Episode 19

3.2K 236 7
                                    

លាក់បាំងស្នេហា ♡
Episode 19 : ពួកយើងបញ្ចប់គ្នាត្រឹមនេះទៅ

Yoongi បាននាំរាងតូចរបស់គេឡើងកប៉ាល់មួយដែលនាយបានទិញទុកសម្រាប់ការលំហែរកម្សាន្តអារម្មណ៍ម្ដងម្កាល ប្រាកដណាស់ថាវាពិតជាថ្លៃកប់ពពកតែពោរពេញទៅដោយភាពល្អប្រណីតសមតាមឋានៈរបស់នាយ ។
« អូនផ្លាស់ឈុតនេះសិនទៅ បន្តិចទៀតពួកយើងផឹកស្រាក្រហមមើលសមុទ្រនិងព្រះចន្ទជាមួយគ្នា ល្អដែរទេ? » រាងក្រាសនិយាយស្របពេលហុចវាឲ្យទៅ Jimin ធ្វើឲ្យរាងតូចញញឹមខ្ជឹបទទួលយក ។
« ប៉ុន្តែបងនាំអូនចេញពីក្រុមហ៊ុនភ្លាមៗបែបនេះ លោកពូNamjoon មិនថាអីឲ្យទេហ្អេ៎? អូនខ្លាចថាអូនជាបុគ្គលិកថ្មីហើយធ្វើខ្លួនផ្ដេសផ្ដាសបែបនេះ គាត់មិនពេញចិត្តណា៎ » Jimin ទម្លាក់ទឹកមុខចុះបារម្ភទើប Yoongi ស៊កដៃអោបចង្កេះគេមកផ្អឹបនឹងខ្លួន ។
« បងនៅត្រង់នេះទាំងមូលហើយគ្មានអ្នកណាអាចធ្វើអីអូនបានទេ កុំគិតច្រើនពេកអី ចាត់ទុកថាធ្វើដើម្បីបងអូខេ? » កាលបើគេនិយាយដល់ថ្នាក់នេះទៅហើយ រាងតូចក៏មិនហ៊ានប្រកែកមានតែធ្វើតាមដែលគេប្រាប់ដូចយើងព្រោះគេស្រឡាញ់ហើយទុកចិត្តនាយគ្រប់យ៉ាង មិនថាជាការពិតឬកុហក ឲ្យតែចេញពីមាត់នាយគឺ Jimin មិនអាចបដិសេធបានឡើយ ។
នាពេលល្ងាចចូលមកដល់ខណៈកប៉ាល់ក៏បានធ្វើដំណើរមកឆ្ងាយពីមាត់ច្រាំង ស្ថិតនៅស្ទើរតែពាក់កណ្ដាលសមុទ្រដោយស្នាដៃបញ្ជារបស់ Yoongi ព្រោះនាយមកទីនេះតែពីរនាក់រាងតូច គ្មានអង្គរក្ស គ្មានមនុស្សឯណាមកតោងទាមដូចពាក្យគេប្រាប់ Jimin កាលពីព្រឹកមិញនេះយ៉ាងចឹង ។
« Yoon... » រាងតូចដើរចេញពីបន្ទប់នៅក្នុងកប៉ាល់មកខាងក្រៅក៏ហៅទៅរាងក្រាសដែលកំពុងអង្គុយញ៊ាំស្រាក្រហមមើលទៅសមុទ្រតែម្នាក់ឯង ។
« មកអង្គុយចុះមក » នាយប្រាប់ទើប Jimin ដើរមកអង្គុយទល់មុខគេដោយស្លៀកនូវឈុតស្ដើងៗផាត់ផាយដែលនាយឲ្យមកខ្លួន ។
« ញ៊ាំស្រាកំដរបងបន្តិចទៅ » Yoongi និយាយស្របពេលចាក់ស្រាក្រហមចូលកែវហើយងើបឈរឡើងយកវាមកឲ្យរាងតូច Jimin ក៏ព្រមទទួលហើយជល់កែវគ្នារួចលើកវាក្រេបតិចៗព្រោះគេមិនសូវប៉ិនញ៊ាំពពួកជាតិអាល់កុលអីអស់នេះទេ ។
« Min ធ្វើការប៉ុន្មានថ្ងៃយ៉ាងម៉េចដែរ? » Yoongi
« ក៏ល្អតែអូនបានផ្ញើរសារប្រាប់បងម្សិលមិញរួចហើយតើស បងមិនបានបើកមើលទេហ្អេ៎? » លឺរាងតូចសួរដូច្នេះ នាយក៏ភ្ញាក់ព្រើត សារអ្វី? គេមិនបានឃើញអ្វីទាំងអស់ ។
« អ៊ីចឹងហ្អេ៎? ប្រហែលបងភ្លេចហើយ » Yoongi អង្អែលក្បាលគេថ្នមៗទាំងងឿងឆ្ងល់ក្នុងចិត្តនៅឡើយឯរាងតូចស្ងាត់មាត់បន្តិចសឹមនិយាយអ្វីឡើងមក ។
« Yoon កុំថាអូនសួរច្រើនអីប៉ុន្តែបងទៅជប៉ុននោះ ទៅជាមួយប្រពន្ធបងមែនដែរទេ? » Jimin
« មែនហើយមានអីឬ? » Yoongi
« អត់មានអីទេ ពួកបងជាប្ដីប្រពន្ធនឹងគ្នា គួរតែទៅណាមកណាជាមួយគ្នាជារឿងធម្មតាស្រាប់ហើយ » រាងតូចញញឹមតិចៗកុហកគេនិងខ្លួនឯងតែ Yoongi ឃើញហើយអាចស្មានដឹងថាគេកំពុងគិតអីទើបនាយអោនមុខចុះមកក្បែរគេ ។
« អូនមិនបាច់លាក់បាំងអារម្មណ៍ខ្លួនឯងទេ ពេលនេះយើងនៅតែពីរនាក់ចង់និយាយអីក៏និយាយចេញមក បងចាំស្ដាប់ » Yoongi
« អូនពិតជាអាចនិយាយបាន? » Jimin
« អ្ហឹម » Yoongi
« អូនឈប់ចង់ធ្វើជាអ្នកទីបីទៀតហើយ អូនមិនចង់ធ្វើខ្លួនលួចលាក់ជាមួយប្ដីអ្នកដទៃទៀតទេ អូននិយាយបែបនេះបងខឹងដែរទេ? » រាងតូចនិយាយអ្វីដែលមានក្នុងចិត្តរបស់គេ បើនាយលែងហាម គេក៏លែងលាក់ទៀតដែរព្រោះធ្វើជាអ្នកទីបីគួរឲ្យហត់នឿយសម្រាប់គេល្មមគ្រប់គ្រាន់ហើយ ។
« ចុះអូនចង់បានអ្វី? ចង់ធ្វើជាប្រពន្ធបើកចំហររបស់បងចឹងឬ? » Yoongi សួរទាំងទឹកមុខត្រជាក់ស្រេបនឹងនរបំផុត ។
« បើចឹងពិតមែន បងអាចឲ្យវាមកអូនបានទេ? » Jimin ក៏លែងលាក់លៀមតទៅទៀតធ្វើឲ្យរាងក្រាសលឺហើយមិនឆ្លើយអ្វីដើរទៅឈរនៅបង្កាន់ដៃមើលសមុទ្រទៅវិញទើបរាងតូចទៅតាមឃ្លាជាមួយគេឲ្យបានក្នុងថ្ងៃនេះ ។
វាក៏ពិតមែនដែលថ្មីៗនេះ គេមានអារម្មណ៍ថាសប្បាយចិត្តដែល Yoongi ទន់ភ្លន់ជាមួយខ្លួនច្រើនប៉ុន្តែគេនៅតែជាប់ឈ្មោះថាជាអ្នកទីបីដដែល ឈ្មោះជាអ្នកលួចទាក់ទងប្ដីគេ វាមិនមែនជារឿងគួរឲ្យសរសើរទេ ។
« Yoon...អូនដឹងថាអ្វីដែលអូនចង់បានវាហួសហេតុពេកហើយអូនក៏មិនចង់ឲ្យបងមានរឿងជាមួយប្រពន្ធបងនោះដែរ បើបងមិនអាចឲ្យវាមកអូនបាន ពួកយើង...បញ្ចប់គ្នាត្រឹមនេះទៅ » ប្រយោគចុងក្រោយធ្វើឲ្យរាងក្រាសលឺភ្លាមក៏ងាកមកភ្លាម ។
« Min... »
« អូនហត់នឿយ សូម្បីតែរាល់ថ្ងៃនេះអូនដើរជាមួយTae ពិតមែនតែអូនខ្មាសគេខ្លាំងណាស់ អូនមិនចង់រស់នៅក្នុងស្ថានភាពបែបនេះទៀតទេ » Jimin
« បងមិនព្រម!! មិនព្រមឲ្យអូនទៅណាបានទាំងអស់ អូនត្រូវនៅជាមួយបងរហូតទៅ » Yoongi ចូលមកចាប់ស្មាររាងតូចទាំងគូយ៉ាងណែនដូចជាខ្លាចបាត់បង់គេយ៉ាងចឹង ។
« ប៉ុន្តែ Yoon... » មិនអនុញ្ញាតឲ្យ Jimin និយាយបន្ត រាងក្រាសក៏ថើបមាត់គេបំបិទលេបយកពាក្យទាំងអស់ហើយគេក៏នឹងក្រសោបក្មេងនេះទុកនៅក្បែរខ្លួនរហូតមិនប្រលែងគេនោះឡើយ គឺគ្មានថ្ងៃដាច់ខាត ។

