Episode 11

3.4K 270 6
                                    

លាក់បាំងស្នេហា ♡
Episode 11 : ជីវិតតូចមួយ

ពេលព្រឹកឡើង Yoongi ដែលទើបភ្ញាក់ពីគេងតែមិនឃើញរាងតូចដែលខ្លួនអោបក្រសោបពេញមួយយប់ក៏ស្ទុះងើបឡើងចេញពីបន្ទប់ដើររកគេហើយក៏បានឃើញ Jimin កំពុងតែរៀបចំអាហារពេលព្រឹកដាក់នៅលើតុទៅវិញ ។
« Yoon!! ភ្ញាក់ហើយហ្អ៎ មកញ៊ាំអាហារជាមួយគ្នាណា៎ » រាងតូចស្រដីហៅជាមួយស្នាមញញឹមផ្អែមល្ហែមរបស់គេធ្វើឲ្យរាងក្រាសដកដង្ហើមធូរទ្រូងមុននឹងដើរមកអោបចង្កេះតូចដោយមិនភ្លេចថើបថ្ពាល់ទន់របស់គេមួយខ្សឺតផងដែរ ។
« ហេតុអីភ្ញាក់មិនដាស់បង? » Yoongi
« អូនឃើញបងគេងលក់ស្រួលទើបមិនហ៊ានដាស់ នេះណា៎អូនធ្វើស្ប៉ាហ្គេតទីឲ្យបង នៅមានថែមសាច់ក្រកដែលបងចូលចិត្តញ៊ាំទៀតផង » ការយកចិត្តទុកដាក់របស់ Jimin ធ្វើឲ្យនាយមានអារម្មណ៍ថាស្កប់ស្កល់ក្នុងចិត្តព្រោះ HyeIn នាងជាប្រពន្ធស្របច្បាប់តែនាងគិតតែពីខ្លួនឯង មិនដែលយល់ចិត្តគេសូម្បីតែរឿងតូចតាចប៉ុនចុងក្រចកខុសឆ្ងាយពី Jimin ដែលតែងតែយល់ចិត្តគេគ្រប់យ៉ាង ល្អទន់ភ្លន់ជាមួយគេជានិច្ចទើបធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅរាល់ពេលដែលនៅជាមួយរាងតូច ។
« ពិតមែនហ្អេ៎? » Yoongi
« អ្ហឹម បងអង្គុយចុះញ៊ាំទៅព្រោះត្រូវទៅធ្វើការផង » ថាហើយរាងតូចក៏ទាញដៃនាយឲ្យអង្គុយចុះតែបែរជាត្រូវ Yoongi ក្រសោបចង្កេះតូចឲ្យអង្គុយលើភ្លៅរឹងមាំរបស់គេទៅវិញទើប Jimin មិនហ៊ានជំទាស់មុននឹងទាញចានអាហារមកដាក់នៅចំពោះមុខ ។
« បងញ៊ាំទៅណា៎ » Jimin
« អូនចង់ឲ្យបងញ៊ាំខ្លួនឯងមែនទេ? » នាយសួរទាំងមុខស្មើ រាងតូចឃើញហើយក៏យល់បានភ្លាម ។
« អ៊ីចឹងចាំអូនបញ្ចុកបង » ថាហើយគេក៏ចាប់សមមកមូរចាប់បញ្ចុកឲ្យ រាងក្រាសក៏ហារមាត់ទទួលយកទាំងដៃគេលូកលាន់អង្អែលសាច់ទន់ល្មើយរបស់រាងតូចឥតឈប់ គេក៏មិនដឹងដូចគ្នាតែមានអារម្មណ៍ដឹងដល់ Jimin ដូចជារាងឡើងសាច់ជាងមុនតែក៏គួរតែកាន់ឲ្យចង់អោបដែរ ។
« ឆ្ងាញ់ទេ? » រាងតូចសួរ នាយមិនហារមាត់ឆ្លើយត្រឹមតែងក់ក្បាលក៏ Jimin សប្បាយចិត្តដែរ ។
< គ្រូក... >
