ផ្ដើមរឿង
ធ្លាប់លឺដែរទេ?គេនិយាយថាកើតមកជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរស់នៅដូចព្រះនាងសែនស្រណុកសុខស្រួលចង់បានអ្វីក៏បាននឹង!! ការងារអ្វីក៏មិនចាំបាច់ធ្វើឯចាយលុយដូចក្រដាសប៉ាម៉ាក់ផ្គាប់ចិត្ត...
ប៉ុន្តែសម្រាប់ខ្ញុំវាមិនមែនទេវើយយយយ!!!!!!!!
សួរស្តីខ្ញុំត្រកូល អេលីហ្វា ឈ្មោះស៊ាវចាន់ សរុបមកគឺឈ្មោះស៊ាវចាន់ អេលីហ្វា បាទ៎។ ខ្ញុំគឺជាកូនប្រុសទី២នៃត្រកូលអេលីហ្វា មានបងប្រុសម្នាក់ឈ្មោះ ស៊ាវហ្វាន់ និងប្អូនស្រីម្នាក់ទៀតឈ្មោះ ស៊ាវលីន (មិនមែនអ្នកសរសេរទេណាកុំច្រឡំ🤧)
អរលីហ្វា ជាត្រកូលមហាសេដ្ឋីក្នុងប្រទេសលំដាប់ទី២ហើយប្រាកដណាស់ពាក្យថា"មហាសេដ្ឋី"គឺមានកប់ពពកតែម្ដងបើនិយាយពីរឿងលុយវិញអត់ចេះខ្វះសោះចង់ដេកសុីមិនធ្វើការប្រាំជាតិទៀតក៏មិនអស់ទៅណាដែរតែបញ្ហាគឺនៅត្រង់កំពូលព្រះមាតានិងព្រះបិតារបស់ខ្ញុំនេះឯង~_~!!
រឿងនិងគឺវាមានដូចតទៅ///
"ម៉ាក់និយាយម្ដងទៀតកូនត្រូវតែចូលហ្វឹកហាត់ការងារនៅអាទិត្យក្រោយដាច់ខាត!!"អ្នកម៉ាក់និយាយច្រំដែលជាលើកទីពីររយទៅបីរយលានដង។
"បើឯងមិនព្រមយើងនិងដកហូតយកកាតធានាគារគ្រប់សន្លឹករួមទាំងឡានទាំងខុនដូមកវិញទាំងអស់!!"លោកប៉ាគម្រាមជាលើកទី...ភ្លេចបាត់។
ហុឺចិត្តអាក្រក់//
"លោកប៉ាធ្វើបែបនឹងបានយ៉ាងម៉េច? នេះខ្ញុំជាកូនប្រុសប៉ាណា?"ខ្ញុំតវ៉ាជាមួយលោកប៉ាមិនយល់ទេៗគ្រាន់តែមិនព្រមទៅធ្វើការសោះមិនដឹងជាបង្ខំអីណាស់ណាមានបងហ្វាន់មួយទាំងមូលហើយនៅមិនគ្រប់ចង់អូសទាំងខ្ញុំទៅទៀត? នេះខ្ញុំនៅក្មេងទេណាទើបអាយុ21ឆ្នាំគត់ៗមិនលើសមិនខ្វះថែមទាំងមិនទាន់អស់សប្បាយអីបន្តិច អយុត្តិធម៌នៅទីណា? ហុហុ🤧!!
"មកពីឯងជាកូននិងអីទើបយើងត្រូវធ្វើបែបនេះ ស៊ាវចាន់ឯងមិនមែនក្មេងទេអាយុ21ឆ្នាំហើយណា៎ រៀនក៏ចប់ហើយល្មមចូលធ្វើការបានហើយមើលបងប្រុសឯងជាគំរូទៅឃើញទេ?"លោកប៉ាលើកហេតុផលដដែលមកនិយាយទាំងទឹកមុខឈឺក្បាលជាមួយនិងកូនប្រុសទីពីរដែលគិតតែតវ៉ាមិនដាច់ពីមាត់ដូចខ្ញុំ។
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️