ភាគទី៣៥
កន្លងទៅយូរប៉ុណ្ណាហើយក៏មិនដឹងដែលខ្ញុំបានសន្លប់ព្រោះត្រូវវាយចាំបានថាមុននឹងត្រូវវាយសន្លប់គឺលឺសម្លេងមនុស្សស្រីស្រែកហៅ។
"អឹក!"ស៊ាវចាន់បើកភ្នែកសន្សឹមៗឡើងមកសម្លឹងមើលទីតាំងដែលខ្លួនស្ថិតនៅគឺជាព្រៃអត់ទេវាដូចជាកំពូលភ្នំហើយគេក៏ត្រូវបានចងដៃចងជើងជាប់ជាមួយដើមឈើមួយដើមដែលដុះនៅមាត់ជ្រោះនោះឯង។
"ឯងមកពាក់ព័ន្ធធ្វើស្អីហាស៎?"
"វាមានទៅខុសស្អីទៅ ក្រែងកុំតែបានខ្ញុំតើហី ទើបបងចាប់វាបាន?"សម្លេងឈ្លោះប្រកែកបន្លឺឡើងទាញចំណាប់អារម្មណ៍ស៊ាវចាន់ឱ្យងាកមកមើល នាយតូចព្យាយាមព្រិចភ្នែកក្រវីក្បាលពីបីដងសម្លឹងឱ្យច្បាស់នូវរូបភាពចំពោះមុខ។
"ឡែន...ឡែនណា?"ចាន់ហៅឈ្មោះនាងក្រមុំដែលត្រូវជាមិត្តតិចៗយ៉ាងភ្ញាក់ផ្អើលមិននឹកស្មានថានាងនឹងនៅទីនេះសោះរឹតតែមិនយល់ពេលឃើញនាងនៅជាមួយអាឡិច។
"ក្រែងបងហាមហើយថាកុំឱ្យឯងមករវល់មិនអញ្ចឹងហេស៎?"អាឡិចងាកមកស្ដីឱ្យឡែនណាដោយក្ដីមិនពេញចិត្តព្រោះនាងមិនស្ដាប់បញ្ជារ។
"ខ្ញុំប្រាប់បងហើយតើថាវាក៏ជារឿងខ្ញុំដូចគ្នាដែរ ខ្ញុំមានសិទ្ធិ!"ឡែនណាតមាត់មិនខ្លាចរអាអ្វីបន្តិចខណ:ដែលស៊ាវចាន់ឈរមើលនាក់ទាំងពីទាំងចម្ងល់កើតពេញខួរ។
"ឡែនណា!"
"អូហ៍? សួរស្តីមិត្តសម្លាញ់!"ឡែនណាងាកមកញញឹមខ្វាច់ដាក់នាយតូចខណ:ដែលលឺគេហៅឈ្មោះហើយនាងក៏មិនភ្លេចមករាក់ទាក់មកគេធ្វើដូចមិនមានរឿងអ្វីកើតឡើងសោះ។
"ឡែនឯងនឹងគេម៉េចបាន-"
"សូច៎! កុំទាន់សួរចាំយើងបកស្រាយខ្លួនឯងវិញ ឥលូវណែនាំម្នាក់នេះសិននេះគឺបងប្រុសយើងណា៎ មិត្តភក្តិ!"ឡែនណាមិននិយាយតែមាត់នាងខិតមកជិតថែមទាំងអោបដៃបងប្រុសបង្ហាញចាន់ពេញៗភ្នែក។
"គេជាបងប្រុសឯងអញ្ចឹងហេស៎? ម៉េច...ម៉េចនឹងអាចទៅរួច?"ស៊ាវចាន់ចាប់ផ្ដើមវង្វេងអស់ហើយហេតុអីក៏រឿងក្លាយទៅជាបែបនេះបើអញ្ចឹងអ្នកដែលហៅគេមុននឹងគេត្រូវវាយគឺឡែនណា? ចុះហេតុអីនាងធ្វើបែបនេះ? ពួកគេមិនដែលមានគំនុំនឹងគ្នាឯណាថែមទាំងជាមិត្តស្និតទៀតផង។
"មែនហើយម៉េចក៏មិនអាចនោះ?"ឡែនណានិយាយចប់ក៏ព្រលែងដៃបងប្រុសរួចងាកមកឈរអោបដៃពេបមាត់ដាក់នាយតូចភ្លែត។
"ឡែននេះមានរឿងអី?"