« អូនញ៊ាំដែរទៅ » សម្លេងកូរពោះរាងតូចបន្លឺឡើងទើប Yoongi បញ្ជាឲ្យរាងតូចងាកមើលមុខគេ ពេលគេសម្លក់ ខ្លួនក៏ចាប់ស្ប៉ាហ្គេតទីមកញ៊ាំ ។ ពួកគេបន្តញ៊ាំជាមួយគ្នារហូតពេលជិតអស់ទើប Jimin ចាប់និយាយឡើង ។
« Yoon... » Jimin
« ហ្អឹម? » Yoongi
« អូនប្រឡងចប់ហើយ ចាំពីរខែទៀតទើបចូលរៀនឆ្នាំទីបួន »Jimin
« ហើយយ៉ាងម៉េច? » Yoongi សួរដោយសម្លេងរាបស្មើឥតប្រែទើបរាងតូចលេបទឹកមាត់ខ្ញាំដៃចូលគ្នាបែបភ័យខ្លាចតែក៏ត្រូវនិយាយឲ្យទាល់តែបាន ។
« គឺ Tae បបួលអូនទៅធ្វើការនៅក្រុមហ៊ុនពូរបស់គេដើម្បីយកបទពិសោធន៍ តើអូនអាច... »
« បងមិនឲ្យទៅទេ » Jimin និយាយមិនទាន់ចប់ផង នាយក៏អារកាត់មុនបាត់ទៅហើយធ្វើឲ្យរាងតូចមិនអស់សង្ឃឹមរហ័សបកស្រាយហេតុផលឲ្យគេស្ដាប់ ។
« បង...អូនចង់មានបទពិសោធន៍ជាប់ខ្លួន ងាយស្រួលពេលរៀនចប់ទៅមិនពិបាករកការងារធ្វើណាមួយ Tae ក៏ទៅជាមួយគ្នាដែរ អូនធានាថាគ្មានបញ្ហាអីទាំងអស់ សុំអង្វរណា៎ » Jimin
« ហេតុអីចង់ធ្វើការ? » Yoongi
« មុនពេលចេញពីស្រុកឡើងមកសេអ៊ូល អូនបានសន្យាជាមួយម៉ាក់រួចហើយថានឹងរៀនឲ្យចប់ហើយរកការងារល្អមួយដើម្បីឲ្យគាត់មានមោទនភាព អូនមិនចង់ក្បត់ពាក្យសន្យាជាមួយម៉ាក់ទេ » Jimin អោនមុខចុះពេលគិតដល់ម៉ាក់ដែលខ្លួនខានទៅលេងអស់មកជាយូរឆ្នាំទើបរាងក្រាសនឹកឃើញដល់កាលពីម៉ាក់គេនៅរស់ ក៏ធ្លាប់ចង់ឃើញគេជោគជ័យដូចគ្នានាំឲ្យគេយល់ចិត្តរាងតូចច្បាស់ ។
« ចាំបងគិតមើលសិន »
« ពិតមែនណា៎? » រាងតូចងើយមុខឡើងជាមួយស្នាមញញឹម ភ្នែកក៏បើកធំៗ មិនងាយទេដែលគេយល់ព្រមតាមបំណងខ្លួនប្រហែលព្រោះគេមិនសូវជំទាស់ចិត្តហើយបំពេញចិត្តគេបានល្អហើយ ។
« អ្ហឹម » Yoongi
« ហិហិ Minស្រឡាញ់Yoon បំផុត » គេលាតត្រដាងដៃអោបនាយយ៉ាងណែន ទោះបីដៃខ្លីអោបមិនបានពេញដៃតែក៏ធ្វើឲ្យរាងក្រាសលួចញញឹមតិចៗបានដែរ ។ ក្រោយញ៊ាំអាហាររួច Jimin ក៏ត្រូវងូតទឹកឲ្យនាយថែមទាំងត្រូវគេទាមទារក្ដីសុខបានបន្តិចដែរមុននឹងគេចាកចេញពីអាផាតមិនដើម្បីទៅក្រុមហ៊ុនតែម្ដង ។
« បងទៅសិនហើយ » Yoongi
« អូនស្រឡាញ់បងណា៎ » Jimin ចង្អើតជើងថើបមាត់នាយបន្តិចសឹមគេចាកចេញទៅ ឯរាងតូចក៏ញញឹមមានក្ដីសុខមុននឹងរៀបចំខ្លួនដើម្បីទៅដើរលេងជាមួយ Tae ព្រោះបានសន្យាជាមួយគ្នារួចហើយថាទៅដើរលេងជាមួយគ្នាបន្ទាប់ពីប្រឡងចប់ ។

