លាក់បាំងស្នេហា ♡
Episode 32 : បងនិយាយពីអីមានដឹងខ្លួនដែរទេ?ថ្ងៃថ្មីចូលមកដល់ធ្វើឲ្យពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចកញ្ចក់ជាហេតុនាំឲ្យ Jimin ភ្ញាក់ពីគេងតែពេលរាដៃចុះឡើងបែរជាមិនឃើញរាងក្រាសនៅក្បែរខ្លួនទើបគេប្រញាប់ងើបឡើងមុននឹងដើរទៅក្បែរបង្អួចក៏បានឃើញ Yoongi កំពុងឈរមើល HyeIn ឡើងឡានទៅវិញ ។
« ក្រដាសលែងលះនាងក៏បានស៊ីញ៉េរួចហើយ សង្ឃឹមថាពួកយើងឈប់ជួបមុខគ្នាទៀតហើយនាងក៏មិនត្រូវលួចធ្វើបាប Jimin ដែរមិនចឹងបើយើងដឹងថានាងហ៊ានធ្វើនោះ គ្រប់យ៉ាងដែលជារបស់នាងនឹងខ្ទេចក្រោមដៃរបស់យើងមិនខាន » រាងក្រាសស្រដីម៉ាត់ៗបញ្ជាក់ប្រាប់នាងម្ដងទៀតព្រោះគេបានឲ្យមេធាវីរៀបពាក្យបណ្ដឹងលែងលះគ្នាតាំងពីម្សិលមិញហើយក៏បានឲ្យនាងស៊ីញ៉េយល់ព្រមរួចរាល់ ជាថ្នូរដែលគេបញ្ជូននាងទៅជប៉ុនវិញតាមសម្រួល ។
« ក៏បាន ជូនពរឲ្យបងនិងវានៅជាមួយគ្នាឲ្យដល់ថ្ងៃស្លាប់ចុះ » HyeIn ញញឹមចុងមាត់ដាក់ទំនាយមុននឹងឡើងឡានរបស់នាងដោយមានអ្នកបើកឡានរបស់ Yoongi ជូនទៅព្រលានយន្តហោះ បន្ទាប់ពីនោះឡាននេះក៏ក្លាយជាកម្មសិទ្ធិរបស់រាងក្រាសដដែល តែវាបែរជាក្លាយជាចម្ងល់សម្រាប់រាងតូចដែលឈរមើលមកពីខាងលើទៅវិញ ។
« ឈប់សិន ឡាននេះដូចជាធ្លាប់ឃើញនៅឯណាអញ្ចេះ? » Jimin ស្រពិចស្រពិលព្យាយាមរកនឹកទ្រង់ទ្រាយរបស់ឡាន HyeIn ហើយទីបំផុតក៏នឹកឃើញថាឡានមួយនេះហើយដែលបើកកៀរគេឲ្យដួលនៅខាងមុខហាងនំក្បែរអាផាតមិនថ្ងៃមុន ក៏បានន័យថានាងដឹងពីទំនាក់ទំនងរបស់គេជាមួយ Yoongi យូរណាស់មកហើយដែរ ។
បន្ទាប់ពីជូនដំណើរស្រីនោះហើយ Yoongi ក៏ឡើងមកបន្ទប់វិញក៏បានឃើញរាងតូចដើរចុះដើរឡើងនៅក្នុងបន្ទប់ទាំងទឹកមុខមិនស្រួលទៅវិញ ។
« Min ភ្ញាក់ហើយហ្អេ៎? » Yoongi
« Yoon!! អម្បាញ់មិញអូនឃើញអ្នកនាង HyeIn ឡើងឡាន នាងទៅណា? » Jimin សួរទាំងចិត្តអន្ទះសារ ខ្លាចនាងលួចធ្វើបាបខ្លួននៅពេលក្រោយ ថ្ងៃមុនបើកឡានកៀរ យប់មិញក៏ធ្វើបាបរាងកាយគេ រួចចុះពេលក្រោយទៀតនោះ?