"ឆឹស៎! ឯងនេះពេលណាទើបបាត់ភ្លើទៅ? នែ៎...ប្រាប់ស្អីអោយដឹងយើងមិនដែលទុកឯងជាមិត្តយើងឡើយកន្លងមកនេះវាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះឱ្យដឹងផងទៅវើយ!"ឡែនណាស្រែកដាក់កណ្ដាលមុខនាយតូចទាំងកែវភ្នែកស្អប់ខ្ពើមធ្វើអោយចាន់ចាប់ផ្ដើមខកចិត្តជាមួយនាងជាខ្លាំង។
"ហេតុអី?"
"ឯងដឹងទេ? ថាយើងស្អប់ឯងប៉ុណ្ណា? មិនអីទេចាំយើងប្រាប់ចុះ! ស៊ាវចាន់យើងស្អប់ឯងដែលពូកែជាងយើង! នៅក្នុងសាលាអ្នកណាៗក៏ចូលចិត្តក៏ស្រលាញ់ឯង គ្រប់គ្នាសរសើរឯង! មិត្តភក្តិប្រុសស្រីជាច្រើនតែងតែយកចិត្តឯង! ស្អប់ឯងដែលមានគ្រប់យ៉ាង! ស្អប់ដែលឯងមានគូដណ្ដឹងជាបុរសដែលល្អគ្រប់ដប់ធ្វើឱ្យយើងច្រណែន...ស្អប់ឯងដែលតែងតែមករកយើងនៅពេលដែលឯងធុញឯងទុកយើងជាស្អី? ហាស៎? គ្រប់គ្នាតែងតែទ្រឯងលើកឯង! ហេតុអីទៅ? ហេតុអីទើបឯងតែងតែល្អជាងយើង?"ឡែនណាស្រែកឡើងទាំងកំហឹងភ្នែកបើកធំៗសម្លឹងមកកាន់នាយតូចទាំងគុំនុំ។
"ឡែនណា៎ យើងតែងតែទុកឯងជាមិត្តដែលសំខាន់សម្រាប់យើងណា៎!"
"បានហើយ! យើងលឺហើយវាចង់ក្អួត!"
"ឡែនណា៎!"
"កុំមកហៅឈ្មោះយើង!"
"ឡែន៎ យើងជាមិត្តនឹងគ្នាមានអ្វីមិនពេញចិត្តឯងអាចនិយាយចេញមកបានយើងមិនចង់បែកបាក់មិត្តភាពព្រោះតែរឿងយល់ច្រឡំទេ!"ចាន់ព្យាយាមនិយាយហេតុផលជាមួយនាងដោយមិនច្រឡោតមិនខឹង។
"ហឹស៎! ជាមិត្ត? ហើយចុះបើយើងងប្រាប់ថាយើងគឺជាអ្នកប្រាប់ឱ្យបងប្រុសទៅតាមសម្លាប់ពួកឯងដល់ជប៉ុនតើឯងនៅចង់ជាមិត្តនឹងយើងទៀតទេ?"ឡែនណាបញ្ចេញស្នាមញញឹមបីសាចមកពេញផ្ទៃមុខខណ:ដែលចាន់ចាប់ផ្ដើមស្រឡាំងកាំងបន្ទាប់ពីបានលឺដូច្នេះ។
"ឯង...ឯងថាម៉េច?"
