Episode 26

3.5K 265 13
                                    

លាក់បាំងស្នេហា ♡
Episode 26 : សុភមង្គល

< ទីង!! > សម្លេងជណ្ដើរយន្តបន្លឺឡើងពេលមកដល់ជាន់បន្ទប់របស់ Jimin ប៉ុន្តែគេនៅតែមិនទាន់អាចចេញមកបានព្រោះខ្លួនប្រាណគេរឹងស្ដូកអស់ហើយដោយសារតែកាយវិការផ្អែមល្ហែមរបស់រាងក្រាសនិងដៃដែលនាយក្រសោបជាប់មិនលែងសូម្បីមួយវិនាទី បើនិយាយឲ្យការពិត គេចង់ឲ្យពេលវេលាបញ្ឈប់ត្រឹមនេះខ្លាំងណាស់ព្រោះគេនឹងបានឃើញចំណុចកក់ក្ដៅមួយនេះរបស់ Yoongi ជារៀងរហូតទៅ ។
រាងតូចខ្ជឹបមាត់ងាកមើលមុខរាងក្រាសដែលស្ងៀមធ្មឹងមិនលែងដៃគេ រឹតតែមិននាំចាកចេញពីប្រអប់ជណ្ដើរយន្តសោះទើបគេដាច់ចិត្តហៅនាយដោយខ្លួនឯង ។
« Yoon...ដល់បន្ទប់ហើយ » លឺគេប្រាប់ដូច្នេះ Yoongi ក៏ស្ងៀមបន្តិច ភ្លាមៗស្រាប់តែនាយចូលមកលើកបីកាយតូចឲ្យផុតពីដីធ្វើឲ្យ Jimin ប្រហោងពោះធ្លុងស្ទុះលើកដៃតោងកគេយ៉ាងជាប់ ។
« ប...បងធ្វើអីហ្នឹង? » រាងតូចសួរតែនាយមិនឆ្លើយបីគេដើរទៅដល់ខាងមុខទ្វារបន្ទប់ ។
« ចាក់សោរទៅ » គេប្រាប់ទើបរាងតូចប្រិចភ្នែកភ្លឹះៗទាញសោរពីក្នុងកាបូបចាក់ហើយ រាងក្រាសក៏បីគេចូលរួចយកទៅដាក់អង្គុយនៅលើសាឡុង មុននឹងនាយដើរមកបិទទ្វារចាក់គន្លឹះពីខាងក្នុងហើយដើរមករក Jimin វិញ ។
« Min!! »
« អ្ហឹម? » រាងតូចភ្ញាក់ព្រើតបើកភ្នែកធំៗគ្រហឹមតបពេល Yoongi ហៅគេដោយសម្លេងខ្លាំងៗថែមទាំងខិតចូលមករកគេឲ្យប៉ិតខ្នងនឹងសាឡុង ។
« អូនស្រឡាញ់បងទេ? » កាលបើលឺសំណួរនេះភ្លាម Jimin កាន់តែឆ្ងល់សឹមងក់ក្បាលតប ។
« ឆ្លើយ!! » រាងក្រាសតម្លើងសម្លេងបង្ខំឲ្យក្មេងតូចមិនហ៊ានជំទាស់ ។
« ស្រឡាញ់!! » Jimin
« ស្រឡាញ់យូរប៉ុណ្ណាហើយ? » Yoongi
« គឺ...គឺតាំងពីពេលដែលបងមើលថែអូន » Jimin ឆ្លើយតិចៗមុននឹងរាងក្រាសទាញដៃគេទៅកាន់អង្អែលថ្នមៗទើបសួរបន្តទៀត ។
« អូនធ្លាប់សុំបងឲ្យបើកចំហររឿងពួកយើងទៅអ្នកផ្សេងមែនដែរទេ? » Yoongi ចាប់ផ្ដើមបន្ទន់សម្លេងសួរវិញម្ដងបណ្ដាលឲ្យរាងល្អិតជ្រឹមភ្នែកសម្លឹងមើលគេទាំងឆ្ងល់ពេញដើមទ្រូងព្រោះប៉ុន្មានម៉ោងកន្លងទៅនេះ រាងក្រាសកាន់តែប្លែកឡើងៗឲ្យគេអត់សង្ស័យមិនបាន ។
