Episode 33

6.5K 410 53
                                    

លាក់បាំងស្នេហា ♡ (ភាគបញ្ចប់)
Episode 33 : Park Jimin ម្នាក់នេះគឺជាមនុស្សរបស់គេជារៀងរហូតទៅ

Yoongi បាននាំរាងតូចចូលទៅអូហ្វីសរបស់ Namjoon ដើម្បីសុំឲ្យ Jimin ឈប់ធ្វើការនៅទីនេះ ដំបូងឡើយរាងតូចក៏មិនយល់ព្រមព្រោះគេទើបតែធ្វើនៅទីនេះបានមួយខែតែរាងក្រាសប្រាប់ថានឹងនាំគេទៅធ្វើការនៅក្រុមហ៊ុនខ្លួនវិញទើបសម្រេចចិត្តយល់ព្រមតែម្ដងទៅ ។
« ត្បិតថាយើងស្ដាយដែលបុគ្គលិកល្អដូច Jimin ត្រូវចេញពីទីនេះតែយើងក៏ត្រេកអរដែរដែលឯងមានចិត្តព្រះ ចេះស្រឡាញ់Jiminបែបនេះ សង្ឃឹមថាឯងនឹងល្អរហូតទៅចុះ Yoon » Namjoon និយាយបែបត្រេកអរតែក៏លួចបន្លំលេងសើចថាឲ្យមិត្តខ្លះដែរទើប Yoongi ញញឹមលូកដៃមកចាប់ដៃគេ ។
« អរគុណហើយសម្លាញ់ » កាលបើដូច្នេះ Namjoon ក៏លូកដៃចាប់វិញបែរជាត្រូវរាងក្រាសក្ដាប់ច្របាច់ដៃគេខ្លាំងៗសងសឹកទៅវិញធ្វើឲ្យ Jimin បានត្រឹមអង្គុយមើលភាពស្និទ្ធស្នាលដ៏ចម្លែករបស់មិត្តគេទាំងពីរនាក់នេះទៅវិញ តាំងពីកើតមកគេមិនដែលឃើញមិត្តស្អីចម្លែកដូចពួកគេចឹងទេ ។

@មួយសប្ដាហ៍ក្រោយមក

ទីបំផុត Yoongi ក៏ធ្វើតាមអ្វីដែលគេនិយាយជាមួយ Tae កាលពីថ្ងៃមុនគឺគេបានអញ្ជើញម៉ាក់ Jimin ពីស្រុកមកផ្ទះរបស់គេព្រមទាំងមេធាវីពីរនាក់មកជាមួយផងដែរដើម្បីធ្វើពិធីចុះអេតាស៊ីវិលជាមួយរាងតូចជាលក្ខណៈគ្រួសារ ព្រោះតែ Jimin ចង់រៀនចប់ឆ្នាំទី៤សិនសឹមគិតគូរឿងរៀបការតែរាងក្រាសទ្រាំមិនបានក៏ចុះអេតាស៊ីវិលកក់គេទុកជាមុនដោយសារខ្លាចមានអ្នកមកដណ្ដើម Jimin របស់គេនោះអី ។
« សូមអ្នកទាំងពីរចុះហត្ថលេខាត្រង់នេះ » មេធាវីរុញក្រដាសឲ្យទើបពួកគេទាំងពីរមើលមុខគ្នាហើយញញឹមមុននឹងកាន់ប៊ិចស៊ីញ៉េរៀងខ្លួនទុកឲ្យ Tae និង Namjoon ជាអ្នកកាន់កាមេរ៉ាថតរូបទុកជាអនុស្សាវរីយ៍រីឯម៉ាក់របស់ Tae ក៏ត្រូវបាន Yoongi សុំឲ្យគាត់ធ្វើជាតំណាងមេបាឲ្យគេជាមួយម៉ាក់របស់ Jimin អ្នកទាំងពីរញញឹមមើលគូស្នេហ៍ដែលកំពុងធ្វើការចុះហត្ថលេខាទទួលយកទំនាក់ទំនងស៊ីជម្រៅជាមួយគ្នាក្នុងខណៈពេលនេះ ពេលរួចរាល់ក៏ប្រគល់ឲ្យមេធាវីប្រកាស ។
« បើអ៊ីចឹងសម្រេចថាលោក Min Yoongi និងលោក Park Jimin បានក្លាយជាគ្រួសារតែមួយពេញសិទ្ធិហើយ សុំអបអរសាទរផងណា៎ » ការប្រកាសដែលខ្លីតែមានអត្ថន័យចំពោះអ្នកទាំងពីរជាខ្លាំងព្រោះស្នេហាមួយដែលត្រូវលាក់បាំងមកអស់ជាច្រើនឆ្នាំ ចុងក្រោយក៏អាចក្លាយមកជាស្នេហាដែលធ្វើឲ្យមនុស្សជាច្រើនលួចច្រណែនតែម្ដង ។
« លោកMin ជួយថើប Jimin ផងចាំខ្ញុំថតរូបហើយអ្នកទាំងពីរផ្ដិតទុកតាំងលើក្បាលដំណេកទៅណា៎ » Tae ឲ្យយោបល់បែបច្រឡើមឡើងមកឲ្យរាងតូចអៀនខ្ជឹបមាត់ខំធ្វើទឹកមុខស៊ីញ៉ូកុំឲ្យមិត្តក្បាលខូចរបស់គេពូកែបញ្ចេះពេកតែថាអ្នកដែលកំពូលខូចពិតប្រាកដឥឡូវនេះគួរតែជាស្វាមីរបស់គេទៅវិញទេដែលលោរមកថើបថ្ពាល់គេទាំងសងខាងខ្សឺតៗ ចុងក្រោយក៏ថើបបបូរមាត់យ៉ាងផ្អែមល្ហែមនៅចំពោះមុខគ្រប់គ្នាឯ Namjoon និងក្មួយគេក៏ឆ្លៀតឱកាសថតយកៗមិនសំចៃដៃសោះឡើយព្រោះពេលវេលាសុភមង្គលបែបនេះមិនមែនចេះតែកើតមានឡើងទេ ទាន់មានឱកាសក្រសោបវាយកភ្លាមៗក៏ល្អដែរ ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now