"មិនត្រឹមតែប៉ុណ្ណឹងទេ! យើងនេះហើយគឺជាអ្នកបញ្ជូនមនុស្សឱ្យទៅតាមប្រមាញ់ប្អូនប្រុសរបស់គូរដណ្ដឹងឯងរហូតធ្លាក់ចូលព្រៃហាមឃាត់! ហើយថែមទាំងជាអ្នកប្រាប់បងអាឡិចឱ្យបញ្ជូនមនុស្សទៅសម្លាប់ពួកឯងដល់លើកប៉ាល់ទៀតផង? យ៉ាងម៉េច? Surprise ទេមិត្តភក្តិ?"
"ឡែនណា៎! ម៉េចក៏ឯងធ្វើបែបនេះ?"ស៊ាវចាន់ចាប់ផ្ដើមកើតកំហឹងមុននឹងស្រែកដាក់នាងមួយអស់សម្លេងចិត្តពិតជាចង់ហក់ទៅរកនាងណាស់ប៉ុន្តែដៃត្រូវចងជាប់បាត់ទៅហើយ។
"ហាសហាសៗ! ល្ងង់មែនគឺមកពីយើងស្អប់ឯងនោះអី?"
"ឯងស្អប់យើង ម៉េចក៏ចាំបាច់ទៅធ្វើបាបអ៊ីលុន? ទៅធ្វើបាបអ៊ីបូ? ឯងធ្វើវាធ្វើអី? ឡែនណាឯងឡប់សតិហើយមែនទេ?"
"ព្រោះពួកវាពាក់ព័ន្ធជាមួយឯងនោះអី ព្រោះពួកវាស្រលាញ់ឯងទើបយើងចង់កំចាត់ពួកវាកំចាត់មនុស្សដែលឯងស្រលាញ់ចោលឱ្យអស់ហើយឯងនិងឈឺចាប់!"
"នាងឆ្កួត!"
ផាច់!
"បិទមាត់របស់ឯងទៅល្អជាងមុននឹងយើងទ្រាំលែងបាន!"ឡែនណាលែងមួយដៃមកលើថ្ពាល់រលោងសរខ្ចីរបស់ចាន់ធ្វើឱ្យមានស្នាមម្រាមប្រាំភ្លាមៗ។
"យ៉ាងម៉េចបើយើងនិយាយវាយ៉ាងម៉េច?ឯងចង់ធ្វើស្អី? សម្លាប់យើងមែនទេ?"ស៊ាវចាន់សួរគ្មានញញើតបន្ទាប់ពីដឹងសន្ដានដ៏អាក្រក់របស់នាងរួច។
"មែន! យើងនឹងសម្លាប់ឯង!"
"ហឹស! យើងពិតជាសោកស្តាយណាស់!"
"យ៉ាងម៉េច?"
"មិនគួរណាយើងមកចំណាយពេលវេលារាប់អានពស់អសិរពឹសដូចជាឯងនេះសោះ!"
"ស៊ាវចាន់ អេលីហ្វា!!"
"កុំមកហៅឈ្មោះយើង លឺហើយវាឆ្អើម!"
"ឯង?"ឡែនណាខឹងកាន់តែខ្លាំងនាងក្រមុំលើកដៃឡើងបម្រុងនឹងទះមកលើចាន់ទៅហើយ។
"អញ្ជើញបើចង់ទះក៏ទះមកចុះ! ព្រោះមនុស្សដូចជាឯងធ្វើបានត្រឹមតែប៉ុណ្ណឹងឯងចងដៃចងជើងយើងរួចក៏វាយមកលើយើងវាពិតកំសាកខ្លាំងណាស់! អន់លំដាប់ISO ពិភពលោក!"
"អាយ៎!!!!!!!!"
"បានហើយ!"អាឡិចស្រែកឡើងកាត់សម្លេងប្អូនស្រីដោយអាការះធុញទ្រាន់។
"បងប្រុស! ខ្ញុំមិនសុខចិត្តទេ!"
"ឯងនៅអោយស្ងៀមទៅ កុំមករំខាន!"
