Episode 22

3.4K 245 5
                                    

លាក់បាំងស្នេហា ♡
Episode 22 : កុំស្ដាយទៅថ្ងៃក្រោយឲ្យសោះ

នាពេលយប់ជ្រៅស្ងាត់ជ្រងំជាពេលវេលាមួយដែលមនុស្សគ្រប់គ្នាគេងសម្រាកដើម្បីយកកម្លាំងទុកនៅថ្ងៃស្អែក ក៏ជាពេលមួយដែល Jimin រាងតូចកំពុងគេងលង់លក់ទាំងអស់កម្លាំងក្នុងរង្វង់ដៃរាងក្រាសផងដែរ ។ Yoongi សម្លឹងមុខតូចស្រស់ស្អាតបណ្ដើរ មេដៃក៏អង្អែលថើរៗលើថ្ពាល់រលោង មានតែគេម្នាក់គត់ដែលបានប៉ះបានថើបបានក្រសោបភាពស្រស់ស្អាតនៅលើរាងកាយតូចច្រឡឹងមួយនេះ ។
« បងស្រឡាញ់Min ស្រឡាញ់ព្រោះតែអូនធ្វើឲ្យបងមានអារម្មណ៍ថាកក់ក្ដៅ យល់ថាលើលោកនេះទោះបីជាបងគ្មានសាច់ញាតិក៏បងមិនបានឯការព្រោះតែបងមានអូននៅជាមួយ អូនសំខាន់ចំពោះបងខ្លាំងណាស់ ទោះបីយ៉ាងណាក៏បងមិនលែងដៃអូនដែរ បងនឹងធ្វើគ្រប់យ៉ាងដើម្បីរក្សាអូនទុក កុំទៅណាចោលបងអីបានទេ Park Jimin... » រាងក្រាសពោលតិចៗក្បែរត្រចៀកក្មេងតូចព្រោះវាជាការពិត Jimin ពិតជាផ្នែកមួយសំខាន់នៅក្នុងជីវិតរបស់គេ ចាប់តាំងពីបានស្គាល់រាងតូចហើយ គេក៏អាចប្រើជីវិតរស់នៅធម្មតាបានដូចអ្នកដទៃ មិនសូវគិតឈឺក្បាលស្មុគស្មាញនឹងរឿងការងារច្រើន គឺមានតែរាងតូចម្នាក់ប៉ុណ្ណោះដែលគេចង់រក្សាទុកឲ្យនៅជាប់បេះដូងរបស់គេរៀងរហូតទៅ ទោះបីជាអ្នកណាចង់ថាគេអាត្មានិយមក៏បានដែរព្រោះគេពិតជាមិនអាចបាត់បង់ក្មេងដ៏មានតម្លៃម្នាក់នេះបានពិតមែន ។

- ព្រឹកថ្ងៃថ្មី -

« អ្ហឹម... » បំពង់កតូចគ្រហឹមតិចៗភ្ញាក់ដឹងខ្លួនពីដំណេកបែរជាមិនបានឃើញរាងក្រាសកាលពីយប់មិញទើប Jimin ក្រោកចុះពីគ្រែដើរចេញទៅខាងក្រៅក៏ប្រទះអាហារពេលព្រឹកនៅលើតុថែមទាំងមានក្រដាស note មួយសន្លឹកនៅលើនោះទៀតផងទើបគេបកវាមកអាន ។

អាហារពេលព្រឹករបស់អូន បងបានធ្វើទុកឲ្យរួចហើយ ឆាប់ញ៊ាំរួចងូតទឹកទៅធ្វើការចុះ បងស្រឡាញ់អូន - Yoon

« បងធ្វើបែបនេះដើម្បីអីទៅ? » រាងតូចដកដង្ហើមធំក្រោយអានចប់ គេមិនដឹងថាគួររីករាយចំពោះទង្វើមួយនេះរបស់នាយឬក៏អត់ទេព្រោះបើបញ្ហាមិនទាន់ដោះស្រាយ គេក៏នៅតែជាប់ឈ្មោះថាជាអ្នកទីបី ដណ្ដើមប្ដីអ្នកដទៃដដែល ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now