លាក់បាំងស្នេហា ♡
Episode 3 : នេះជាបញ្ជា!!រស្មីនៃព្រះអាទិត្យបញ្ចេញពន្លឺឡើងនាពេលព្រឹកជាការដាស់តឿនឲ្យរាងសង្ហារដែលស្រវឹងគេងលក់ពេញមួយយប់ភ្ញាក់ឡើងទាំងធីងធោងនៅឡើយមុននឹងទប់ខ្លួនក្រោកដើរចេញពីបន្ទប់ក៏បានឃើញរាងតូចស្រស់ស្អាតកំពុងតែឈរបែរខ្នងចៀនអូមេឡែតនៅក្នុងផ្ទះបាយ បបូរមាត់ក្រាសក៏ញញឹមឡើងបន្តិចស្របពេលបោះជំហានជើងដើរទៅរកគេ ។
« អ្ហឹម? Yoon... » ដំបូងឡើយគេក៏ភ្ញាក់តែពេលដឹងដល់ថាដៃដែលអោបចង្កេះខ្លួនជារាងក្រាសក៏ប្ដូរទៅជាការហៅឈ្មោះវិញ ។
« កំពុងធ្វើអីហ្នឹងអូនសម្លាញ់? » Yoongi សួរទាំងដែលដៃលូកចូលអាវរាងតូចស្ទាបអង្អែលលូកលាន់គេ ព្រោះដឹងច្បាស់ថា Jimin មិនហ៊ានបដិសេធឬរុញគេចេញនោះឡើយ ។
« ក៏ធ្វើអាហារពេលព្រឹកឲ្យបងនោះអី អូ៎អូនក៏បានធ្វើស៊ុបមាន់ឲ្យបងញ៊ាំបន្សាបជាតិស្រវឹងដែរ » Jimin ញញឹមស្រដីទៅកាន់គេ គេតែងតែបែបនេះ មិនដែលបង្ហាញភាពអន់ចិត្តសូម្បីបន្តិចណាទេ ខ្លាចនាយខឹងនឹងខ្លួន ។
« យប់មិញនេះបងរវល់ទៅជួបភ្ញៀវហើយញ៊ាំស្រា បែរជាស្រវឹងមករកអូនខកពេល អូនខឹងបងឬអត់? » លឺ Yoongi សួរដូច្នោះធ្វើឲ្យរាងតូចបិទហ្គាសរួចបែរមកលើកដៃស្រាក់តោងកគេភ្លាម ។
« បងរវល់ការងារ អូនមានសិទ្ធិអីខឹងបងនោះ? » Jimin ញញឹមតបទាំងដែលខួរក្បាលនៅនឹកឃើញដល់ស្នាមក្រែមលើអាវគេនៅឡើយ ភ្ញៀវអ៊ីចឹងឬ? ជាភ្ញៀវស្រីដែលបន្សល់ស្នាមក្រែមលើអាវហ្នឹងមែនទេ? អ៎...បែបជាភ្ញៀវពិសេស ត្រូវជួបគ្នាដល់លើគ្រែហើយ ។
« គួរឲ្យស្រឡាញ់ណាស់ សឺត... » រាងសង្ហារញញឹមផ្អែមមុននឹងលោរទៅថើបថ្ពាល់ទន់រលោងរបស់សំណព្វចិត្តហើយក៏បន្តញីញក់បបូរមាត់ក្រពុំមានមន្តស្នេហ៍មួយនោះយ៉ាងព្រហើនរីឯ Jimin ក៏សម្ងំឲ្យគេធ្វើបែបនេះរហូតទាល់តែសម្លៀកបំពាក់ត្រូវជ្រុះទៅលើកម្រាលដោយស្នាដៃរបស់ Yoongi ហើយប្រាកដណាស់ថាសង្គ្រាមស្នេហ៍ក៏កើតឡើងទាំងព្រឹកព្រលឹមនេះតែម្ដង ។
« អ្ហឹស អ្ហឹស... » រាងតូចងើយក្បាលថ្ងួចថ្ងូរឡើងខណៈខ្លួនកំពុងងើបអុកខ្លាំងៗលើរាងកាយរបស់ដៃគូ ឯអ្នកនៅខាងក្រោមក៏ច្រត់ដៃកល់ក្បាលសម្លឹងមើលភាពរោលរាលរបស់ក្មេងម្នាក់នេះ ។
« Yoon អូនស្រឡាញ់បងណា៎ » Jimin ទម្លាក់មុខមកខ្សឹបប្រាប់ក្បែរត្រចៀកគេពីអារម្មណ៍ពិតតែបែរជារាងក្រាសមិនស្រដីតបចាប់រាងតូចឲ្យគេងទៅលើសាឡុងដើម្បីខ្លួនគេជាអ្នកគ្រប់គ្រងវិញម្ដង មានដឹងទេថាកាយវិការហីៗរបស់គេធ្វើឲ្យបេះដូងរាងតូចវាឈឺគ្រាំគ្រាយ៉ាងណា ហេតុតែស្រឡាញ់សុខចិត្តមុខក្រាសនិយាយបែបនេះប្រាប់គេរាល់ពេលដែលបានជួបមុខគ្នាប៉ុន្តែ Yoongi វិញបែរជាគ្មានការតបតឬអើពើសូម្បីបន្តិចណាសោះឡើយ ។
