Episode 21

3.3K 242 3
                                    

លាក់បាំងស្នេហា ♡
Episode 21 : អស់សង្ឃឹម

- Kim Financial -

« អើយហត់ដល់ហើយ!! » Tae រអ៊ូឡើងពេលឯកសារការងារនៅពេញតុរបស់គេធ្វើឲ្យ Jimin នៅក្បែរអស់សំណើចឬកពារមិត្តខ្លួនឯង ។
« ការងារតែប៉ុណ្ណឹងសោះក៏រអ៊ូហត់ទៅហើយ បើចឹងអនាគតទៅធ្វើការងារធំម៉េចនឹងកើតទៅលោកប្រុស? » Jimin និយាយថាឲ្យ Tae ពេបមាត់ដាក់គេ ។
« យើងក៏មិនដែលគិតចង់ធ្វើការងារធំដុំស្អីដែរ សុំត្រឹមតែធ្វើជាបុគ្គលិកមានប្រាក់ខែចិញ្ចឹមខ្លួនឯងនិងម៉ាក់ក៏បានដែរ រួចចុះឯងវិញ? ចង់បើកក្រុមហ៊ុនមួយខ្លួនឯងមែនទេ? » លឺ Tae សួរដូច្នេះធ្វើឲ្យរាងតូចគិតស្រម៉ៃដល់គោលបំណងរបស់គេភ្លាម ។
« អ្ហឹមមែនហើយ យើងចង់បើកក្រុមហ៊ុនធំល្មមមួយលក់គ្រឿងសម្អាងល្អៗហើយធូរថ្លៃនៅឯស្រុកជាមួយម៉ាក់យើងនោះអី » ព្រោះគេចំណាយពេលរស់នៅឆ្ងាយពីគាត់យូរណាស់ហើយ ក្ដីសុបិនតែមួយគត់របស់គេគឺបានរស់នៅជុំគ្នាជាមួយម៉ាក់វិញប៉ុណ្ណោះ ។
« ឯងចូលចិត្តប្រើគ្រឿងសម្អាង បើបើកក្រុមហ៊ុនបែបហ្នឹងក៏ត្រូវម្យ៉ាងដែរ ហីយ៉ា!! តែយើងខ្ជិលធ្វើការទៀតហើយ » Tae
« ចាំយកទៅធ្វើនៅអាផាតមិនយើងជាមួយគ្នាល្អទេ? » Jimin
« ទៅបានដែរហ្អេ៎ រួចចុះលោកMin នោះ? » Tae
« ប៉ុន្មានថ្ងៃនេះគាត់អត់មានទៅរកយើងទេ » រាងតូចញញឹមមិនសូវសមពេលនឹកឃើញដល់គេទើប Tae រហ័សបន្លប់គេវិញ ។
« អ៊ីចឹងពួកយើងជប់លៀងជាមួយគ្នាល្អទេ? » Tae
« ជប់លៀង? » Jimin

