Episode 27

3.6K 237 5
                                    

លាក់បាំងស្នេហា ♡
Episode 27 : ក្មេងល្ងង់ ❤️ ចាស់ឆ្លាត

ថ្ងៃថ្មីចូលមកដល់ Yoongi បានភ្ញាក់ពីគេងមុន ។ នាយញញឹមមើលមុខតូចស្រស់ស្អាតដែលកំពុងគេងលង់លក់ព្រោះតែកំដរគេធ្វើរឿងផ្អែមល្ហែមជាមួយគ្នាកាលពីយប់មិញទើបតែបានសម្រាកពេលមេឃទៀបភ្លឺនេះប៉ុណ្ណោះ ។
« បងស្រឡាញ់អូន » នាយពោលតិចៗអោនថើបថ្ងាសរាងតូចហើយទើបក្រោកឡើងទាញខោនិងអាវពីក្នុងទូមកស្លៀកមុននឹងដើរចេញទៅ ។
« អ្ហឹម... » មួយសន្ទុះក្រោយ Jimin ក៏ភ្ញាក់ពីដំណេកទើបគ្រហឹមរកមើលនាយតែបែរជាមិនឃើញទើបគេញីភ្នែកក្រោកឡើងបើកទូយកឈុតឃ្លុំមកស្លៀកសឹមដើរចេញពីបន្ទប់ ស្នាមញញឹមក៏លេចឡើងភ្លាមៗពេលឃើញរាងក្រាសកំពុងអង្គុយគងទាក់ខ្លាផឹកកាហ្វេនៅលើសាឡុងស្របពេលជើងស្រឡូនបោះជំហានដើរទៅរួចលើកដៃអោបកនាយពីក្រោយឲ្យ Yoongi ភ្ញាក់បែរមុខមក ។
« អរុណសួស្ដី » រាងតូចនិយាយហើយថើបមាត់គេទាំងអារម្មណ៍សែនល្អតាំងតែពីយប់មិញ ។
« ម៉េចមិននៅគេងសិនទៅ ប្រញាប់ក្រោកមកធ្វើអី? » Yoongi សួរដោយសម្លេងស្រទន់ខុសឆ្ងាយពីកាលពីមុនដែលប្រើសម្លេងធ្ងន់ៗជានិច្ច ។
« បងក្រោកហើយ តើអូននៅគេងធ្វើជាក្មេងទ្រមក់ម៉េចនឹងបានទៅ? ចាំអូនធ្វើអាហារពេលព្រឹកឲ្យបងណា៎ » Jimin សួរទើបនាយញញឹមងក់ក្បាលថើបមាត់គ្នាម្ដងទៀត សឹមរាងតូចដើរទៅធ្វើអាហារពេលព្រឹកងាយៗសម្រាប់ពួកគេទាំងពីរ ។
< Ring~~Ring~~ > សម្លេងទូរស័ព្ទ Yoongi រោទិ៍ឡើងជាច្រើនដងតែនាយក៏បិទចោលរហ័សព្រោះដឹងច្បាស់ថាពួកដែលខលមកអស់នេះសុទ្ធតែចង់សួរគេពីរឿងដែលផុសក្នុងបណ្ដាញសង្គម Instagram កាលពីយប់មិញប៉ុណ្ណោះ ចំណែករាងតូចឃើញកាយវិការបូករួមនឹងទឹកមុខនាយក៏គេអាចស្មានដឹងថាមានរឿងអ្វីបានដែរ ។
« Yoon!! មកញ៊ាំអាហារពេលព្រឹកណា៎ » Jimin ហៅពីតុអាហារមកទើបរាងក្រាសបិទទូរស័ព្ទចោលទុកនៅលើតុរួចដើរទៅរករាងតូចវិញ ។
« អ្នកណាឲ្យអូនអង្គុយត្រង់នោះ? មកនេះ!! » ពេលឃើញរាងតូចប្រុងអង្គុយលើកៅអីទល់មុខ Yoongi ក៏ស្រាប់តែនិយាយហើយទះភ្លៅខ្លួនឲ្យ Jimin យល់រួចដើរមកអង្គុយលើភ្លៅគេវិញ ។
« អង្គុយបែបនេះបានហើយមែនទេ? »
