Episode 17

3.2K 220 6
                                    

លាក់បាំងស្នេហា ♡
Episode 17 : សម្លេងសារ

< ង៉ឺត!! > ឡានតាក់ស៊ីបើកមកឈប់នៅខាងមុខក្រុមហ៊ុនហិរញ្ញវត្ថុមួយដែលស្គាល់ច្បាស់ថាជាក្រុមហ៊ុនដែល Tae ចង់នាំ Jimin មកធ្វើការនោះហើយ ។ រាងតូចច្រឡឹងដើរចុះពីតាក់ស៊ីមកឈរនៅចំពោះមុខមុននឹងសម្លឹងមើលក្រុមហ៊ុនពីជាន់ក្រោមរហូតដល់ជាន់លើ នេះមើលតែពីខាងក្រៅក៏ដឹងថាមិនធម្មតាដែរ ។
« ក្រុមហ៊ុនពូឯងធំម្ល៉េះ Tae? បែបនេះបុគ្គលិកគ្មានសញ្ញាប័ត្រដូចពួកយើងអាចត្រូវគេទទួលឬអត់ហ្នឹង? » រាងតូចសួរឡើងដោយក្ដីបារម្ភ ធម្មតាទេមនុស្សដូចគេតែងតែភ័យនឹងរឿងដែលមិនទាន់កើតឡើងតែរហូតហ្នឹង ។
« ធ្លាប់តែលឺម៉ាក់យើងនិយាយប្រាប់ថាធំ នេះណា៎យើងក៏ទើបតែមកដល់លើកដំបូងដូចតែគ្នាហ្នឹង » Tae
« ស្អីគេ? ក្រុមហ៊ុនពូទាំងមូលតែមិនធ្លាប់មកចឹងហ្អេ៎ ឯងលេងសើចជាមួយយើងមែនទេ? » Jimin ហួសចិត្តនឹងមិត្តភ្លាមទើប Tae ចូលមកអោបដៃគេ ។
« អឺណា៎ យ៉ាងណាក៏មកដល់ហើយ ចូលទៅគង់តែបានដឹងទេម៉ោះ!! » ថារួចពួកគេក៏ដើរចូលទៅជាមួយគ្នា អត់នឹងមិនសរសើរមិនបានមែនថាទីនេះធំហើយទំនើបខ្លាំងណាស់ ។
« សួស្ដីបងស្រី!! កន្លែងសម្ភាសបុគ្គលិកនៅត្រង់ណាដែរ? » Tae ចូលទៅសួរបុគ្គលិកបម្រើការម្នាក់ ។
« អ៎ចាសគឺនៅជាន់ទីពីរ ឡើងតាមជណ្ដើរយន្តខាងនោះក៏ទៅដល់ហើយ » Staff
« អ៎បាទអរគុណ » រាងតូចទាំងពីរក៏ឡើងទៅតាមជណ្ដើរយន្តតែពេលចេញមកភ្លាមក៏បានជួបប្រទះនឹងពូរបស់ Tae ភ្លាមតែម្ដង ។
« អា៎វលោកពូ!! » Tae លាន់មាត់ហៅទើបពូរបស់គេបែរមកស្របជាមួយមុខមាត់និងរាងកាយស្រស់សង្ហារ នេះបើគេមិនប្រាប់ទេនឹងគ្មានអ្នកជឿឡើយថាឆ្នាំនេះគេអាយុ៣០ឆ្នាំស្មើនឹង Yoongi ។
« Tae!! មកសម្ភាសការងារមែនទេ? » Namjoon ជាពូសួរឡើងធ្វើឲ្យក្មេងទាំងពីរងាកមើលមុខគ្នា ។
« បាទពូJoon ប៉ុន្តែនេះមនុស្សមកសម្ភាសច្រើនដល់ហើយ ពួកខ្ញុំមិនដឹងថាសម្ភាសទាន់គេឬអត់ទេ » Tae
« បើចឹងចាំពូជាអ្នកសម្ភាសវិញ ឡើងទៅអូហ្វីសពូទៅ » Namjoon និយាយហើយក៏ដើរនាំផ្លូវក្មេងៗទៅអូហ្វីសគេដែលនៅជាន់ខាងលើ ព្រោះគេជាម្ចាស់ក្រុមហ៊ុននេះអាចសម្រេចចិត្តបានគ្រប់យ៉ាងស្រាប់ហើយ ។
« និយាយចឹងឯណាឯកសារដាក់ពាក្យនោះ? » Namjoon សួរឡើងបន្ទាប់ពីអង្គុយចុះឯពួកគេក៏អង្គុយនឹងកៅអីទល់មុខ ពេលនាយសួរដូច្នោះពួកគេក៏ហុចឯកសារទាំងពីរឲ្យគេមើលមួយសន្ទុះទាំងក្នុងចិត្តម្នាក់ៗភ័យអរ ។
« អ្ហឹមនេះមិនធ្លាប់ធ្វើការសោះទាំងពីរនាក់ហ្អេ៎? » Namjoon
« ខ្ញុំមិនធ្លាប់ទេលោកពូ » Tae
« ខ្ញុំក៏មិនធ្លាប់ដែរ » Jimin
« រឿងរបស់ Jimin ខ្ញុំដឹងរួចហើយព្រោះ Yoongi មិនឲ្យធ្វើការត្រូវទេ? » លឺគេសួរបែបនេះ ក្មេងទាំងពីរក៏បើកភ្នែកធំៗដោយងឿងឆ្ងល់ ។
« ម៉េចក៏ពូស្គាល់លោកMin? » Tae
« ក៏គេនិងពូជាមិត្តរៀនមហាវិទ្យាល័យជាមួយគ្នានោះអី មុននេះគេខលប្រាប់ពូរួចហើយថាឲ្យទទួល Jimin ធ្វើការពេញម៉ោងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ល្ងាច » ត្រូវហើយ!! បន្ទាប់ពីលឺJimin ថាសុំមកធ្វើការនៅក្រុមហ៊ុនរបស់Namjoonហើយ Yoongi ក៏មិនជំទាស់តទៀត នៅឆ្លៀតខលមកផ្ដាំផ្ញើរគេឲ្យមើលថែរាងតូចមុនពេលឡើងយន្តហោះទៅជប៉ុនទៀតផង ។
« អ៊ីចឹងបានន័យថាខ្ញុំអាចធ្វើការបានហើយមែនទេលោកពូ? » Jimin សួរទើប Namjoon ងក់ក្បាលធ្វើឲ្យគេសប្បាយចិត្តភ្លាម ។
« រួចចុះខ្ញុំវិញលោកពូ? » Tae
« ដូចគ្នាប៉ុន្តែពូសុំហាមឲ្យហើយ មិនឲ្យធ្វើការឡេះឡោះដូចក្មេងលេងទេ ដាច់ខាតត្រូវខំរៀនសូត្រហ្វឹកហាត់ការងារនៅទីនេះដូចជាបុគ្គលិកដទៃ ឆ្ងល់អ្វីសួរនោះភ្លាមយល់ដែរទេ? » Namjoon
« បាទយល់ហើយ!! » ពួកគេឆ្លើយព្រមគ្នាដោយស្នាមញញឹមត្រេកអរជាពិសសគឺ Jimin ព្រោះទីបំផុតគេអាចមានការងារជារបស់ខ្លួនឯង ថែមទាំងបាន Yoongi ជួយជ្រោមជ្រែងមើលថែគេទៀតផង ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now