« ក៏ទៅជប៉ុនតាមដែលបងនិយាយកាលពីយប់មិញនោះអី ប៉ុន្តែអូនមើលទៅដូចជាមានរឿងអីមែនទេ? » រាងក្រាសលើកដៃស្ទាបថ្ងាសគេក្រែងលោក្ដៅខ្លួន ឯរាងតូចពេលលឺថានាងទៅជប៉ុនហើយ គេក៏ធូរទ្រូងទើបសម្រេចចិត្តមិនប្រាប់រឿងនោះឲ្យគេដឹង ។
« អត់ទេ អត់មានអីទេ » Jimin ញញឹមឲ្យ Yoongi ទុកចិត្តសឹមហុចក្រដាសមួយឲ្យគេ ។
« អូនមើលៗ នេះជាក្រដាសអី? » រាងតូចអោនមើលក្រដាសនោះមួយភ្លែតឆ្លាស់គ្នានឹងមុខអ្នកឲ្យមុននឹងទទួលវាយកមកមើលឯ Yoongi ក៏ចូលមកអោបចង្កេះតូចស្ដើងរបស់គេពីក្រោយដូចគ្នា ។
« ក្រដាសលែងលះ? កុំប្រាប់ណា៎ថាជារបស់បងនិងអ្នកនាងHyeIn? » Jimin បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ។
« ត្រូវហើយ ពីថ្ងៃនេះទៅបងនៅទំនេរ អូនអាចញ៉ែបងពេលណាក៏បានដែរ » Yoongi និយាយលេងសើចទាំងមុខស្មើឲ្យរាងតូចបែរមកពេបមាត់រំភើបដាក់គេជាពន់ពេកទើបនាយទាញកាយតូចមកអោបណែនជាប់ដើមទ្រូងរឹងមាំរបស់គេ ។
« បងស្រឡាញ់អូន » រាងក្រាសពោលឡើងស្របពេលដៃអង្អែលក្បាលនិងខ្នង Jimin ថ្នមៗ មានអារម្មណ៍ថាធូរស្រាលមែនទែនក្រោយបានដោះស្រាយបញ្ហាល្អក់កករទៅអស់ ពីថ្ងៃនេះទៅសូមឲ្យតែគេនិងរាងតូចមានសុភមង្គលជាមួយគ្នាក៏សប្បាយចិត្តពេកទៅហើយ ។Skip៚
@Kim Financial
< ង៉ឺត!! > ឡានទំនើបពណ៌ខ្មៅរបស់រាងសង្ហារបាន មកឈប់នៅខាងមុខក្រុមហ៊ុនហិរញ្ញវត្ថុយ៉ាងធំដែលជាកន្លែងធ្វើការរបស់រាងតូច ព្រោះថ្ងៃនេះជាថ្ងៃល្អទើប Yoongi បើកឡានជូនគេមកដោយខ្លួនឯង នៅបណ្ដើរគេឆ្លងកាត់ភ្នែកមនុស្សរាប់សិបនាក់ ឲ្យអ្នកដែលមើលងាយ Jimin ចំហរមាត់ស្លុងគ្រប់គ្នា ម្យ៉ាងព័ត៌មានដែលគេលែងលះជាមួយ HyeIn ក៏បានផ្សព្វផ្សាយរួចហើយទើបពួកគេគ្មានអ្វីគួរឲ្យលាក់បាំងតទៅទៀតនោះទេ ។
< ទីង!! > ទ្វារប្រអប់ជណ្ដើរយន្តបើកឡើងដោយមានមនុស្សដើរចេញមកភ្ញាក់ផ្អើលពេលឃើញ Yoongi កាន់ដៃរាងតូចជាប់ឈរចាំទើបពេលពួកគេទាំងនោះចេញមកអស់ នាយក៏នាំរាងតូចចូលទៅម្ដងតែយ៉ាងណាក៏ Jimin នៅតែអៀនដដែល ។
« អេ៎ឈប់សិន!! ចាំផងៗ » ពេល Yoongi បម្រុងបិទទ្វារទៅហើយ Tae ស្រាប់តែរត់ចូលមកដែរទើបបានជួបគ្នាតែម្ដង ។
« អា៎វលោកMin!! Jimin!! អរុណសួស្ដី » Tae ញញឹមសួរដោយមិនភ្លេចមើលដៃពួកគេដែលកាន់គ្នាជាប់មិនព្រលែងស្អិតជាកាវវិទ្យាសាស្ត្រទៅទៀត ។
« Tae!! » Jimin
« នេះលោកMin ជូន Jimin មកធ្វើការមែនទេ? » Tae
« មែនហើយតែប្រហែលនេះជាថ្ងៃធ្វើការចុងក្រោយរបស់គេហើយ » Yoongi ស្រាប់តែនិយាយវាចេញមកទាំងដែលរាងតូចមិនបានដឹងអីបន្តិចសោះ ។
« ហេតុអី? អ៎!! ឬមួយលោកចង់យកគេទៅរៀបការរួចហើយក៏ក្រេបទឹកឃ្មុំជាមួយគ្នាត្រូវទេ? » Tae
« Tae និយាយអីចឹង? » Jimin ជ្រួញចិញ្ចើមដាក់មិត្តតែ Tae បែរជាញញឹមរំភើបជំនួសគេទៅវិញ ។
« គឺប្រហែលៗហ្នឹងឯង នេះTaeពូកែទាយពិតមែន ជាសំណាងរបស់ Namjoon ណាស់ដែលមានក្មួយឆ្លាតបែបនេះ » Yoongi
« ហាហា រឿងនេះខ្ញុំដឹងហើយ អ្នកណាៗក៏ថាខ្ញុំឆ្លាតដែរ » Tae សើចកក្អឹកអោបឯកសារមើលនេះមើលនោះទើប Jimin លួចក្ដិចដើមដៃនាយឲ្យបែរមកគេ ។
« មុននេះបងនិយាយពីអីមានដឹងខ្លួនដែរទេ? » Jimin
« បងដឹង ដឹងច្បាស់ទៀតផង » រាងក្រាសញញឹមឌឺដាក់ក្មេងដែលធ្វើមុខឆ្ងល់ដាក់គេមិនឈប់ព្រោះ Yoongi ធ្វើអីមួយមិនដែលប្រាប់គេទាល់តែសោះ ចូលចិត្តឲ្យកើតចិត្តឆ្ងល់រហូត ។To be continued.......
______អរគុណសម្រាប់ការអាន 🧸🎀
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...