Skip៚
« ឯងនិយាយពិតមែនហ្អេ៎? នេះយើងមិនបានយល់សប្តិទេដឹង? » Tae សួរទាំងភ្ញាក់ផ្អើលក្រោយបានជួបគ្នាហើយ Jimin ក៏ប្រាប់ពីរឿងដែល Yoongi មិនជំទាស់ការសុំរបស់គេ ។
« យើងនិយាយពិតមែន គាត់ថាចាំគិតមើលសិន » រាងតូចតបទាំងញញឹមមិនឈប់សោះ ។
« បែបហ្នឹងឯងអាចបានទៅធ្វើការឬអត់នៀក ពាក្យថាគិតមើលសិនណា៎វាហាសិបហាសិប គេមិនប្រាកដថាយល់ព្រមនឹងឯងទេ » Tae
« ក៏..មិនដឹងដូចគ្នា ចាំយើងយកចិត្តគាត់ឲ្យបានច្រើន ដល់ពេលនោះគាត់អាចទន់ចិត្តយល់ព្រមក៏ថាបានដែរ » Jimin
« ឲ្យពិតថាចឹងទៅចុះ នែ៎ក្រុមហ៊ុនពូយើងស្រួលធ្វើការណាស់អត់ពិបាកទេ អ្នកចូលថ្មីដូចពួកយើងគឺខាងគាត់ take care ដូចបុគ្គលិកទូទៅចឹង » Tae
« បើចឹងមែនល្អណាស់ » Jimin ញញឹមមុននឹងបើកទូរស័ព្ទថតវីដេអូគេញ៊ាំការ៉េមយ៉ាងសប្បាយជាមួយភាពគួរឲ្យស្រឡាញ់របស់គេដើម្បីផ្ញើរឲ្យទៅម៉ាក់តែមានឯណា បែរជាច្រឡំចុចផ្ញើរឲ្យ Yoongi ទៅវិញ ។

< ទឹង!! > សម្លេងសារនាំឲ្យរាងក្រាសដែលកំពុងអង្គុយលើឡានធ្វើដំណើរទៅក្រុមហ៊ុនដៃគូលឺហើយបើកមើលភ្លាម ។

« អូស៎!! ស្លាប់ហើយៗ ស្លាប់មិនខានទេយើង » Jimin រអ៊ូតិចៗរកថានឹងលុបចោលតែមិនទាន់ទេព្រោះអ្នកខាងនោះបើកមើលបាត់ហើយ ។

" ម៉ាក់ហ្អា៎!! ម៉ាក់សុខសប្បាយទេ? ម៉ាក់មើលកូននៅទីនេះចុះសប្បាយចិត្តណាស់ បន្តិចទៀតYoonព្រមឲ្យកូនធ្វើការហើយ ដល់ពេលនោះកូនស្លៀកឯកសណ្ឋានកន្លែងការងារស្អាតៗផ្ញើររូបឲ្យម៉ាក់មើលទៀតណា៎ ស្រឡាញ់ម៉ាក់ជាងគេ!! "

Yoongi មើលចប់ក៏ញញឹមតិចៗគិតដល់បំណងរបស់រាងតូច នេះក៏ប្រហែលជាវិធីល្អមួយដែលគេអាចធ្វើឲ្យ Jimin គេចចេញពីបញ្ហាទាំងឡាយហើយចេះប្រើជីវិតតូចមួយនេះបានដោយខ្លួនឯងហើយ ។

To be continued.......
______

អរគុណសម្រាប់ការអាន 🌼🌿

លាក់បាំងស្នេហា (Completed)Where stories live. Discover now