Episode 12

3.4K 266 7
                                    

លាក់បាំងស្នេហា ♡
Episode 12 : ស្កប់ស្កល់

ពេលល្ងាចឡើង Yoongi ចេញពីក្រុមហ៊ុនក៏ទៅផ្ទះព្រោះមិនចង់ឲ្យ HyeIn សង្ស័យច្រើនតែពេលមកដល់បែរជាគេឃើញខាងមុខផ្ទះសុទ្ធតែឡានធ្វើឲ្យនាយជ្រួញចិញ្ចើមមុននឹងដើរចុះមក ។
« លោកម្ចាស់!! » អ្នកបម្រើស្រីម្នាក់ចេញមកទទួលគេ ។
« ឡានខាងមុខផ្ទះជារបស់អ្នកណា? » Yoongi
« គឺភ្ញៀវរបស់លោកស្រីម្ចាស់ចាស » គ្រាន់តែលឺដូច្នេះ រាងក្រាសក៏នឹកហួសចិត្តទើបដើរសំដៅទៅតាមសម្លេងអ៊ូអរចេញពីអាងហែលទឹកនៅខាងក្រោយ ពេលទៅដល់អ្វីដែលគេឃើញគឺមនុស្សស្លៀកឈុតបញ្ចេញសាច់ទាំងប្រុសទាំងស្រី ខ្លះក៏ផឹកស៊ីរាំរែកតាមបទភ្លេងឌីជេដែល HyeIn ជួលមកឯខ្លះទៀតក៏ហែលទឹកប្រសេចប្រសាចពេញហ្នឹងធ្វើឲ្យភូមិគ្រឹះដែលធ្លាប់តែស្ងប់សុខរបស់ Yoongi ប្រែក្លាយជាកន្លែងរញ៉េរញ៉ៃទៅវិញ ។
« អា៎វបងសម្លាញ់!! ត្រឡប់មកវិញហើយហ្អេ៎? » HyeIn ដែលអង្គុយលេងនិយាយគ្នាជាមួយមិត្តប្រុស ក្រោយឃើញស្វាមីក៏ញញឹមញញែមលើករាងកាយខ្លួនឯងដែលស្លៀកឈុតប៊ីគីនីបិទបាំងដោយអាវស្បៃពណ៌សវែងមួយមករកនាយរួចក៏លោរទៅថើបនាយផងដែរ ។
« មកពីធ្វើការវិញហត់ដែរទេ? » HyeIn
« ប្រាប់ពួកគេឲ្យចាកចេញពីទីនេះភ្លាមឥឡូវនេះ » រាងក្រាសនិយាយដោយទឹកមុខរាបស្មើតាមនិស្ស័យមនុស្សមិនចូលចិត្តសភាពដូចពេលនេះធ្វើឲ្យនាងជាប្រពន្ធលឺហើយចងចិញ្ចើមដាក់គេ ។
« ហេតុអី? ពួកគេជាមិត្តរបស់អូនហើយអូនជាអ្នកហៅពួកគេឲ្យមកជប់លៀងនៅទីនេះ មិនបានទេហ្អេ៎? » HyeIn
« បងប្រាប់ឲ្យអូនដេញពួកគេចេញភ្លាមឥឡូវនេះ បើមិនចង់ឲ្យបងហៅកូនចៅទាញកាំភ្លើងដេញបាញ់ឲ្យពួកគេត្រឡប់ទៅវិញដោយខ្លួនឯង ហើយអូនត្រូវមានរឿងឃ្លាជាមួយបងបន្ទាប់ពីនេះ » Yoongi ដាក់បញ្ជាដាច់ខាតមុននឹងដើរត្រឡប់ទៅបន្ទប់របស់គេឯនាង HyeIn បានត្រឹមក្ដាប់ដៃខាំមាត់ទន្ទ្រាំជើងមិនសុខចិត្តតែក៏គ្មានជម្រើសក្រៅតែពីប្រាប់ឲ្យពួកគេឡើងឡានទៅវិញឡើយព្រោះដឹងច្បាស់ថារាងក្រាសនិយាយហើយមិនលេបសម្ដី ត្រូវបាញ់គឺបាញ់ភ្លាមបើនាងមិនស្ដាប់សម្ដី ។
< ក្រាក > សម្លេងបើកទ្វារតិចៗរបស់ HyeIn ដែលកំពុងដើរចូលមកខណៈរាងក្រាសកំពុងអង្គុយលើកៅអីមាំទាំរបស់គេសម្លឹងមើលមុខនាងមិនដាក់ភ្នែក ។
« បងថាមានរឿងអីចង់ឃ្លាជាមួយអូនពិតទេ? » នាងសួរទាំងកំពុងដើរមកចង់នែបនិត្យគេ ភ្លាមនោះ Yoongi ក៏ទាញសេមីពណ៌គគីរមួយហុចឲ្យទៅនាង ។
« នេះជាអ្វី? » HyeIn សួរដោយមិនយល់ ។
« ជាកិច្ចសន្យា បងបានវេរលុយ២សែនដុល្លារចូលកុងអូនរួចហើយ អូនដកវាយកទៅឲ្យប៉ាអូនចុះ » Yoongi
