Episode 7

3.5K 244 8
                                    

លាក់បាំងស្នេហា ♡
Episode 7 : ស្អប់តិចជាងស្រឡាញ់

នាពេលល្ងាច ព្រះអាទិត្យបានបន្ទាបកាយលិចបាត់នាំមកនូវស្រមោលងងឹតស្រោចស្របមកលើផែនដី ខណៈពេលដែលទិដ្ឋភាពខាងក្រៅស្ងាត់ជ្រងំខុសប្លែកពីបន្ទប់អាផាតមិនមួយប៉ុណ្ណោះដែលពោរពេញទៅដោយសម្រែកស្រែកយំរបស់ក្មេងតូចម្នាក់ជាមួយនឹងភាពឈឺចាប់ដែលគេកំពុងតែជួបប្រទះពេលនេះ ។
< ឆ្វាច់!! >
« អ្ហាយ៎..!! ហ្ហឹកៗ ឈប់វាយទៅអូនឈឺណាស់ Yoon សុំអង្វរអ្ហាយ៎... » Jimin ស្រែកយំអង្វរករអ្នកដែលប្រើខ្សែក្រវ៉ាត់វាត់វាយលើខ្លួនប្រាណរបស់គេខ្លាំងៗ មួយកម្លាំងៗបន្សល់ស្នាមពណ៌ក្រហមលើស្បែកសឲ្យជាំគួរឲ្យអាសូរបំផុត ។
« ម៉េចក៏មិនសម្ដីខ្លាំងទៀតទៅហាស? » រាងក្រាសស្រែកសម្លុតទៅគេវិញមុននឹងលើកដៃវាត់មួយខ្សែក្រវ៉ាត់លើខ្នងរាងតូចបន្ថែម រួចទើបបោះវាទៅលើឥដ្ឋហើយចាប់ទាញ Jimin ឲ្យឡើងទៅលើគ្រែ ស៊កដៃច្របាច់ករាងតូចដែលយំសសឹកនៅចំពោះមុខ ។
« បងធ្លាប់ប្រាប់ហើយមែនទេថាអូនគ្មានសិទ្ធិជំទាស់បញ្ជាគ្រប់យ៉ាងរបស់បង ខួររបស់អូនមាននៅចាំដែរទេ Park Jimin? » Yoongi ខាំធ្មេញចោទសួរជាមួយទឹកមុខគួរឲ្យខ្លាចរបស់នាយ ។
« អ្ហឹក អូន...អូនសុំទោស ថ្ងៃ...ថ្ងៃក្រោយអូនលែងហ៊ានហើយ Yoon ហ្ហឹកៗសុំអង្វរ លែងអូនទៅ អ្ហឹក » រាងតូចលើកដៃតូចៗសំពះហើយខំប្រឹងនិយាយទាំងវេទនាព្រោះដៃរបស់គេច្របាច់រឹតបំពង់កឲ្យស្ទះខ្យល់ពិបាកដកដង្ហើមជាខ្លាំង ។ រាងក្រាសកាលបើលឺបែបនេះ គេក៏បន្ធូរកម្លាំងដៃដកចេញពីករាងតូចឲ្យ Jimin បានដកដង្ហើមស្រួលវិញ មុននឹងនាយបម្រះខ្លួនអង្គុយបែរខ្នងដាក់គេហើយលើកដៃច្បូតមុខដូចជាសោកស្ដាយចំពោះទង្វើរបស់ខ្លួនឯង ព្រោះគេគឺបែបនេះ ពេលខ្លះក៏ស្រឡាញ់ថ្នាក់ថ្នមរាងតូចដូចជាគ្រាប់ពេជ្រ ប៉ុន្តែនៅពេលដែលគេទាស់ចិត្តម្ដងណាក៏ Jimin ក្លាយជាជនរងគ្រោះទទួលរងនូវភាពកាចសាហាវរបស់គេច្រើនដងរាប់មិនអស់ ប៉ុន្តែឆ្ងល់ទេថាហេតុអ្វីបានជា Jimin មិនព្រមរត់គេចចេញពីគេ? មូលហេតុមានតែមួយហើយដដែលៗព្រោះគេស្រឡាញ់នាយ ស្រឡាញ់តាំងតែពី៣ឆ្នាំមុនម្ល៉េះពីព្រោះពេលនោះគឺ...

