លាក់បាំងស្នេហា ♡
Episode 28 : ឲ្យយើងគិតពីមុខមាត់នាង?< ង៉ឺត!! > ឡានទំនើបរបស់ Yoongi ត្រូវបានបើកមកឈប់នៅខាងមុខក្រុមហ៊ុនហើយអ្វីដែល Jen និយាយមុននេះក៏ត្រូវទាំងស្រុងព្រោះពួកអ្នកកាសែតសឹងតែមកពីគ្រប់បណ្ដាញទាំងអស់បានប្រមូលផ្ដុំគ្នាមកឈរចាំនាយពេញមុខក្រុមហ៊ុនតែម្ដង ។
« គិតយ៉ាងម៉េចទៅលោកម្ចាស់? » Jen បែរមកសួរទើបរាងក្រាសសម្លឹងមើលពួកអស់នោះបន្តិច ។
« ចុះឯងគិតចង់ធ្វើយ៉ាងម៉េច? » Yoongi
« ខ្ញុំថាយល់ល្អ ពេលនេះលោកម្ចាស់គួរតែចូលតាមទ្វារក្រោយគេចពីពួកគេសិនក៏បានដែរ » Jen ឲ្យជាយោបល់តែរាងសង្ហារបែរជាញញឹមចុងមាត់ទៅវិញ ។
« តែយើងថាវាដល់ពេលហើយ គ្មានអីគួរឲ្យរត់គេចទៀតនោះទេ » គេនិយាយរូចក៏ទាញឡេវអាវបិទឲ្យបានរៀបរយទើប Jen យល់មុននឹងរូតរះចុះមកបើកទ្វារឡានឲ្យគេ ។
« អូ៎នោះលោកMin មកដល់ហើយ!! » អ្នកកាសែតម្នាក់និយាយឡើងទើបពួកគេឃើញដូច្នេះប្រញាប់រត់មករកនាយយ៉ាងលឿន ។
« អត់ទោសលោកMin តើជាការពិតឬទេដែលថាលោកកំពុងចង់បើកចំហរជាសាធារណៈពីទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសដូចគ្នានោះ? » អ្នកកាសែតម្នាក់សួរឡើងធ្វើឲ្យ Yoongi សម្លឹងមុខគេយ៉ាងស្ងៀមស្ងាត់តែក៏នៅតែឆ្លើយទៅកាន់គេយ៉ាងត្រជាក់បំផុត ។
« ពិតមែនហើយ » លឺដូច្នេះ ម្នាក់ៗមើលមុខគ្នាទាំងមិនចង់ជឿថានេះជាការពិត ។
« តើលោកមិនខ្លាចរឿងនេះប៉ះពាល់ដល់តម្លៃហ៊ុនទីផ្សាររបស់ក្រុមហ៊ុនលោកនិងដៃគូវិនិយោគទេមែនទេ? »
« បើអ៊ីចឹងរួចចុះអ្នកនាងHyeIn វិញនោះ តើប្រពន្ធរបស់លោកយល់ឃើញបែបណាដែរទៅ? ហើយអ្នកទាំងពីរអាចប្រឈមមុខនឹងការលែងលះគ្នាដែរទេ លោកMin សូមជួយឆ្លើយផង » សំណួរហូរហែរដណ្ដើមគ្នាសួរមកនាយទើប Yoongi ញញឹមលូកដៃចូលហោប៉ៅដើរតម្រង់ទៅរកពួកអ្នកកាសែតអស់នោះធ្វើឲ្យពួកគេឈានជើងដើរថយក្រោយទាំងខ្លាចកាយវិការរបស់នាយ ។
« អ្នកទាំងអស់គ្នាជាអ្នកកាសែតគួរណាតែទៅយកព័ត៌មានប្រជាជនដែលមានទុក្ខលំបាកហើយជួយនាំសារត្អូញត្អែររបស់ពួកគេឲ្យទៅរដ្ឋាភិបាល ចាត់ទុកដូចជាបានជួយមនុស្សជាច្រើននាក់ វាប្រហែលជាប្រសើរជាងការដែលមកវែកញែកសួរនាំជីកឬសគល់រឿងរ៉ាវជីវិតរបស់ខ្ញុំ ខ្ញុំនិយាយនេះត្រូវដែរទេ? » រាងក្រាសសួរដោយមានហេតុផលបណ្ដាលឲ្យពួកអ្នកកាសែតរអៀសខ្លួនអោនមុខចុះមិនហ៊ានមើលគេទៀតទើប Yoongi ទាញអាវតម្លៃថ្លៃរបស់ខ្លួនឲ្យរៀបរយមុននឹងដើរចូលទៅក្នុងក្រុមហ៊ុន តែយ៉ាងណាមិញគ្រាន់តែចម្លើយពិតមែនហើយដែលគេឆ្លើយសំណួរដំបូងអម្បាញ់មិញក៏អាចឲ្យអ្នកកាសែតអស់នោះយកទៅចុះជាព័ត៌មានតាមប្រព័ន្ធអនឡាញបានដែរដែលធ្វើឲ្យមហាជននិងអ្នករកស៊ីដៃគូទាំងអស់ភ្ញាក់ផ្អើលជាខ្លាំងនឹងដំណឹងមួយនេះ ។
YOU ARE READING
លាក់បាំងស្នេហា (Completed)
Lãng mạnគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...