« ឆ្លើយនឹងបង!! » Yoongi
« គឺធ្លាប់ » Jimin
« រួចចុះពេលនេះនៅចង់បានបែបនោះទៀតដែរទេ? » Yoongi វែកសក់ធ្លាក់រាងតូចសៀតនឹងទងត្រចៀកគេចោទសួរម្ដងទៀត ។
« Yoon... » Jimin
« បងសួរអូនថានៅចង់បានទៀតឬអត់? » Yoongi
« ចង់!! ចង់ខ្លាំងណាស់តែអូនដឹងថាយ៉ាងណាក៏បងមិនធ្វើបែបនោះដែរ បងមានប្រពន្ធ មានអ្នកដែលបងស្រឡាញ់បើកចំហររួចហើយចំណែកអូនត្រឹមជាមនុស្សលួចលាក់របស់បងប៉ុណ្ណោះ » Jimin អោនមុខចុះហើយខំញញឹមបិទបាំងភាពតូចចិត្តរបស់ខ្លួនឯង ឃើញបែបនេះហើយរាងក្រាសក៏ស្រាប់តែទាញទូរស័ព្ទរបស់គេមកចុចអ្វីក៏មិនដឹង ឲ្យរាងតូចឆ្ងល់ឡើងម្ដងទៀត ។
< ទីង!! > ទូរស័ព្ទ Jimin លឺសម្លេងទើបគេទាញមកមើលហើយភ្ញាក់ផ្អើលតែម្ដងព្រោះថា Yoongi បាន follow អាខោន instagram របស់គេទាំងដែលពីណាពីណីមក នាយមិន follow អ្នកណាម្នាក់សោះ ។
« ហុចដៃអូនមក » រាងក្រាសពោលឡើងតែរាងតូចនៅតែមិនយល់ទើបនាយទាញដៃតូចល្អិតគួរឲ្យស្រឡាញ់របស់ Jimin ទៅកាន់ជាប់ស្រាក់ម្រាមដៃចូលគ្នារួចក៏យកទូរស័ព្ទថតរូបបានមួយសន្លឹកហើយនាយក៏ចុចទូរស័ព្ទធ្វើអ្វីទៀតក៏មិនដឹងទុកឲ្យរាងតូចស្ទាក់ស្ទើរនឹងឬកពាររបស់គេ ។ មួយសន្ទុះក្រោយនាយក៏បិទទូរស័ព្ទងាកមកគេវិញ ។
« បងហត់ហើយ ចង់ទៅងូតទឹកជាមួយគ្នាទេ? » Yoongi សួរតែរាងតូចគ្រវីក្បាល ។
« មិនអីទេ បងងូតមុនចុះ អូនចាំតាមក្រោយក៏បានដែរ » Jimin
« អូខេ » នាយឆ្លើយតែមួយម៉ាត់រួចក៏ងើបក្រេះដើរចូលបន្ទប់បាត់ទុកឲ្យរាងតូចធ្មឹងៗតែម្នាក់ឯង សុខៗក៏មានអ្នកខលមកទើប Jimin រហ័សទទួល ។
« អាឡូ Tae » Jimin
" Jimin!! ឯងនេះមានរឿងដល់ថ្នាក់នេះហើយហេតុអីមិនប្រាប់យើង? ឯងចង់លាក់បាំងយើងទុករំភើបតែម្នាក់ឯងឬយ៉ាងម៉េច? អាមិត្តឆ្កួត!! " Tae និយាយមកកាន់រាងតូចដូចជាមានរឿងសប្បាយចិត្តធ្វើឲ្យ Jimin ងឿងឆ្ងល់ថែមម្នាក់ទៀត ។
« នេះវាស្អីឯង? រឿងរំភើបស្អី? »