- ៣ឆ្នាំមុន -

" កូនមកដល់សេអ៊ូលហើយម៉ាក់តែមិនទាន់រកកន្លែងគេងបានទេ ចាំពេលណាកូនរកបាន កូនខលទៅប្រាប់ម៉ាក់ទៀតណា៎ ByeBye កូនស្រឡាញ់ម៉ាក់ " រាងតូចល្អិតស្អាត Jimin ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឯខេត្តរួចក៏សុំម៉ាក់គេឡើងមករៀនបន្តនៅទីក្រុងសេអ៊ូលតែម្នាក់ឯងព្រោះដើម្បីរកអនាគតមួយល្អហើយទៅចិញ្ចឹមអ្នកម៉ាក់វិញ ។ ក្រោយបិទទូរស័ព្ទរួចគេក៏បន្តដើរតាមផ្លូវតែម្នាក់ឯងស្រាប់តែពេលនោះក៏បានឃើញបុរសម្នាក់កំពុងឈរនៅក្បែរបង្កាន់ដៃទន្លេហាន Jimin នឹកស្មានថាគេចង់សម្លាប់ខ្លួនក៏ប្រញាប់ចូលទៅចាប់ភ្លាម ។
« អេ៎លោក!! បើមានរឿងពិបាកចិត្តកុំសម្លាប់ខ្លួនដោយការលោតទឹកបែបហ្នឹងអី មិនល្អទេ ឆាប់ចេញវិញមក!! » រាងតូចចាប់អោបគេហើយរុញចេញឲ្យឆ្ងាយពីបង្កាន់ដៃមួយនោះមុននឹងងើយមុខមកមើលប្រុសម្នាក់នោះវិញ ប៉ុន្តែគេស្រាប់តែនៅស្ងៀមមួយសន្ទុះក្រោយឃើញមុខមាត់សង្ហារឥតខ្ចោះរបស់គេ គឺគេជា Min Yoongi នោះហើយ ។
« ឯងគិតថាខ្ញុំចង់សម្លាប់ខ្លួនចឹងហ្អេ៎? » Yoongi ចងចិញ្ចើមសួរក្មេងដែលសុខៗមកអោបគេហើយថាគេចង់សម្លាប់ខ្លួនអីបែបនេះទាំងដែលការពិត គេគ្រាន់តែស្មុគស្មាញការងារហើយមកឈរស្រូបយកខ្យល់បរិសុទ្ធប៉ុណ្ណោះ ។
« គឺខ្ញុំឃើញលោកឈរនៅក្បែរមាត់ទន្លេបែបហ្នឹងហើយនៅថាមិនចង់សម្លាប់ខ្លួនទៀតហ្អេ៎? » Jimin ប្រិចភ្នែកម៉ក់ៗដូចកូនសុនខដាក់នាយធ្វើឲ្យរាងក្រាសញញឹមតិចៗដោយមិនដឹងខ្លួន ។
« ចុះបើខ្ញុំចង់សម្លាប់ខ្លួនមែន ឯងគិតយ៉ាងម៉េច? » Yoongi
« ខ្ញុំប្រាកដជាទាញលោកចេញដូចមិញនេះចឹង នែ៎ខ្ញុំប្រាប់ទៅចុះណា៎!! មនុស្សបើកាលណាលោតទឹកសម្លាប់ខ្លួនហើយមិនងាយរកសាកសពឃើញទេ ដល់ពេលនោះខ្លួនលោកនឹងលិចក្នុងទឹកយ៉ាងយូរអើយសែនយូរបន្ទាប់មកក៏អណ្ដែតលើទឹកហើយហើមអាក្រក់មើលខ្លាំងណាស់ថែមទាំងក្លាយជាខ្មោចតៃហោងទៀតផង » Jimin ពន្យល់គេហើយបន្លាចសព្វគ្រប់ធ្វើដូចជាខ្លួនដឹងច្បាស់ណាស់ចឹងឲ្យរាងក្រាសលួចអស់សំណើចនឹងភាពក្រមិចក្រមើមរបស់គេ ។
« ពិតមែនហ្អេ៎? » Yoongi
« អ្ហឹមមើលទៅលោកដូចជាអារម្មណ៍មិនល្អទេ អញ្ចេះចុះ ខ្ញុំប៉ាវលោកញ៊ាំមីមួយចានឲ្យអារម្មណ៍ល្អឡើងវិញណា៎តោះ » ថាហើយរាងតូចក៏កាន់ដៃគេដើរទៅជាមួយខ្លួន ស្របពេលអង្គរក្ស Yoongi ឃើញពីចម្ងាយបម្រុងចូលទៅឃាត់ប៉ុន្តែ Yoongi ធ្វើសញ្ញាមិនឲ្យចូលមកឡើយដោយត្រឹមតែតាមការពារពីក្រោយៗប៉ុណ្ណោះ រហូតពួកគេដើរទៅញ៊ាំមីស៊ុបនៅហាងតូចតាមចិញ្ចើមផ្លូវមួយ ។