Skip៚

« ហ្នឹងហ្អេ៎អាហារជប់លៀងរបស់ឯង? » Jimin សួរពេលចប់ម៉ោងធ្វើការហើយ Tae ក៏នាំគេឡើងតាក់ស៊ីជិតមកដល់អាផាតមិនរួច Tae ក៏អូសគេចូលក្នុងម៉ាតទិញសុទ្ធតែរបស់ញ៊ាំដូចជាមីកំប៉ុង ស៊ូស៊ីប្រអប់ ការ៉េម និងទឹកក្រូចអីបែបនោះ បើសិនជា Yoongi ដឹងថាគេញ៊ាំរបស់អស់នេះហើយក្ដៅខ្លួននោះមុខជាស្ដីបន្ទោសឲ្យមិនខាន ។
« អឺ!! សុទ្ធតែរបស់ឆ្ងាញ់ៗណា៎ » Tae
« តែវាច្រើនពេកហើយ » Jimin
« យូរៗញ៊ាំម្ដងគួរតែទិញឲ្យច្រើនៗ ត្រូវទេ? » Tae ងាកមកញញឹមដាក់ម៉ូឲ្យរាងតូចហើយក៏ប្រមូលរបស់អស់នោះដាក់ចូលកន្ត្រកច្រើនៗរួចទើបគិតលុយហើយនាំគ្នាដើរចេញមកវិញ ដោយមិនបានដឹងថាមានមនុស្សកំពុងអង្គុយក្នុងឡានសម្លឹងមកគេនោះឡើយ ។
« ជាឯងមែនទេដែលពង្វក់ប្ដីយើងនោះ? » HyeIn នាងនិយាយតិចៗទាំងគុំគួនក្មេងតូចដែលដើរនៅខាងមុខ ព្រោះតែគេទើបធ្វើឲ្យ Yoongi តែងតែព្រងើយដាក់នាង នាងស្អប់គេបំផុត ។
« Jimin!! ចង់ញ៊ាំខេកឬអត់? » ពេលដើរដល់ខាងមុខហាងនំ Tae ក៏សួររាងតូចតែគេគ្រវីក្បាល ។
« អ៊ីចឹងយើងចូលទៅទិញមួយភ្លែត ចាំត្រង់ហ្នឹងហើយ » Tae
« អ្ហឹម » Jimin ក៏ឈរចាំនៅខាងក្រៅហាងម្នាក់ឯង ជាឱកាសមួយឲ្យ HyeIn បញ្ឆេះម៉ាស៊ីនឡានជាន់ហ្គ៊ែរបើកសំដៅមករកគេតែម្ដង ។
< ទីតៗ!! > សម្លេងស៊ីផ្លេរបស់ឡានមួយនៅម្ខាងនៃផ្លូវបន្លឺឡើងធ្វើឲ្យរាងតូចភ្ញាក់ព្រើតស្ទុះមកឈរនៅចិញ្ចើមផ្លូវតែមិនទាន់ធ្វើឲ្យ HyeIn គ្មានឱកាសបើកឡានបំបុក Jimin ខ្លាចត្រូវគេក្បែរនោះចាប់បានទើបបានត្រឹមតែកៀរគេឲ្យដួលហើយបើកចេញទៅយ៉ាងលឿនតែប៉ុណ្ណោះ ។
« អ្ហាយ៎!! » រាងកាយតូចត្រូវដួលទៅលើផ្លូវភ្លាមៗទើប Tae ទិញនំបានហើយនោះស្ទុះរត់ចេញមកមើលមិត្ត ។
« Jimin យ៉ាងម៉េចហើយ? » Tae
« ឡានមួយនោះជិះលឿនណាស់មកកៀរយើងឲ្យដួលយកតែម្ដង » Jimin
« អ្នកបើកឡានហ្នឹងប្រញាប់ទៅជួបបងប្អូននៅឋាននរកឬយ៉ាងម៉េចនេះ ឲ្យយើងមើលតិចមើល៍ » Tae ទាញដៃរាងតូចមកមើលក៏ឃើញថាមុននេះកកិតលើថ្នល់នាំឲ្យហូរឈាមសងខាងតែម្ដង ។
« របួសដៃបាត់ហើយ ម៉ោះចាំយើងជូនទៅពេទ្យ » Tae
« មិនអីទេ របួសប៉ុណ្ណឹងទៅព្យាបាលនៅបន្ទប់ក៏បានដែរ » Jimin
« អ៊ីចឹងក៏បាន តោះ!! » Tae ក៏ជួយគ្រារាងតូចហើយនាំគ្នាទៅអាផាតមិនរបស់គេ ។ ពេលព្យាបាលរុំរបួសរួចហើយក៏នាំគ្នាញ៊ាំរបស់ដែលទិញមកបណ្ដើរ ធ្វើការបណ្ដើរជាមួយគ្នារហូតទាល់តែមេឃចាប់ផ្ដើមងងឹតទើប Tae លាត្រឡប់ទៅផ្ទះវិញ ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now