« អ្ហឹក អ្ហឹស!! » សម្រែកចុងក្រោយបន្លឺឡើង រាងសង្ហារក៏ដកភាពរឹងមាំចេញពីខ្លួនរាងតូចហើយសាប់ច្បូតទឹកស្នេហ៍ឲ្យចេញអស់មុននឹងក្រោកឡើងហើយដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនធ្វើព្រងើយទុកឲ្យ Jimin ដេកក្ដោបខ្លួនសម្ងំយំតែម្នាក់ឯងស្ងាត់ៗ គេគ្រាន់តែចង់ឲ្យនាយបង្ហាញការស្រឡាញ់មកវិញខ្លះ តែបន្តិចបន្តួចក៏គេអស់ចិត្តដែរប៉ុន្តែគ្រប់យ៉ាងគឺទទេរស្អាតមិនបានស្មើក្រដាសសមួយសន្លឹកផង ។
បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួច Yoongi ក៏បន្តដោយការស្លៀកពាក់នូវខោអាវខ្លះដែលគេទិញទុកដាក់នៅក្នុងអាផាតមិននេះដើម្បីសាគួរទុក រីឯរាងតូចក៏ស្លៀកតែខោខ្លីនិងអាវសដៃវែងដដែលមុននឹងដើរមកជួយបិទឡេវអាវឲ្យរាងក្រាសតាមទម្លាប់ ។
« លឺមកថាអូនជិតរៀនចប់ឆ្នាំទី៣ហើយត្រូវទេ? » Yoongi សួរទើប Jimin ប្រឹងញញឹមតបទៅវិញតាមដែលគេគិតថាជាស្នាមញញឹមស្អាតបំផុតហើយ ។
« នៅសល់ពីរខែទៀតទើបប្រឡងបញ្ចប់ ដល់ពេលវិស្សមកាលអូនចង់រកការងារធ្វើ បងអនុញ្ញាតដែរទេ? » Jimin
« ហេតុអីចង់ធ្វើការ? ឬមួយលុយដែលបងឲ្យចាយមិនគ្រប់ អូនប្រាប់បងក៏បានដែរចាំបងឲ្យថែម » រាងក្រាសសួរទាំងទឹកមុខមាំទើបរាងតូចរហ័សបកស្រាយ ។
« មិនមែនទេ តែអូនចង់រកការងារធ្វើដើម្បីចិញ្ចឹមខ្លួនឯងណាមួយក៏ដើម្បីមានបទពិសោធន៍ពេលរៀនចប់ផង » Jimin បកស្រាយយ៉ាងណាក៏នាយស្ដាប់មិនចូលមុននឹងទាញក្រវ៉ាត់កមកឲ្យរាងតូចពាក់ឲ្យបន្ត ។
« មិនបាច់ធ្វើការងារនៅខាងក្រៅឯណាទាំងអស់ ការងារតែមួយគត់របស់អូនគឺនៅទីនេះ ធ្វើខ្លួនឲ្យស្អាតៗ រង់ចាំបងទៅបានហើយ » Yoongi
« ប៉ុន្តែអូន... » Jimin
« នេះជាបញ្ជា!! » ទឹកមុខមានអំណាចដាក់កំហិតឲ្យរាងតូចឃើញហើយលែងហ៊ានជំទាស់ទៀតបានត្រឹមអោនមុខចុះចងក្រវ៉ាត់កឲ្យគេដោយស្ងាត់ស្ងៀម ក្រោយមក Yoongi ក៏ទាញកាបូបហើយដកលុយប៉ុន្មានរយចេញមក ។
« បងឲ្យ យកទៅទិញខោអាវស្អាតៗពាក់ទៅ ចាំបងទំនេរចាំបងមករកអូនទៀតណា៎ » រាងតូចទទួលយកទើបនាយថើបមាត់ថើបថ្ងាសគេបន្តិចសឹមចាកចេញពីអាផាតមិនចុះទៅខាងក្រោមបន្សល់ឲ្យ Jimin មើលលុយនៅក្នុងដៃហើយដកដង្ហើមធំ ព្រោះតែ Yoongi ធ្វើបែបនេះទើបគេត្រូវអ្នកដទៃហៅថាក្មេងមានគេចិញ្ចឹម គេអាចទៅប្រកែកអ្វីបានទៅបើនេះជាការពិតទៅហើយនោះ ។To be continued......
_______អរគុណសម្រាប់ការអាន 💜💜
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...