« បានហើយ » រាងក្រាសឆ្លើយសំណួររាងតូចមុននឹងលើកដៃអោបចង្កេះតូចយ៉ាងណែនឯ Jimin ក៏លើកកាន់សមនិងកាំបិតហាន់អាហារបញ្ចុកនាយនិងខ្លួនឯងយ៉ាងផ្អែមល្ហែមជាទីបំផុត ដែលសូម្បីតែ HyeIn ជាប្រពន្ធនាយក៏មិនដែលមានឱកាសធ្វើបែបនេះដែរ ។ ក្រោយញ៊ាំអាហាររួច អ្នកទាំងពីរក៏ងូតទឹកជាមួយគ្នាហើយស្លៀកពាក់ឈុតធ្វើការរៀងខ្លួន បន្ទាប់ពីនោះ Yoongi ក៏អោបចង្កេះ Jimin បណ្ដើរចុះមកខាងក្រោមកាត់ក្រសែរភ្នែកមនុស្សជាច្រើនព្រោះគេលែងខ្វល់ពីអ្នកដទៃហើយ អ្វីដែលគេខ្វល់ម្យ៉ាងគត់គឺសេចក្ដីសុខរបស់ខ្លួនឯងនិងក្មេងដែលគេស្រឡាញ់បំផុត ។
« អរុណសួស្ដីលោកម្ចាស់!! អ្នកប្រុស!! » Jen អោនគោរពអ្នកទាំងពីរស្របពេលបើកទ្វារឲ្យពួកគេចូលទៅទើបនាយរត់មកខាងមុខហើយបញ្ជាឡានចេញទៅ ។
« បងគិតចង់បើកចំហររឿងពួកយើងពិតមែនហ្អេ៎ Yoon? » ក្រោយអត់ទ្រាំជាយូរ រាងតូចក៏ដាច់ចិត្តសួរឡើង ពេលលឺដូច្នេះរាងក្រាសក៏ដកដង្ហើមធំទាញទូរស័ព្ទមកបើកមើលអ្វីម្យ៉ាងទៅវិញ ។
« មើលចុះ គ្រាន់តែបងផុសរូបកាន់ដៃគ្នាសោះក៏មានអ្នក like រាប់សែនទៅហើយ អូនថាទៅមើល៍ល្អដែរទេ? » Yoongi បង្ហាញវាឲ្យរាងតូចមើល នៅឆ្លៀតញញឹមដូចជាសប្បាយចិត្តនឹងលទ្ធផលនេះយ៉ាងចឹង ។
« វាល្អចំពោះអូនប៉ុន្តែរួចចុះបងនោះ? នៅមានប្រពន្ធបងទៀត ពេលនេះនាងច្បាស់ជាកំពុងខូចចិត្តខ្លាំងណាស់ហើយ » ព្រោះ Jimin យល់ច្បាស់ថាចិត្តនាងជាប្រពន្ធ ពេលប្ដីមានអ្នកថ្មីបែបនេះប្រាកដជាឈឺចាប់មិនខានទើបរាងក្រាសទុកទូរស័ព្ទក្នុងហោប៉ៅហើយលូកដៃមកកាន់ដៃតូចថ្នមៗ ។
« ធ្វើចិត្តឲ្យសប្បាយ កុំគិតច្រើនពេកអី យ៉ាងណាក៏រឿងនេះបងជាអ្នកចាប់ផ្ដើមទុកឲ្យបងជាអ្នកដោះស្រាយដោយខ្លួនឯង បងនិយាយប៉ុណ្ណឹងអូនស្ដាប់យល់ដែរទេ? » Yoongi
« ក៏ប៉ុន្តែ Yoon... » Jimin បម្រុងពោលបន្តតែរថយន្តក៏បានមកឈប់នៅខាងមុខ Kim Financial ទៅហើយ ។
« ឆាប់ចូលក្រុមហ៊ុនទៅហើយយកចិត្តទុកដាក់ធ្វើការឲ្យបានល្អ កុំឲ្យបងអស់សង្ឃឹមលើអូនឲ្យសោះ » រាងតូចមិនអាចប្រកែកនឹងទឹកមុខដាក់កំហិតរបស់នាយទើបមានតែដកដង្ហើមធំងក់ក្បាលតបវិញប៉ុណ្ណោះ ។
« ByeBye » Yoongi ថើបថ្ពាល់រលោងរបស់រាងតូចបន្តិចទើប Jimin បើកទ្វារចុះមកតែភ្លាមនោះរាងក្រាសស្រាប់តែខារកញ្ចក់និយាយអ្វីម្យ៉ាងទៅកាន់គេ ។