Skip៚

- ភូមិគ្រឹះ Min -
ពេលនេះ HyeIn កំពុងផឹកស្រាក្រហមឈរនៅរានហាលលើភូមិគ្រឹះចាំមើលផ្លូវអ្នកជាប្ដីប៉ុន្តែចាំកាន់តែយូរនៅតែមិនឃើញគេត្រឡប់មកវិញដដែល ។
« ឬមួយក៏គេទៅរកស្រីម្នាក់នោះ? » នាងនឹកគិតដល់សារដែលបានឃើញនៅជប៉ុន ច្បាស់ណាស់ថាបើគេលួចលាក់មានស្រីក្រោយខ្នងនាងហើយបាត់ទៅរាល់យប់បែបនេះ ប្រាកដជាទៅរកស្រីម្នាក់នោះមិនខានឡើយ ។
« បងដូចជាមើលស្រាលតម្លៃជាប្រពន្ធរបស់អូនពេកហើយ Min Yoongi » ស្រីស្រស់ពោលទាំងកំហឹងមុននឹងអុកកែវស្រាទៅលើតុហើយដើរចូលទៅក្នុងបន្ទប់ដែលតាមពិតទីនេះជារបស់នាងនិងស្វាមី ប៉ុន្តែ Yoongi ធ្វើឲ្យវាក្លាយជាបន្ទប់នាងតែម្នាក់ឯងទៅវិញ ។

To be continued.......
_______

អរគុណសម្រាប់ការអាន💗💗

លាក់បាំងស្នេហា (Completed)Where stories live. Discover now