លាក់បាំងស្នេហា ♡
Episode 9 : គេទន់ខ្សោយបំផុតហើយក្រោយពន្លត់ភ្លើងស្នេហ៍រោលរាលចប់ Yoongi ក៏គេងអោបរាងតូចយ៉ាងយូរដោយកែវភ្នែករំពៃមើលមុខតូចស្អាតរបស់គេជានិច្ចទម្រាំតែគេគេងលក់ទើបនាយក្រោកឡើងយឺតៗហើយរើសខោអាវមកស្លៀកមុននឹងដកលុយប៉ុន្មានសន្លឹកទុកនៅលើតុរួចដើរមកថើបថ្ពាល់គេមួយខ្សឺតទើបចាកចេញទៅ ។
< ក្រឹប > ក្រោយលឺសម្លេងបិទទ្វារហើយ Jimin ដែលធ្វើពុតជាគេងលក់អំបាញ់មិញក៏បើកភ្នែកឡើង មុននឹងលើកចិញ្ចៀននៅលើដៃមកមើល គេមើលហើយមើលទៀត មើលរបស់ដែលរាងក្រាសប្រើប្រាស់មកលួងចិត្តគេដើម្បីត្រូវរូវគ្នាហើយក៏ល្បួងឲ្យគេធ្វើជាអ្នកទីបីក្នុងទំនាក់ទំនងស្នេហាមួយនេះទាល់តែបាន តែគេកំពុងសួរខ្លួនឯងថាគេសម្រេចចិត្តយល់ព្រមបែបនេះជារឿងត្រឹមត្រូវដែរឬទេ?Skip៚
ឈានចូលព្រឹកថ្ងៃថ្មី Yoongi និង HyeIn ក៏ញ៊ាំអាហារពេលព្រឹកជាមួយគ្នាលើកដំបូងលើទឹកដីកូរ៉េព្រោះនាងមានម្ដាយជាជនជាតិកូរ៉េហើយឳពុកជាជនជាតិជប៉ុនទើបត្រូវទៅរស់នៅជប៉ុនតាមឳពុក ចំណែករឿងនាងនិង Yoongi ក៏ស្គាល់ហើយស្រឡាញ់គ្នាពេលដែលនាយទៅរកស៊ីជំនួញជាមួយប៉ានាងដែរ ។
« បងញ៊ាំឲ្យច្រើនៗទៅ » HyeIn ដួសអាហារឲ្យរាងក្រាសដោយស្នាមញញឹមផ្អែមល្ហែមចំពោះស្វាមី ។
« អូនក៏ញ៊ាំឲ្យច្រើនដែរទៅ បើអាហារមិនត្រូវមាត់ទេប្រាប់មេផ្ទះចុះ » Yoongi
« ក៏បងដឹងស្រាប់ហើយថាអូនរស់នៅជប៉ុនតាំងពីតូច ទម្លាប់តែញ៊ាំអាហារជប៉ុន អាហារកូរ៉េអីអស់នេះអូនមិនចេះញ៊ាំទេ » នាងធ្វើមុខស្អុយៗមាយាឲ្យរាងក្រាសចាប់អារម្មណ៍នឹងនាងហើយក៏ពិតមែនព្រោះ Yoongi ជាមនុស្សពូកែសង្កេតស្រាប់ហើយ ។
« បើចឹងឲ្យបងជួលចុងភៅម្ហូបជប៉ុនមកឲ្យទេ ក្រែងអូនញ៊ាំបានស្រួល » Yoongi
« បងនេះយល់ចិត្តអូនមែន អរគុណណា៎បងសម្លាញ់ » នាងញញឹមសប្បាយចិត្តលូកដៃបម្រុងប៉ះមុខនាយតែភ្លាមនោះ Yoongi ក៏ខិតចេញដោយទឹកមុខមាំទាំមិនចូលចិត្ត ។