"បង-"ឡែនណាបម្រុងនឹងនិយាយតែក៏ព្រមស្ងាត់បន្ទាប់ពីទទួលបានខ្សែភ្នែកគំរាមពីនាយ។
"វាដល់ពេលហើយ! យើងមិនចង់សាំញាំច្រើនជាងនេះឡើយ ស៊ាវចាន់អេលីហ្វា ឯងគួរតែងាប់បានហើយ!"អាឡិចមិនគិតនឹងចាំយូរព្រោះនាយរងចាំឱកាសនេះរាប់ឆ្នាំមកហើយទើបប្រញាប់កេះកៃកាំភ្លើងតម្រង់មករកនាយតូចស៊ាវចាន់ភ្លែត។
"និយាយលាទៅកាន់ពិភពលោកជាលើកចុងក្រោយបានហើយ!"អាឡិចញញឹមយ៉ាងកំណាចខណ:ចុងកាំភ្លើងភ្ជុងជាប់នឹងថ្ងាសនាយតូចរួចរាល់។
ប៊ាំង! អាក!
"អញ្ចឹងវាក៏គួរតែដល់ពេលដែលឯងត្រូវនិយាយថាលាទៅកាន់ពិភពលោកមួយនេះដូចគ្នា!"សម្លេងធំបន្លឺឡើងយ៉ាងខ្ទរអាកាសខណ:ម្ចាស់សម្លេងក៏លេចរូបរាងឡើងមកយ៉ាងអង់អាចជាមួយនឹងទឹកមុខមាំប្រៀបដូចជាស្ដេចតោព្រៃកំពុងត្រៀមប្រមាញ់ចំណីចំពោះមុខ។
"អ៊ីបូ?"ស៊ាវចាន់បើកភ្នែកធំៗសឹងតែមិនជឿឡើយថាពិតជានាយ។
ពិតណាស់នាយបានហក់ចេញពីឡានទាន់ពេលវេលាហើយក៏មានរបួសត្រង់ក្បាលជាទម្ងន់ហូរឈាមឡើងជោគអាវសឹងតែមួយជំហៀងតែនាយក៏ខំប្រឹងមកតាមរកគូរដណ្ដឹងដល់ទីនេះទៀត ព្រោះនាយផ្ទាល់ក៏បានឃើញហេតុការណ៍ដែលកើតឡើងដែរគ្រាន់តែពេលនោះនាយនៅចុកជាមួយមុខរបួសខ្លាំងពេកទើបមិនអាចឡើងមកជួយចាន់បាន! ប៉ុន្តែពេលនេះគឺនាយបានមករកគេហើយក៏មកជម្រះបញ្ជីទាំងថ្មីទាំងចាស់ជាមួយគូរសត្រូវម្នាក់នេះដែរ។
ប៊ាំង!ប៊ាំង!ប៊ាំង!ប៊ាំង!ប៊ាំង!
ស្នូរកាំភ្លើងបន្លឺឡើងខ្ទរពេញអាកាសខណ:ដែលកូនចៅត្រកូលម៉ាហ្វៀដូរិកសេនឌ្រ័រសម្រុកចូលមកបាញ់ប្រហារកូនចៅរបស់អាឡិចអោយស្លាប់គរលើគ្នាយ៉ាងច្រើន។
"ឯង?"អាឡិចដែលទើបតែរងរបួសមួយគ្រាប់ត្រង់ដៃខាងស្ដាំមុននេះដោយសារគ្រាប់កាំភ្លើងរបស់អ៊ីបូនៅចុករមួលឈរទ្រេតទៅជ្រុងម្ខាងដោយអារម្មណ៍ខឹងសម្បារបូករួមជាមួយការប្រហារដោយមិនផ្ដល់ដំណឹងធ្វើអោយនាយចាញ់ប្រៀបទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក។
"បងប្រុស!"ឡែនណាប្រញាប់ស្ទុះទៅរកបងប្រុសភ្លែតទាំងភ័យញ័រខ្លួនខណ:ដែលអ៊ីបូក៏តម្រង់កាំភ្លើងមករកនាងដូចគ្នា។
ប៊ាំង!