« បងស្រឡាញ់អូន » ប្រយោគផ្អែមល្ហែមរបស់នាយធ្វើឲ្យកុំថាឡើយរាងតូច សូម្បី Jen ក៏ត្រូវតែញញឹមតាមដែរ ។
« ស្រឡាញ់បងដូចគ្នា » Jimin អឹមអៀនឆ្លើយតបទើប Yoongi ញញឹមខារកញ្ចក់បិទវិញមុននឹងកង់រថយន្តរបស់គេរំកិលទៅមុខរហូតទាល់តែផុត ឯរាងតូចក៏ញញឹមដកដង្ហើមធំបែរខ្លួនមកវិញក៏ស្រាប់តែភ្ញាក់ផ្អើលនឹងវត្តមាន Taehyung ដែលមកឈរក្រោយខ្នងគេពីពេលណាក៏មិនដឹង ។
« ហើយមកឈរធ្វើអីនៅត្រង់នេះ ដឹងទេថាភ័យ? យ៉ាប់មែនទែន » រាងតូចរឹតទ្រូងដែលភ័យលួសព្រលឹងតែ Tae បែរជាញញឹមពេបមាត់ជ្រក់ជ្រេញទៅវិញ ។
« ឆើស!! និយាយជាមួយប្ដីឲ្យផ្អែមរលួយដល់ប្រម៉ាត់តែជាមួយយើងវិញណា៎ ស្ដាប់ហើយឈឺត្រចៀកសងខាងដរដល់ខួរក្បាលតែម្ដង » Tae
« វាស្អីឯងនៀក ខ្ជិលនិយាយជាមួយណាស់ » Jimin អៀនខ្មាសព្រោះគេនិយាយចំចំណុចទើបប្ដូរការសន្ទនារហ័សដើរចូលក្រុមហ៊ុនឯ Tae ក៏ប្រញាប់រត់មកអោបដៃគេដើរទៅជាមួយគ្នាដែរ ។
« នែ៎យប់មិញនេះ ឯងនិងគេដល់ណាដល់ណីហើយ » Tae សួរពេលចុចលេខជាន់បន្ទប់ធ្វើការ ។
« យ៉ាងម៉េចឯងអញ្ចេះសួរតែរឿងហ្នឹង » Jimin
« អា៎វ គឺមនុស្សនៀកវាមិនដែលមានស្នេហាទើបឆ្ងល់ក៏ចេះតែសួរទៅ សូម្បីម៉ាក់យើងណា៎ ពេលយើងប្រាប់ថាលោកMin បើកចំហរស្នេហាជាមួយឯងហើយ ម៉ាក់យើងរំភើបជាងយើងទៅទៀត » Tae
« គួរតែអរគុណអ៊ំស្រីណាស់ដែលនិយាយពាក្យអស់នោះធ្វើឲ្យ Yoon យល់ពីអារម្មណ៍ខ្លួនឯង » រាងតូចញញឹមនឹកដល់កាលដែលម៉ាក់Tae ចាប់ដៃគេនិង Yoongi ហើយពោលប្រយោគមួយឃ្លានោះទើបបានជារាងក្រាសអាចយល់ពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងបាន ។
< ទីង!! > ប្រអប់ជណ្ដើរយន្តបើកឡើងទើបរាងតូចទាំងពីរបណ្ដើរគ្នាដើរចូលទៅ តែអ្វីដែលធ្វើឲ្យមិនស្រណុកចិត្តនោះគឺគ្រប់គ្នាចាប់ផ្ដើមសម្លឹងមើលមក Jimin ដោយក្រសែរភ្នែកចម្លែកហើយខ្សឹបខ្សៀវគ្នាពេញអូហ្វីសធ្វើឲ្យរាងតូចមានអារម្មណ៍មិនសូវល្អនោះឡើយ ។
« កុំខ្វល់អី Jimin ធ្វើការធម្មតាទៅ » Tae វាយស្មារមិត្តតិចៗញញឹមឲ្យកម្លាំងចិត្តទើបរាងតូចចូលអង្គុយចុះ ភ្លាមៗក៏មានអ្នកផ្ញើរសារមក Jimin ក៏រហ័សបើកមើល ។