« ពិតមែនហ្អេ៎? ហីយ៉ាប្ដីរបស់អូនគួរឲ្យស្រឡាញ់ដល់ហើយ » នាងញញឹមត្រេកអរដោយមិនភ្លេចអោនថើបថ្ពាល់គេមួយខ្សឺតវែងទុកជាការអរគុណដែរ ។
« អូនមិនទាន់បើកមើលកិច្ចសន្យារបស់បងនៅឡើយទេ » Yoongi
« អូនដឹងថាបងមិនចិត្តអាក្រក់ដាក់អូននោះទេ » នាងនិយាយទាំងជឿជាក់ តែក្រោយបានឃើញអត្ថន័យរបស់ក្រដាសមួយសន្លឹកនោះហើយនាងគាំងនិយាយលែងចង់ចេញតែម្ដង ។
« នេះបងបាន...បានន័យថាម៉េច ហេតុអីបិទដំណើរការកាតរបស់អូនចឹង? » នាងចោទសួរភ្លាមមិនទុកយូរព្រោះកាតសម្រាប់ចាយវាយក្នុងកូរ៉េត្រូវ Yoongi បិទចោលទាំងអស់គ្មានសល់សូម្បីមួយ ថែមទាំងដាក់កិច្ចសន្យាឲ្យនាងចេះធ្វើការដោយខ្លួនឯងទៀតផង ។
« បងថាអូនគួរតែងាកមកគិតឈប់ខ្ជះខ្ជាយលុយរបស់បងហើយធ្វើខ្លួនឲ្យមានប្រយោជន៍ខ្លះហើយ Hye » រាងក្រាសងើបឈរឡើងនិយាយទៅកាន់នាងព្រោះទោះបីគេមានលុយច្រើនប៉ុណ្ណាក៏គេមិនចំណាយលើមនុស្សដែលខ្ជះខ្ជាយធ្វើរឿងអត់ប្រយោជន៍ដូចនាងដែរ មានដែរឬ? ប្រពន្ធដែលមិនចេះធ្វើអ្វីសោះក្រៅតែពីប្រើលុយគេទៅទិញរបស់ថ្លៃៗមកញាត់ផ្ទះ ធ្វើពិធីជប់លៀងឆ្កួតៗ សូម្បីអាហារមួយពេលក៏នាងមិនដែលរៀបចំឲ្យគេផងនោះ នេះគេកំពុងគិតថាខ្លួនឯងបានធ្វើរឿងខុសមួយនៅក្នុងជីវិតគឺការរៀបការជាមួយស្រីដូចនាងតែម្ដង ។
« តែបងធ្វើបែបហ្នឹងមិនបានទេ អូនជាប្រពន្ធបងណា៎ហើយបើបងបិទកាតទាំងអស់បែបហ្នឹង តើអូនបានអីចាយទៀតទៅ? » HyeIn បោះឯកសារទៅលើតុទាំងមិនសុខចិត្ត ។
« មិនដឹងដូចគ្នា ប្រហែលលុយប៉ារបស់អូនទេដឹង? អេ៎ប៉ុន្តែបងភ្លេចថាក្រុមហ៊ុនប៉ាអូនកំពុងត្រូវការលុយបែបគ្មានលុយផ្គត់ផ្គង់អូនទេ » Yoongi និយាយរួចក៏ដើរចាកចេញទៅតែភ្លាមនោះ HyeIn ស្រាប់តែទាញកំប៉ុងប៊ិចរាងក្រាសហើយគប់ទៅលើខ្នងនាយភ្លាម ។
« បងធ្វើបែបនេះដាក់អូនមិនបានទេ Min Yoongi!! » សម្រែករបស់នាងជាមួយនឹងការគប់អម្បាញ់មិញធ្វើឲ្យនាយបញ្ឈប់ដំណើរហើយដើរមកទះកំផ្លៀងនាងមួយដៃឲ្យដួលទៅលើឥដ្ឋតែម្ដង ។
« អ្ហាយ៎!! »
« ឈប់ឆ្កួតហើយត្រឡប់ទៅពិចារណាទង្វើរបស់ខ្លួនឯងភ្លាមទៅ Ha HyeIn កុំឲ្យបងអត់ទ្រាំនឹងអូនលែងបានតទៅទៀត » Yoongi និយាយម៉ាត់ៗមុននឹងដើរចេញពីទីនេះដោយកំហឹង ។
« អូនជាប្រពន្ធបង បងគ្មានសិទ្ធិធ្វើបែបនេះដាក់អូនទេ ហ្ហឹកៗ អ្ហាយ៎..!! » ស្រីស្រស់យំសោកបោកខ្លួន ស្រែកជំទាលលាន់ពេញផ្ទះមុននឹងដើរទៅទាញភួយខ្នើយឲ្យរញ៉េរញ៉ៃពេញទីនេះទាំងដែល Yoongi មិនចង់ទ្រាំនៅឃើញមុខនាងទើបឡើងឡានឲ្យអង្គរក្សជូនទៅរករាងតូចនៅអាផាតមិនវិញ ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now