"អាយ៎!"នាងក្រមុំដួលព្រូសមកលើស្មៅបន្ទាប់ពីទទួលរងមួយគ្រាប់ចំកំភួនជើងគ្មានខុសបន្តិចឡើយ។
"អ៊ីបូ...កុំសម្លាប់នាង!"ស៊ាវចាន់តាំងស្មារតីបានក៏ប្រញាប់ស្រែកឃាត់គូរដណ្ដឹងភ្លាមតែមើលទៅគេមិនបានស្ដាប់ឡើយព្រោះពេលនេះកំហឹងវាបាំងមុខនាយអស់ទៅហើយ។
អ៊ីបូបោះជំហានមួយៗដើរចូលមកកាន់តែកៀកនឹងសត្រូវដោយមិនមានភាពខ្លាចរអាអ្វីសូម្បីតែបន្តិច។
តើអ្នកណាជាអ្នកដាស់វិញ្ញាណសាតានកំណាចឱ្យងើបឡើង?តើអ្នកណាដែលព្យាយាមធ្វើឱ្យនាយដាច់ធម៍មេត្តា?តើអ្នកណាដែលធ្វើឱ្យនាយគ្រប់គ្រងកំហឹងលែងបាន? គឺសុទ្ធតែមកពីបងប្អូនគូរនេះហើយដែលធ្វើឱ្យនាយក្លាយជាបែបនេះដូច្នេះកុំបន្ទោសនាយឱ្យសោះ។
"ហ្អឹក~អ្អឹក~បងប្រុសជួយផង~ហ៊ឺ~ឈឺណាស់!"ឡែនណាព្យាយាមរំកិលគូទតិចៗទៅរកបងប្រុសទាំងកំពុងឈឺរបួសស្ទើរស្លាប់។
"ឈប់ភ្លាម! បើមិនអញ្ចឹងយើងនឹងសម្លាប់គេ!"អាឡិចស្ទុះមករកស៊ាវចាន់វឹបថែមទាំងមិនភ្លេចយកកាំភ្លើងមកភ្ជុងក្បាលនាយតូចពីក្រោយដើម្បីគំរាមអ៊ីបូឡើយ។
"អា៎! ទេលែង!"ភ្លាមៗរាងកាយរបស់ឡែនណាក៏ត្រូវអ៊ីបូចាប់ទាញកញ្ឆក់មករកមួយទំហឹងមុននឹងយកចុងកាំភ្លើងមកភ្ជុងក្រោមចង្ការគំរាមទៅអាឡិចដូចគ្នា។
"សាកលមើល បើចង់ឃើញប្អូនស្រីជាទីស្រលាញ់របស់ឯងផ្ទុះបែកបំពង់ក៎?"ពាក្យគំរាមរបស់នាយធ្វើឱ្យឡែនណាកាន់តែភ័យទឹកភ្នែកក៏ហូរកាន់តែខ្លាំង។
"តែគូរដណ្ដឹងឯងក៏បែកខួរដូចគ្នាវើយ!"អាឡិចស្រែកតបទៅនាយទាំងញ័របបូរមាត់ខណ:ដែលចិត្តបារម្ភពីប្អូនស្រីជាខ្លាំង។
"បើឯងចង់សាកល្បងសមត្ថភាពបាញ់កាំភ្លើងថាអ្នកណាលឿនជាងយើងក៏ok!"អ៊ីបូមិនបានញញើតជាមួយពាក្យគំរាមធ្វើឱ្យអាឡិចបែកញើសប៉ុនៗគ្រាប់ពោតតែម្ដង រាល់លើកនាយគឺតែងតែលួចចាក់គេពីក្រោយខ្នងនៅតែមិនឈ្នះចុះទម្រាំតែតទល់គ្នាតើមានសង្ឃឹមប៉ុន្មានភាគរយ។
"ឈប់ៗ! ពួក...ពួកយើងប្ដូរមនុស្សគ្នាទៅ!"
