លាក់បាំងស្នេហា ♡
Episode 18 : កក់ក្ដៅគ្រប់ពេលដែលនៅក្បែរគ្នាក្រោយពីបញ្ចប់សង្គ្រាមលើគ្រែរួចរាល់ Yoongi ក៏អស់កម្លាំងគេងលង់លក់បាត់ទៅទើប HyeIn នាងឆ្លៀតឱកាសនេះចុះពីលើគ្រែហើយដើរទៅបើកទូរស័ព្ទនាយដើម្បីលួចយកទិន្នន័យក្នុងក្រុមហ៊ុនជួយប៉ារបស់នាងប៉ុន្តែជាចៃដន្យ ទូរស័ព្ទមានជាប់លេខកូដសម្ងាត់មិនអាចដោះបានឡើយ ។
« ហើយដាក់លេខកូដឆ្កួតស្អីនេះ ឆ្កួតមែនទែន!! » នាងមួរម៉ៅលួចជេរនាយមុននឹងអូសមើលអេក្រង់បន្តិចស្រាប់តែបានឃើញសារដែល Jimin ផ្ញើរឲ្យទៅនាយជាហូរហែរតែសំណាងហើយដែល Yoongi មិនបានរក្សាទុកជាឈ្មោះរបស់រាងតូចចំៗដោយដាក់ត្រឹមឈ្មោះកាត់ថា "Min" តែប៉ុណ្ណោះ ។
« នេះគេលួចមានអ្នកណាពីក្រោយខ្នងយើងពិតមែនហ្អេ៎? អ៊ីចឹងតើសទើបធ្វើព្រងើយៗដាក់យើងរហូត កុំឲ្យយើងដឹងសោះថានាងជាអ្នកណា មិនចឹងនាងឯងនឹងស្គាល់យើងច្បាស់មិនខាន » HyeIn បញ្ចេញទឹកមុខខឹងសម្បារ ទោះបីនាងអស់ចិត្តស្រឡាញ់ពី Yoongi ពិតមែនប៉ុន្តែគេមានឈ្មោះថាជាប្ដីរបស់នាង យ៉ាងណាក៏នាងមិនឲ្យនាយលួចលាក់មាននរណាទុកនាងជាទីងមោងបានដែរ ។ បន្ទាប់ពីនោះ HyeIn ក៏អូសសារនោះចោលអស់កុំឲ្យ Yoongi ភ្ញាក់ឡើងបានឃើញមុននឹងដើរទៅដេកអោបគេវិញ ។Skip៚
< ង៉ឺត!! > រថយន្តស៊េរីទំនើបចុងក្រោយបង្អស់បើកមកឈប់នៅខាងមុខភូមិគ្រឹះស្កឹមស្កៃបន្ទាប់ពីទើបតែចុះពីយន្តហោះមកដល់ទឹកដីកូរ៉េមុននេះបន្តិច ។
« អូនចូលផ្ទះមុនចុះ បងរវល់ត្រូវទៅក្រុមហ៊ុនសិន » Yoongi និយាយឡើងធ្វើឲ្យ HyeIn ហាក់សង្ស័យភ្លាម រវល់ត្រូវទៅក្រុមហ៊ុនឬមួយចង់ទៅជួបអ្នកណាទេដឹងទើបចុះពីយន្តហោះមិនទាន់ក៏ប្រញាប់ប្រញាល់ទៅដូច្នេះ?
« បងប្រាកដហើយហ្អេ៎ថាទៅក្រុមហ៊ុន? » នាងសួរបញ្ឆិតបញ្ឆៀងឲ្យរាងក្រាសលឺហើយងាកសម្លឹងមុខនាងដោយកែវភ្នែកមុតស្រួចឥតប្រែតាមទម្លាប់ ។
« អូនចង់សំដៅពីអ្វី? » Yoongi សួរទើប HyeIn មិនទាន់ចង់ធ្វើឲ្យគេខឹងមានតែញញឹមមាយាដាក់គេសិនប៉ុណ្ណោះ ។
« គ្មានអីនោះទេ មកពីអូនស្រឡាញ់បងទើបអូនសួរនាំព្រោះបារម្ភនោះអី អ៊ីចឹងអូនចូលក្នុងមុនសិនហើយ ស្រឡាញ់បងបំផុត » នាងថើបថ្ពាល់នាយមួយខ្សឺតសឹមដើរចេញមកមុននឹងរថយន្តបើកចេញទៅទើប HyeIn បញ្ចេញទឹកមុខពិតចេញមកដោយក្ដីសង្ស័យនិងមិនអស់ចិត្ត ។
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...