេប្រាប់ដូច្នេះ Yoongi ហាក់យល់សេចក្ដីទើបទឹកមុខប្រែជាតានតឹងមិនខុសពី Jen ធ្វើឲ្យរាងតូចឃើញហើយក៏អាចស្មានដឹងថាមានរឿងមិនល្អដែរតែអ្វីដែលគេធ្វើបានគឺនៅស្ងៀម មិនអាចសួរដេញដោលបានឡើយ ។
< ង៉ឺត!! >
« អូនឡើងទៅបន្ទប់ចុះ បងមានកិច្ចការសំខាន់ត្រូវទៅក្រុមហ៊ុន » ក្រោយឡានមកឈប់ខាងមុខអាផាតមិនភ្លាម រាងក្រាសក៏ពោលឡើងទើប Jimin មិនសួរនាំញញឹមដាក់គេវិញ ។
« អូខេអ៊ីចឹងអូនឡើងទៅហើយ ចាំជួបគ្នាណា៎ » រាងតូចថារួចក៏កាន់អីវ៉ាន់ចុះពីលើឡានមុននឹង Jen បញ្ជាម៉ាស៊ីនបើកបន្តទៅទៀតឯ Jimin ក៏បានត្រឹមដើរចូលទៅខាងក្នុងតែម្នាក់ឯងតាមបញ្ជារបស់ Yoongi ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now