លាក់បាំងស្នេហា ♡
Episode 23 : ស៊ាំ...ពេលយប់ឡើង បន្ទាប់ពីងូតទឹករួច Jimin ក៏ទាញឡេបថប់មករំលឹកការងារដែលត្រូវធ្វើនៅថ្ងៃស្អែក ព្រោះទោះបីត្រឹមតែជាបុគ្គលិកហាត់ការក៏ពិតមែនក៏គេមិនអាចធ្វើហីៗបណ្ដោយឲ្យពេលវេលាកន្លងហួសទៅទទេរៗនាំឲ្យ Yoongi អស់សង្ឃឹមមកលើគេបានដែរ ។
< Ring... > កំពុងអង្គុយសុខៗទូរស័ព្ទគេស្រាប់តែរោទិ៍ទើបទាញមកមើលឃើញថាជាលេខរាងក្រាសមុននឹងចុចទទួល ។
« អាឡូ » Jimin
" Min កំពុងធ្វើអីហ្នឹង? " នាយសួរខណៈអង្គុយក្នុងឡានដោយមាន Jen ជាអ្នកបើកបរឲ្យ ។
« គឺធ្វើការ បងមានការអីមែនទេ? » Jimin
" បន្តិចទៀតបងទៅដល់អាផាតមិនអូនហើយបើមានអ្នកណាចម្លែកទៅចុចកណ្ដឹងក្រៅពីបង កុំបើកទ្វារឲ្យសោះយល់ដែរទេ? " Yoongi ហាមជាមុនដើម្បីសុវត្ថិភាពគេបែរជាកាន់តែធ្វើឲ្យរាងតូចឆ្ងល់លើសដើមព្រោះនាយធ្វើខ្លួនដូចជាមានរឿងមិនល្អនឹងកើតឡើងលើគេយ៉ាងចឹង ។
« បងនិយាយបែបនះបានន័យថាម៉េច? » Jimin
" កុំសួរអី ធ្វើតាមតែបងប្រាប់ទៅ បន្តិចទៀតបងទៅដល់ហើយ ប៉ុណ្ណឹងសិនចុះ " និយាយត្រឹមនេះគេក៏បិទទូរស័ព្ទទុកឲ្យរាងតូចជ្រួញចិញ្ចើម ។
« ថ្ងៃនេះដូចជាប្លែកៗយ៉ាងម៉េចចឹង? »
< Ding Dong > Jimin លាន់មាត់មិនបានប៉ុន្មានផង កណ្ដឹងបន្ទប់ក៏លាន់លឺសម្លេងឲ្យគេចុះពីលើគ្រែដើរទៅយ៉ាងរហ័សមុននឹងមើលតាមវីដេអូ cctv នៅក្នុងបន្ទប់ដែលអាចមើលឃើញដល់ខាងក្រៅតែដែលចម្លែក មុននេះលឺសម្លេងចុចកណ្ដឹងតែឥឡូវបែរជាមិនឃើញមនុស្សសូម្បីម្នាក់ឈរត្រង់នោះទៅវិញ ។ រាងតូចមិនអស់ចិត្តក៏ទាញទ្វារបើកយឺតៗក៏មិនឃើញមនុស្ស ឃើញត្រឹមប្រអប់ធំល្មមមួយនៅខាងមុខបន្ទប់ប៉ុណ្ណោះ ។
« ប្រអប់ស្អីគេអញ្ចេះ? » Jimin លាន់មាត់មុននឹងបម្រុងលើកវាមកមើលក៏ស្រាប់តែសន្តិសុខប្រចាំទីនេះដើរមកភ្លាម ។
« លោក!! ប្រអប់នោះមានអ្នកជញ្ជូនឥវ៉ាន់យកមកច្រឡំបន្ទប់ទេ សុំទោសណា៎ » គេនិយាយហើយក៏រើសប្រអប់នោះទៅដាក់នៅខាងមុខបន្ទប់ក្បែរនោះទើបរាងតូចដកដង្ហើមធំដើរចូលបន្ទប់វិញមុននឹងនឹកឃើញដល់ Yoongi ។