« Hye...កុំធ្វើបែបនេះនៅមុខអ្នកដទៃ » ដោយសារគេមិនចង់ឲ្យអ្នកផ្សេងមើលមកគិតថាគេងាយស្រួលប៉ះពាល់ឬលេងសើចជាមួយបានតាមចិត្តទើបហាមឃាត់ជាមុន HeyIn នាងក៏ដកដៃចេញដោយអារម្មណ៍មិនល្អតែក៏មិនហ៊ានជំទាស់គេដូចគ្នា ។
« មែនហើយ យប់មិញនេះបងទៅណាបានជាមកផ្ទះវិញយប់ជ្រៅម្ល៉េះ? » HyeIn
« ក៏បងមានកិច្ចការខ្លះត្រូវឃ្លា » Yoongi ឆ្លើយមុខស្មើធ្វើឲ្យនាងកាន់តែងឿងឆ្ងល់ ។
« កិច្ចការអ្វីដែរទៅ អូនសុំដឹងផងបានទេ? » HyeIn
« អូនដឹងហើយថាបងមិនចូលចិត្តឲ្យអ្នកណាសួរនាំរឿងរបស់បងទេ » រាងក្រាសសម្លឹងមុខនាងដោយក្រសែរភ្នែកមុតដូចកាំបិត គេគឺបែបនេះ អ្នកណាម្នាក់ក៏គ្មានសិទ្ធិចេះដឹងរឿងរបស់គេដែរបើគេមិននិយាយប្រាប់ដោយខ្លួនឯង ។
« តែអូនជាប្រពន្ធបង ហេតុអីអូនមិនអាចដឹងបាន? » HyeIn
« ជាប្រពន្ធតែមិនមែនជាម៉ាក់របស់បង ប៉ុណ្ណឹងបងថាអូនល្មមយល់ហើយ » Yoongi
« ប៉ុន្តែ... » HyeIn
« បងឆ្អែតហើយ អូនញ៊ាំបន្តចុះ » មិនឲ្យនាងសួរនាំបាន រាងក្រាសក៏ទម្លាក់សមនិងកាំបិតចុះពីដៃហើយទាញកន្សែងជូតមាត់បន្តិចមុននឹងងើបឈរបិទឡេវអាវគ្រហ៊្សេរបស់គេហើយដើរសំដៅទៅរថយន្តដើម្បីទៅក្រុមហ៊ុនទុកឲ្យនាង HyeIn មួរម៉ៅតែម្នាក់ឯងហើយក៏នឹកខ្មាសពួកអ្នកបម្រើដែលកំពុងឈរចាំបម្រើដូចគ្នា មិនគួរណា Yoongi បំបាក់មុខនាងដែលជាប្រពន្ធនោះឡើយ ។ងាកមក Jimin វិញបន្ទាប់ពីរឿងកាលពីម្សិលមិញត្រូវបានឃ្លាតែមិនទាន់ដាច់ស្រេចក៏ដោយក៏គេនៅតែធ្វើខ្លួនដូចធម្មតា មកសាកលវិទ្យាល័យដូចដើមព្រោះថ្ងៃប្រឡងក៏កៀកខិតជិតមកដល់ហើយ គេមិនអាចព្រោះតែរឿងផ្ទាល់ខ្លួនធ្វើឲ្យខូចអនាគតដែលម្ដាយគេនៅឯស្រុកកំពុងទន្ទឹងរង់ចាំមើលភាពជោគជ័យរបស់គេនោះទេ ។
« Jimin!! » កំពុងអង្គុយក្នុងថ្នាក់សុខៗ សម្លេងមួយក៏ហៅឡើងឲ្យរាងតូចស្គាល់ច្បាស់ថាជាអ្នកណាទើបបែរទៅភ្លាម ។
« Tae... » រាងតូចញញឹមតិចៗដាក់មិត្តដែលកំពុងដើរចូលមក ។
« នេះឯងមករៀនដែរហ្អ៎? យើងស្មានថាឯងមិនមក យើងនេះអង្គុយរៀនតែម្នាក់ឯងហើយតើស » Tae សួរនាំទាំងត្រេកអរពេលឃើញគេមិនអីតែទាស់ត្រង់ថា Jimin បែរជាពាក់ម៉ាសទៅវិញ។