« អ្ហា៎ឆ្អែតហើយ!! » រាងតូចបន្លឺឡើងក្រោយលើកទាំងចានគោមហុតមិនសល់សូម្បីតែទឹកស៊ុបចុងក្រោយព្រោះគេមិនបានញ៊ាំអីពេញមួយថ្ងៃហើយ ឯរាងក្រាសក៏ញ៊ាំយឺតៗព្រោះមិនធ្លាប់ញ៊ាំរបស់សាមញ្ញៗបែបនេះពីមុនមក ។
« អ្នកលក់គិតលុយ!! » Jimin ហៅទើបអ្នកលក់នោះដើរមក ។
« ពីរចាននេះអស់ប្រាំពាន់វ៉ុន » លឺដូច្នេះ រាងតូចក៏បើកកាបូបដៃគេមើលព្រោះប្រាក់មានតាមខ្លួនមិនសូវច្រើនអីប៉ុន្មានទេ ។
« កុំប្រាប់ឲ្យសោះថាគ្មានលុយប៉ាវមីនេះឲ្យយើង » Yoongi សួរចម្អន់លចិត្តក្រោយឃើញទឹកមុខរបស់ក្មេងនេះតែថា Jimin ជាក្មេងមិនចេះចាញ់ចិត្តអ្នកណាស្រាប់ហើយ ។
« ឆើស!! មីប៉ុនៗហ្នឹងខ្ញុំមិនឲ្យលោកមកលំបាកជាមួយទេ » រាងតូចឌឺដងឲ្យវិញមុននឹងដកលុយពីកាបូបឲ្យទៅអ្នកលក់តែគេមិនព្រមឲ្យងាយៗទេ រវល់តែដណ្ដើមទៅមកជាមួយអ្នកលក់ទម្រាំតែដាច់ចិត្តប្រគល់ឲ្យ ។
« លោកនៅញ៊ាំឲ្យអស់ចុះ ថ្ងៃក្រោយឈប់មានគំនិតសម្លាប់ខ្លួនទៀតទៅ ជីវិតណា៎ស្លាប់ទៅហើយមិនមែនមួយម៉ោងក្រោយរស់ឡើងវិញទេ ចេះស្រឡាញ់ខ្លួនឯងផង ខ្ញុំទៅមុនហើយ » Jimin និយាយរួចក៏ទាញកាបូបស្ពាយដើរចេញទៅបន្សល់ឲ្យ Yoongi ហួសចិត្តដែលត្រូវក្មេងនេះប្រដៅមករហូតមុននឹងនាំកូនចៅរបស់គេលួចទៅតាមរាងតូចពីក្រោយរហូតតាមដល់បន្ទប់ជួលតូចៗដែល Jimin ចូលទៅសុំគេជួលប៉ុន្តែម្ចាស់ផ្ទះទាំងអស់ឃើញគេនៅក្មេងខ្លាចថាគ្មានលុយបង់ថ្លៃជួលក៏បដិសេធគ្រប់គ្នាធ្វើឲ្យ Jimin ទាល់ច្រកដើរម៉ង់ៗតាមផ្លូវតែម្នាក់ឯង ។
« យប់នេះតើបានកន្លែងណាគេងទៅនៀក » រាងតូចពេបមាត់រអ៊ូ កម្លាំងក៏ចេះតែខ្សោះទៅៗដល់ថ្នាក់អស់កម្លាំងស៊ូទៅមុខលែងរួច គេក៏មើលទៅអ្នកសុំទានដែលដេកលើបង់សាធារណៈតាមសួនច្បារ ពេលនេះក៏យប់ណាស់ហើយ មិនដឹងគួរទៅណាទៀតទើប Jimin រកបង់មួយដើម្បីដេកដូចពួកគេដែរ ។
« ហ្ហឹម...ថ្ងៃស្អែកនេះគួរធ្វើអីទើបល្អទៅន៎? » គេមើលទៅមេឃនៅលើក្បាលសញ្ជឹងរិះគិតម្នាក់ឯងរហូតទាល់តែគេងលក់បាត់ទៅ ។
« ពួកឯងទៅនាំគេចូលឡានមក » Yoongi ដែលតាមមើលមកជាយូរនោះក៏បញ្ជាកូនចៅឲ្យអៀវរាងតូចថ្នមដៃបំផុតកុំឲ្យគេភ្ញាក់មុននឹងអៀវមកអង្គុយក្បែររាងក្រាស Jimin ក៏រង្គើខ្លួនទៅផ្ដេកលើនាយតែម្ដងទាំងមិនដឹងខ្លួន បន្ទាប់ពីនោះគេក៏បើកឡានទៅអាផាតមិនដែលខ្លួនបានទិញមកជាយូរតែមិនបានរស់នៅទាល់តែសោះ ដោយដាក់ Jimin ឲ្យគេងសម្រាកនៅលើគ្រែហើយឲ្យពួកកូនចៅត្រឡប់ទៅវិញទុកឲ្យគេនៅទីនេះជាមួយរាងតូចពេញមួយយប់ ។

លាក់បាំងស្នេហា (Completed)Where stories live. Discover now