« យើងគួរធ្វើអាហារទុកឲ្យគាត់ឬអត់ន៎? » ព្រោះគេខ្លាចថានាយមិនទាន់បានញ៊ាំអ្វីក៏ទៅធ្វើស្ប៉ាហ្គេតទីមួយចានទុកឲ្យ ពេលធ្វើហើយរាងក្រាសក៏មកដល់ល្មម ។
< Ding Dong!! >
« ទៅហើយៗ ចាំមួយភ្លែត » រាងតូចស្រែកប្រាប់រួចរត់ទៅឃើញរាងក្រាសតាមរយៈ cctv កំពុងឈរមុខបន្ទប់ទើបខ្លួនរហ័សបើកទ្វារឲ្យ ។
« Yoon... » បើកទ្វារភ្លាម គេក៏ហៅទៅនាយភ្លាមទើប Yoongi ងាកឆ្វេងស្ដាំហើយដើរចូលទៅរួច Jimin ក៏បិទទ្វារចូលទៅតាមក្រោយ ។
« មុននេះមានអ្នកណាមកចុចកណ្ដឹងបន្ទប់ឬអត់? » Yoongi
« គឺមាន » Jimin
« អ្នកណា? គេមានធ្វើអីអូនដែរទេ? » នាយស្រាប់តែសួរដូចជាបារម្ភខ្លាំងណាស់ ។
« គឺអ្នកជញ្ជូនឥវ៉ាន់មកចុចកណ្ដឹងហើយដាក់របស់ខុសបន្ទប់ហ្នឹងណា៎គ្មានអីទេ ប៉ុន្តែម៉េចក៏បងមើលទៅដូចជាភ័យម្ល៉េះ? » Jimin អត់មិនឆ្ងល់មិនបាននឹងឬកពាររបស់គេទើបសួរឡើង រាងក្រាសកាលបើដូច្នេះនាយក៏យល់ថាខ្លួនឯងដូចជាបារម្ភហួសហេតុពេកហើយ តែព្រោះគេខា្លចថា HyeIn ប្រើមនុស្សឲ្យមករករឿង Jimin ប៉ុណ្ណោះទើបខំការពារសព្វបែបយ៉ាង ។
« គ្មានស្អីទេ » នាយគេចមុខហើយដោះអាវក្រៅទើបរាងតូចចូលមកជួយដោះឲ្យ ។
« បងញ៊ាំអីហើយឬនៅ? អូនធ្វើស្ប៉ាហ្គេតទីទុកឲ្យបងរួចហើយ បើឃ្លានទៅញ៊ាំទៅណា៎ » Jimin
« ចុះបើបងចង់ញ៊ាំអូនវិញបានទេ? » រាងក្រាសបែរមកដាក់ដៃអោបចង្កេះតូចរបស់ Jimin ពោលឡើងនូវប្រយោគដែលធ្វើឲ្យរាងតូចលឺហើយគាំងអោនមុខចុះតែម្ដង ។
« តាមចិត្តបង » នេះហើយជាចម្លើយដែលគេអាចឲ្យនាយបានព្រោះគេគ្មានសិទ្ធិបដិសេធស្រាប់ហើយទើប Yoongi ឃើញបែបនេះក៏ញញឹមមុននឹងលោរទៅអោបរាងតូច កាយវិការនេះធ្វើឲ្យ Jimin គាំងម្ដងទៀតនិយាយលែងចេញស្របពេលដៃស្រឡូនក៏សន្សឹមៗអោបនាយវិញដើម្បីទទួលយកភាពកក់ក្ដៅដែលនាយមាន ទោះបីមិនមែនសម្រាប់គេក៏យល់ថាគ្រប់គ្រាន់ដែរ ។Skip៚
« អូនធ្វើអីហ្នឹង? » ក្រោយងូតទឹករួចរាល់ រាងក្រាសក៏ដើរចេញមកបានឃើញ Jimin អង្គុយលើគ្រែទើបចូលមកសួរ ។
