លាក់បាំងស្នេហា ♡
Episode 1 : តើវាជាការពិតដែរទេ?- Apartment -
« អ្ហឹស...អ្ហឹស Yoon អ្ហឺ... » នេះជាសម្លេងថ្ងួចថ្ងូរស្រៀវស្រើបបង្ហើរចេញពីប្រអប់មាត់ស្អាតរបស់រាងតូចស្រឡូនស៊ិចស៊ី ខណៈខ្លួនកំពុងត្រូវមនុស្សរាងធំក្រាសគ្រប់គ្រងចង្វាក់ស្នេហ៍ញាប់ស្មេរនៅក្នុងបន្ទប់អាផាតមិនទំនើបមួយ ។ ពួកគេតែងតែបែបនេះ ជួបគ្នាពេលណាក៏មានតែភ្លើងស៊ិចកម្ដៅខ្លួនឆេះរោលរាលឲ្យហាមមិនបាន តែចម្លែកត្រង់ថានេះជាទំនាក់ទំនងអាថ៍កំបាំងមួយដែល Min Yoongi កម្លោះសង្ហារ CEO មិនអនុញ្ញាតឲ្យនរណាម្នាក់ដឹងឡើងក្រៅតែពីគេខ្លួនឯងនិងរាងតូចស្ដើងនៅក្រោមទ្រូងពេលនេះ...Park Jimin ។
« អ្ហា៎ Min របស់បងរោលរាលណាស់ មានដឹងខ្លួនដែរទេ? សឺត... » Yoongi ថ្ងូរបន្លឺចេញពីខ្លួន សែនពេញចិត្តរាងកាយតូចស្រឡូនរបស់ក្មេងនិស្សិតឆ្នាំទី៣នេះមែនទែន មិនស្ដាយទេដែលគេខំចំណាយប្រាក់ផ្គត់ផ្គង់ឲ្យគ្រប់យ៉ាងកន្លងមកនោះ ។
« បើអូនមិនរោលរាល ស្មានថាបងតែងតែមករកអូនមែនទេ? » ប្រយោគបញ្ឈឺរបស់ Jimin ធ្វើឲ្យនាយសង្ហារស្ដាប់លឺហើយបញ្ឈប់ចលនាងើបមុខពីកក្រអូបមកសម្លឹងក្មេងក្រោមទ្រូងដោយកែវភ្នែកមុតស្រួចរបស់គេ ធ្វើឲ្យរាងតូចមើលដឹងច្បាស់ណាស់ថានេះជាកែវភ្នែកមានកំហឹងហើយក៏ប្រាកដណាស់ដែរដែលបន្តិចទៀត ខ្លួនក៏ត្រូវទទួលបានការដាក់ទោសដោយសារប្រយោគមិនខ្លាចក្រែងរអាររបស់គេ ។
« មានតែអូនទេដែលយល់ចិត្តបងជាងគេ » នាយញញឹមចុងមាត់មុននឹងទាញខ្សែក្រវ៉ាត់ចងដៃតូចទាំងគូឡើងទៅលើជាប់ក្បាលគ្រែសឹមយកខ្នោះមកចាក់ភ្ជាប់ជើងគេទៅនឹងគ្រែ បន្ទាប់ពីនោះការដាក់ទោសក្មេងមាត់ពូកែក៏បានមកដល់ដែរ ។
Skip៚
« យកឡានមកចាំខាងក្រោមទៅ យើងចេញទៅឥឡូវនេះហើយ » Yoongi ទូរស័ព្ទទៅកូនចៅខណៈរើសម្លៀកបំពាក់លើឥដ្ឋមកស្លៀក រីឯរាងតូចក៏កំពុងតែគេងននលគោលនៅលើគ្រែទាំងហត់នឿយដោយសារនាយនៅឡើយ ។ ពេលស្លៀកពាក់រួច Yoongi ក៏ដកលុយប្រាំសន្លឹកទុកនៅលើតុរួចដើរមកថើបថ្ពាល់រាងតូចមួយខ្សឺតផងដែរ ។
« បងទៅវិញហើយសំណព្វចិត្ត » និយាយលារួចទើបគេចាកចេញទៅបន្សល់ឲ្យ Jimin ងាកមើលទៅលុយនៅលើតុរួចងាកមកទាញភួយដណ្ដប់ខ្លួន មុននឹងទឹកភ្នែកមួយតំណក់ហូរចេញពីកែវភ្នែក ទង្វើរបស់ Yoongi កាន់តែយូរទៅកាន់តែធ្វើឲ្យគេយល់ថាខ្លួនឯងដូចជាក្មេងរកស៊ីរឿងលើគ្រែ ចាំតែគេមកលេងឆ្អែតហើយក៏បានលុយផ្ញើរឲ្យម្ដាយនៅឯស្រុកខ្លះហើយក៏ទុកប្រើខ្លួនឯងខ្លះ ។ រាល់ថ្ងៃទៅសាកលវិទ្យាល័យតែងតែត្រូវគេមើលងាយដៀមដាមថាជាក្មេងលក់ខ្លួនអ្វីបែបនោះ គេក៏ចេះហត់នឿយហើយខ្មាសគេដែរ ប៉ុន្តែការដែលគេសុខចិត្តបិទបាំងអារម្មណ៍ខ្លួនឯងហើយនៅជាមួយ Yoongi សព្វថ្ងៃព្រោះតែពាក្យថាស្រឡាញ់មួយគត់ ស្រឡាញ់ដល់ថ្នាក់អាចលះបង់អ្វីៗគ្រប់យ៉ាងឲ្យគេមិនសូម្បីតែគិតពីស្ថានភាពជីវិតរបស់ខ្លួនឯង ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺ Yoongi មិនបានយល់ពីទឹកចិត្តរបស់ក្មេងម្នាក់នេះឡើយ អ្វីដែលគេគិតថាសំខាន់បំផុតនោះមានតែមួយគត់គឺមុខមាត់ ។
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...