Episode 16

3.4K 242 4
                                    

លាក់បាំងស្នេហា ♡
Episode 16 : កុំឲ្យយើងចាប់បានឲ្យសោះថាលួចមានអ្នកណា

នាខណៈពេលនេះរថយន្តទំនើបបំផុតកំពុងធ្វើការនាំ Yoongi និងប្រពន្ធជើងល្អរបស់គេទៅកាន់អាកាសយានដ្ឋានដើម្បីទៅប្រទេសជប៉ុនទាំងទឹកមុខម្នាក់ៗមិនល្អដូចគ្នា ។
« Jen នាំ HyeIn ទៅកន្លែងរង់ចាំមុនទៅ » រាងក្រាសនិយាយភ្លាមពេលមកដល់គោលដៅដោយសំបុត្របានកក់រួចរាល់ហើយនៅឡើយតែពេលវេលាចាំឲ្យយន្តហោះចេញដំណើរប៉ុណ្ណោះ ។
« ហេតុអីក៏មិនទៅជាមួយគ្នា? » HyeIn សួរដោយងឿងឆ្ងល់ ។
« កុំសួរនាំច្រើនឆាប់ទៅ » Yoongi ដេញដោយទឹកមុខស្មើចែសឲ្យនាងជ្រួញចិញ្ចើមមិនយល់ ។
« ប៉ុន្តែ... »
« លោកស្រីម្ចាស់អញ្ជើញទៅបាទ » មិនឲ្យនាងតវ៉ាច្រើន Jen ក៏ហៅនាងឲ្យចេញតាមសម្រួលបើមិនចង់ឲ្យលោកម្ចាស់របស់គេធ្វើស្អីធ្ងន់ធ្ងរដាក់នាងជាងនេះទើប HyeIn ចេញទៅទាំងមួរម៉ៅទុកឲ្យ Yoongi អង្គុយក្នុងឡានម្នាក់ឯង ។
« នេះលោកម្ចាស់របស់នាយមានអ្វីលាក់បាំងជាមួយយើងមែនដែរទេបានជាធ្វើខ្លួនប្លែកៗបែបនេះ? » HyeIn សួរឡើងឲ្យ Jen លឺហើយក៏ភ្ញាក់ផ្អើលតែធ្វើជាធម្មតាគ្មានរឿងអី ។
« ប្រហែលជាគ្មានទេបាទ » Jen តបទើបនាងងាកទៅមើលរាងក្រាសខាងក្រោយបន្តិចសឹមដើរទៅមុននាយដោយមិនភ្លេចបន្លយប្រយោគបន្ទាប់ ៖
« ប៉ុន្តែយើងនៅតែឆ្ងល់ នេះបាត់ពីផ្ទះរាល់យប់ហើយមួយរយៈនេះធ្វើខ្លួនគួរឲ្យសង្ស័យដូចជាលួចលាក់មានអ្នកណាពីក្រោយខ្នងយើងយ៉ាងចឹង កុំឲ្យយើងចាប់បានឲ្យសោះថាលួចមានអ្នកណាមិនចឹងយើងនឹងធ្វើឲ្យវាម្នាក់នោះខ្មាសគេ ដើរទៅណាក៏មិនហ៊ានងើបមុខឲ្យអ្នកដទៃឃើញឡើយ » HyeIn និយាយដោយក្ដីគុំគួននិងប្រាកដប្រជាព្រោះ Yoongi ជាប្ដីរបស់នាងតែម្នាក់ នាងមិនបណ្ដោយឲ្យអ្នកណាមកដណ្ដើមនាយចេញពីទ្រូងនាងបាននោះទេ ។
ងាកមក Yoongi វិញបន្ទាប់ពីនាងទៅបាត់គេក៏ទាញទូរស័ព្ទខលទៅរកមនុស្សម្នាក់ភ្លាម ។