" ម៉េ...មកធ្វើជាឯងសួរ នេះស្មានតែយើងមិនដឹងមែនទេថាឯងកំពុងនៅជាមួយលោកMin ឆើស!! មិនដឹងជាផ្អែមល្ហែមជាមួយគ្នាដល់ណាហើយទេ នែ៎!! កុំភ្លេចចូលទៅខមិនស្វីតៗក្រោមផុសសង្សារ អូ៎មិនមែនទេ គួរហៅថាប្ដីឯងវិញច្រើនជាង ហិហិទីបំផុតមិត្តយើងក៏មានប្ដីហើយ " Tae និយាយផងសើចផងស្ដាប់សឹងតែមិនយល់ភាសាគេទៅហើយ ។
« និយាយស្អីស្ដាប់មិនយល់ » Jimin
" បើមិនយល់ក៏ចូល instagram លោកMin ឥឡូវនេះទៅ យើងមិនហ៊ានរំខានពេលឯងជាមួយគាត់ទេ ប៉ុណ្ណឹងចុះ " ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់ទើបរាងតូចនឹកឆ្ងល់មិនអស់ចិត្តប្រញាប់ចូល Instagram ក៏ស្រាប់តែបើកភ្នែកធំៗសឹងមិនជឿថា Yoongi បានផុសរូបដែលពួកគេកាន់ដៃគ្នាអម្បាញ់មិញហើយថែមទាំងមានសរសេរអក្សរថា "ស្រឡាញ់អូនបំផុត" នៅ tag ឈ្មោះអាខោន Instagram របស់គេថែមទៀត នេះនាយកំពុងតែបើកចំហរពីទំនាក់ទំនងពួកគេជាសាធារណៈចឹងមែនទេ?
« Min!! សាប៊ូកក់សក់អស់ហើយ ជួយយកដបថ្មីឲ្យបងបន្តិច!! » Yoongi ស្រែកហៅពីក្នុងបន្ទប់ទឹកមកធ្វើឲ្យរាងល្អិតដែលភ្ញាក់ផ្អើលមុននេះតាំងចិត្តសម្រួលអារម្មណ៍ កុំឲ្យរំភើបហួសហេតុទាំងដែលបេះដូងគេសឹងតែលោតចេញមកក្រៅទៅហើយ មុននឹងគេទុកទូរស័ព្ទចុះរួចដើរទៅយកសាប៊ូពីក្នុងទូទៅឲ្យនាយ ។
< តុកតុក >
« សាប៊ូបង អូនយកមកឲ្យហើយ » Jimin បន្លឺពីខាងក្រៅទៅទើបរាងក្រាសបើកទ្វារហើយក៏ក្រសោបចង្កេះតូចឲ្យចូលទៅជាមួយគ្នានាំឲ្យ Jimin ភ័យបន្តិចតែពេលបាននៅលើដៃរឹងមាំរបស់គេហើយ អារម្មណ៍សុវត្ថិភាពក៏ចាប់ផ្ដើមមានមកវិញភ្លាម ។
« Yoon... »
« ជ្រុលជាយកសាប៊ូមកទៅហើយ ជួយកក់សក់ឲ្យបងបន្តិចទៅណា៎ » នាយបន្លឺស្រាលៗអង្វរគេទើប Jimin ញញឹមងក់ក្បាល ពេលគេលែងដៃឲ្យឈរស្រួលបួលបែរជារាងតូចហក់មកតោងកគេហើយក្រសោបបបូរមាត់ថើបភ្លាមៗ ឯរាងក្រាសក៏អោបចង្កេះតូចល្អិតតបស្នងស្នាមថើបទៅគេវិញដូចគ្នា ប្រហែលនេះជាការថើបលើកដំបូងហើយដែល Jimin យល់ថាមានសុភមង្គលជាងពេលណាៗទាំងអស់ ។

To be continued.......
________

អរគុណសម្រាប់ការអាន🍃💜

លាក់បាំងស្នេហា (Completed)Where stories live. Discover now