« គឺធ្វើរបាយការណ៍លើកដំបូងឲ្យប្រធានផ្នែក » Jimin
« ឲ្យបងមើលតិចមើល៍ » Yoongi អង្គុយចុះក្បែររាងតូចហើយទាញឡេបថប់គេមកមើល ។
« អូនធ្វើបែបនេះមិនត្រឹមត្រូវទេណា៎ Min » Yoongi
« អ៊ីចឹងហ្អេ៎? បងជួយបង្រៀនអូនផងបានទេ? » Jimin
« ឲ្យបងបង្រៀន មានអ្វីឲ្យបងវិញឬអត់? » នាយសួរទាំងទឹកមុខរាបស្មើតែរាងតូចអាចយល់ពីអ្វីដែលគេចង់បានច្បាស់ណាស់ទើបខាំមាត់អោនមុខចុះ បើគេឆ្លើយថាគ្មាន គិតមែនទេថា Yoongi ដោះលែងគេនោះ? រាងក្រាសកាលបើឃើញគេអឹមអៀនបែបនេះក៏លួចញញឹមក្នុងចិត្តមុននឹងអង្គុយផ្នែកខ្នងលើក្បាលគ្រែ ។
« មកនេះ » Jimin ងាកមើលតាមការហៅរបស់នាយមុននឹងឡើងអង្គុយនៅចន្លោះភ្លៅរបស់គេរួចទើបរាងក្រាសទាញឡេបថប់មកដាក់នៅខាងមុខហើយបង្រៀនរបៀបធ្វើរបាយការណ៍ម្ដងមួយៗឯរាងល្អិតក៏តាមមើលគេជានិច្ចមិនហ៊ានប្រិចភ្នែកទេ ។
« គេធ្វើរបាយការណ៍បែបនេះ យល់ហើយមែនទេ? » ក្រោយធ្វើរួចរាល់ Yoongi ក៏សួរឡើង ។
« អ្ហឹមយល់ហើយ » រាងតូចងក់ក្បាលតែអារម្មណ៍នៅផ្ដោតលើរបាយការណ៍នៅឡើយ ។
« Yoon... » សុខៗគេក៏ចាប់ភ្លឹកដល់ដៃមឹករបស់រាងសង្ហារកំពុងលូកអង្អែលសាច់ចង្កេះគេតិចៗរួចក៏លូកចុះក្រោមច្របាច់ត្រគៀករបស់គេធ្វើឲ្យក្មេងតូចស្រើបស្រៀវបិទភ្នែកទទួលយកការបបោសអង្អែលរបស់នាយ ។ ឃើញ Jimin ទន់ខ្លួនតាមដូច្នេះ Yoongi ក៏ទាញឡេបថប់ពីដៃគេទុកនៅលើតុហើយបង្វិលរាងតូចឲ្យបែរមកខ្លួនធ្វើឲ្យ Jimin យល់ពីតម្រូវការគេទើបលូកដៃទាញខោរាងក្រាសចេញរួចចាប់ផ្ដើមប្រើប្រអប់មាត់បំពេញក្ដីសុខឲ្យគេ បន្ទាប់ពីនោះក៏ត្រូវបន្តរឿងក្ដៅសាច់ដែលតែងតែធ្វើជាមួយគ្នាញឹកញាប់ដល់ថ្នាក់រាងតូចយល់ថាគេស៊ាំនឹងចំណង់គ្មានព្រំដែនរបស់នាយទៅហើយ ។To be continued.......
_______អរគុណសម្រាប់ការអាន ✨🍑
YOU ARE READING
លាក់បាំងស្នេហា (Completed)
Storie d'amoreគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...