« យើងផ្ញើរគេឲ្យឯងជួយមើលផងតែកុំសូវដាក់សម្ពាធលើគេខ្លាំងពេកអី យើងមិនចង់ឲ្យគេឈឺ ប៉ុណ្ណឹងសិនចុះ » និយាយរួចគេក៏ខលទៅរក Jimin វិញម្ដងដែលពេលនេះរាងតូចកំពុងនៅអាផាតមិនអ៊ុតខោអាវទុកស្លៀកនៅថ្ងៃស្អែក ។
" ហាឡូYoon!! " Jimin
« Min កំពុងធ្វើអីហ្នឹង? » នាយសួរដោយស្នាមញញឹមពេលបានលឺសម្លេងស្រួយស្រេះពិរោះដក់ជាប់ដួងចិត្តរបស់ក្មេងម្នាក់នេះ ។
" ក៏អូនអ៊ុតខោអាវដែលបងទិញឲ្យដើម្បីទុកស្លៀកថ្ងៃស្អែកនោះអី អ៎មែនហើយ យប់នេះបង... " Jimin មិនហ៊ានសួរតទៀតខ្លាចនាយខឹងតែ Yoongi អាចយល់ន័យសេចក្ដីរបស់គេទើបឆ្លើយជំនួស ។
« យប់នេះបងត្រូវឡើងយន្តហោះទៅជប៉ុន ប្រហែលជាពីរថ្ងៃទៀតទើបត្រឡប់មកវិញមិនបានទៅរកអូនទេ » លឺនាយប្រាប់បែបនេះ រាងតូចស្រឡូនក៏ទម្លាក់ទឹកមុខបន្តិចតែក៏ប្រឹងញញឹមឡើងវិញដើម្បី Yoongi ។
" អ្ហឹមចឹងក៏បាន មើលថែខ្លួនឯងហើយញ៊ាំបាយឲ្យទៀងពេលផងណា៎ បើមានទំនេរផ្ញើរសារមកលេងអូនខ្លះក៏...ក៏ល្អដែរ អូនចាំបងជានិច្ច " Jimin
« ដឹងហើយ ទៅធ្វើការយកចិត្តទុកដាក់ឲ្យបានល្អ កុំឲ្យបងអស់សង្ឃឹមលើអូន » Yoongi
" អូខេអូនដឹងហើយ ស្រឡាញ់បងជាងគេណា៎ " Jimin
« ដូចគ្នា អ៊ីចឹងប៉ុណ្ណឹងសិនចុះបងត្រូវឡើងយន្តហោះហើយ » Yoongi
" ByeBye " ក្រោយនិយាយគ្នាចប់ រាងក្រាសក៏បិទទូរស័ព្ទហើយចុះពីលើឡានចូលទៅខាងក្នុង ចំណែករាងតូចឯណោះវិញក៏ដកដង្ហើមធំលួងចិត្តខ្លួនឯងថានាយរវល់ពិតមែនទាំងដែលដឹងស្រាប់ថាគេទៅជប៉ុនមុខជាទៅជាមួយប្រពន្ធរបស់គេមិនខាន ប៉ុន្តែគេអាចមានសិទ្ធិហាមឃាត់នាយបានដែរហ្អេ៎? មិនអាចទេ ។
« លោកប្ដី!! » HyeIn ស្រដីហៅរាងក្រាសដែលកំពុងដើរចូលមក ។
« បានសំបុត្រឬនៅ? » Yoongi
« បានរួចហើយលោកម្ចាស់ » Jen
« អ៊ីចឹងឆាប់ទៅៗ យើងប្រញាប់ដោះស្រាយបញ្ហារញ៉េរញ៉ៃឲ្យឆាប់ចប់ឥឡូវនេះ » រាងក្រាសពោលឡើងដោយមិនភ្លេចសម្លឹងមុខប្រពន្ធរបស់គេមុននឹងដើរនាំមុខទើប HyeIn ដែលមានខ្លួននោះដើរទៅតាមទាំងឃ្នើសចិត្តជាមួយនាយយ៉ាងខ្លាំង ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now