« ហេតុអីក៏ពាក់ម៉ាសចឹង? ឯងឈឺផ្ដាសាយហ្អេ៎? » Tae សួរធ្វើឲ្យរាងតូចចាប់ផ្ដើមឆ្លេឆ្លាលើកដៃខ្ទប់លើម៉ាសភ្លាម ។
« គឺ..ប្រហែលៗហ្នឹងហើយ មិនអីទេ » ឬកពារគេកាន់តែធ្វើឲ្យ Tae សង្ស័យមុននឹង Tae ក្រឡេកទៅឃើញលើដៃ Jimin បែរជាមានស្នាមក្រហមជាំព្រាលៗដូចជាគេប្រើម្សៅលាបបិទបាំងទៅវិញ ។
« ទៅបន្ទប់ទឹកជាមួយយើង!! » Tae ស្រាប់តែទាញដៃរាងតូចឲ្យងើបឡើងតាមខ្លួនហើយអូសគេទៅបន្ទប់ទឹកជាមួយខ្លួន ពេលចូលទៅដល់គេក៏បិទទ្វារចាក់គន្លឹះបន្ទប់ទឹកទាំងមូលហើយលាត់ដៃអាវ Jimin ឡើងក៏ភ្ញាក់ផ្អើលពេលឃើញដៃរាងតូចមានសុទ្ធតែស្នាមជាំពាសពេញ ។
« ទាំងនេះជាស្អី? អ្នកណាធ្វើឲ្យឯងក្លាយជាបែបហ្នឹង? » Tae ចោទសួរតែរាងតូចអោនមុខចុះឆ្លើយមិនចេញទើប Tae លាត់អាវ Jimin សើយមើលខ្នងដែលមានស្នាមដូចគ្នា គេស្លុតចិត្តសឹងតែទន់ជង្គង់ដួលទៅលើដីទៅហើយតែក៏ទប់អារម្មណ៍ពេលឃើញ Jimin យំខ្សឹកខ្សួល ។
« ប្រាប់ភ្លាមមកថាអ្នកណាធ្វើ? ឬមួយក៏ជាលោកMin ម្នាក់នោះ? » រាងតូចនៅតែមិនស្ដីតបទើប Tae ទ្រាំមិនបានលូកដោះម៉ាសចេញពីមុខគេបណ្ដាលឲ្យឃើញថ្ពាល់ទាំងគូឡើងហើម ពេលនេះមុខ Jimin មិនខុសពីមនុស្សដែលត្រូវគេវាយដំធ្វើបាបឲ្យវេទនានោះទេ ។
« ហ្ហឹកៗ Tae... » រាងតូចយំឲ្យទាល់តែបានធ្វើឲ្យ Tae អាណិតជាខ្លាំងមុននឹងចូលទៅអោបលួងលោមគេយ៉ាងណែន គេមិននឹកស្មានទេថាមិត្តទន់ខ្សោយម្នាក់នេះត្រូវប្រុសម្នាក់នោះធ្វើបាបខ្លាំងដូច្នេះ នេះបើគេមិនសួរនាំប្រហែល Jimin គិតចង់លាក់គេរហូតហើយ តែឲ្យបន្ទោសគេយ៉ាងម៉េចកើតព្រោះលើលោកនេះគ្មានអ្នកណាដែលទៅប្រាប់អ្នកដទៃពីរឿងអាម៉ាសរបស់ខ្លួនឯងទេ រឹតតែនេះជា Jimin ជាអ្នកដែលចូលចិត្តលាក់ទុក្ខសោកខ្លួនឯងទៅទៀត វាគ្មានថ្ងៃនោះឡើយ ។To be continued......
_______អរគុណសម្រាប់ការអាន 🖤💫🍃
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...