" បងប្រាប់រួចហើយមែនទេថាត្រូវយកចិត្តទុកដាក់ធ្វើការ បើមានអ្នកណានិយាយខ្សឹបខ្សៀវមើលងាយអូនក៏ប្រាប់បង បងឲ្យNamjoonដេញពួកគេចេញពីក្រុមហ៊ុនភ្លាម យល់ហើយឬនៅក្មេងល្ងង់? "

អានសាររបស់ Yoongi ហើយធ្វើឲ្យរាងតូចញញឹមនូវចរិតមានតែឯងលើលោករបស់នាយ សម្រាប់អ្នកដទៃអាចគិតថារាងក្រាសជាមនុស្សគ្មានហេតុផលតែសម្រាប់ Jimin ស៊ាំទៅហើយបែរជាគិតថាពេលនាយបែបនេះគួរឲ្យកំប្លែងទៅវិញ ។

" យល់ហើយមនុស្សចាស់ឆ្លាត ឆ្លាតជាងគេបង្អស់លើលោក "

Jimin ចុចផ្ញើរទៅវិញ អារម្មណ៍ក៏ប្រែមកជាល្អឡើងវិញទើបចាប់ផ្ដើមធ្វើការដោយភាពស្រស់ស្រាយព្រោះតែ Yoongi នេះហើយដែលជាកម្លាំងចិត្តពិសេសរបស់គេ ។ ងាកមកអ្នកនៅក្នុងរថយន្តវិញ ក្រោយអានសារឆ្លើយតបរបស់រាងតូចហើយ Yoongi ក៏ញញឹមក្នាញ់ដែលគេហៅខ្លួនថាជាមនុស្សចាស់ ពីមុនអាចថាខឹងតែពេលនេះអត់ទេ ទោះបីរាងតូចថាគេជាមនុស្សឆ្កួតក៏នៅតែគួរឲ្យស្រឡាញ់សម្រាប់គេដែរ ។
« លោកម្ចាស់បើកចំហររឿងជាមួយអ្នកប្រុសបែបនេះ ប្រាកដជាពួកអ្នកកាសែតកំពុងនាំគ្នាសម្រុកទៅឈរចាំពេញខាងមុខក្រុមហ៊ុនមិនខានហើយទេ » Jen ដែលកំពុងបើកឡាននិយាយឡើងឲ្យ Yoongi លឺហើយបិទទូរស័ព្ទទុកក្នុងហោប៉ៅងាកមើលទិដ្ឋភាពខាងក្រៅកញ្ចក់ឡាន ថ្ងៃនេះជាថ្ងៃដំបូងហើយដែលគេអាចដកដង្ហើមបានស្រួលក្នុងការសម្លឹងមើលគ្រប់យ៉ាងនៅខាងក្រៅ ។
« តែបែបនេះក៏ល្អម្យ៉ាងដែរព្រោះយើងនិង Min មិនបាច់ល្អក់កករជាមួយគ្នាទៀត ឯងថាចឹងទេ? »
« បាទ » Jen ញញឹមត្រេកអរពេលម្ចាស់របស់គេអាចយល់ចិត្តខ្លួនឯងនិងមនុស្សដែលគេស្រឡាញ់ ពេលនេះបញ្ហាក៏បានដោះស្រាយចេញមួយហើយ តែនៅសល់បញ្ហាផ្សេងៗដែលតាមតោងទាមមិនទាន់ដាច់ស្រេចនៅឡើយទាំងរឿងក្រុមហ៊ុននិងប្រពន្ធស្របច្បាប់របស់ Yoongi ។

To be continued......
_______

អរគុណសម្រាប់ការអាន 🍂🌻💫

លាក់បាំងស្នេហា (Completed)Where stories live. Discover now