"ល្អ!"អ៊ីបូឆ្លើយដោយមិនស្ទាក់ស្ទើររួចនាក់ទាំងពីរក៏ចាប់ផ្ដើមដើរចូលមកកៀកៗនឹងគ្នាមុននឹងព្រលែងមនុស្សក្នុងដៃឱ្យដើរមកខាងមុខយឺតៗទោះបីជាឡែនណាឈឺប៉ុណ្ណាក៏ទ្រាំដើរទៅមុខដែរ។
ខណៈពេលកំពុងដើរស៊ាវចាន់នឹងឡែនណាគឺនៅខ្វះតែ២ជំហានទៀតប៉ុណ្ណោះនឹងមកដល់ដៃមនុស្សរបស់ខ្លួនហើយ ស្រាប់តែអាឡិចទាញកាំភ្លើងឡើងបាញ់មករកស៊ាវចាន់ភ្លែត។
"ស្លាប់ទៅ!"
ប៊ាំង! អឹក!
"ចាន់ៗ!"អ៊ីបូស្រវាទាញរាងកាយគូដណ្ដឹងឱ្យស្ទុះមករកមួយទំហឹងគេចពីគ្រាប់កាំភ្លើងមុននឹងបាញ់បកទៅវិញជាច្រើនគ្រាប់។
"អាចង្រៃ៎!"កំហឹងអ៊ីបូផ្ទុះលឺសូតែប៊ុម កែវភ្នែកក្រហមទាំងពេញដោយភ្លើងក្ដៅរោលរាលទប់អារម្មណ៍លែងបាននាយម៉ាហ្វៀស្រវាលើកកាំភ្លើងបាញ់តម្រង់ទៅកាន់អាឡិចជាច្រើនគ្រាប់គ្មានឱ្យខុស។
ប៊ាំង! ប៊ាំង! ប៊ាំង! ប៊ាំង! ប៊ាំង! ប៊ាំង!
"ហ្អឹក~"
"បងប្រុស!!!!!!"រាងកាយអាឡិចទ្រេតថយទៅក្រោយស្ទើរតែផុតដីនាយកំលោះក្អួតឈាមស្រស់មកយ៉ាងច្រើនមុននឹងសម្លឹងមកមើលអ៊ីបូជាលើកចុងក្រោយរួចក៏ធ្លាក់ចុះពីលើជ្រោះទៅក្នុងទឹកបាត់ស្រមោល។
"អត់ទេ~អ្ហឹក~អ្អឹក~"ឡែនណាស្រែកយំមួយទំហឹងហៅបងប្រុសដែលទើបតែធ្លាក់ចុះពីលើជ្រោះទៅ។
"អ៊ី~អ៊ីបូ~បង~បងមានត្រូវត្រង់ណាទេ?"ស៊ាវចាន់ប្រញាប់លើកដៃស្ទាបមុខមាត់នឹងខ្លួនប្រាណគូរដណ្ដឹងភ្លាមៗដោយក្ដីបារម្ភ។
"មិនអីទេ!"អ៊ីបូចាប់ដៃនាយតូចក្ដាប់ជាប់មុនឹងទាញមកថើបខ្សឺតដោយក្ដីស្រលាញ់បារម្ភជាពន់ពេកធ្វើឱ្យទឹកភ្នែកនាយតូចចាប់ផ្ដើមស្រក់។
"អូនស្មានថាលែងបានជួបបងទៀតហើយ! អ្ហឹក~អ្ហឹក~"រាងតូចស្ទុះមកអោបក៎នាយមិនចាំយូររួចក៏បង្ហូរទឹកភ្នែកយំស្រែកតាមអារម្មណ៍ដែលកំពុងមាន។
"ស្រីនោះ!"អ៊ីបូលើកដៃទប់ចង្កេះចាន់តិចៗភ្នែកសម្លឹងឡែនណាមិនដាក់ហាក់ដូចជាចង់ចាត់ការនាងម្នាក់ទៀត។
"ទេ! កុំអីដោះលែងនាងទៅ!"ស៊ាវចាន់មើលដឹងទើបប្រញាប់ឃាត់នាយត្បិតថានាងធ្វើរឿងអាក្រក់ៗដាក់ខ្លួនច្រើនប៉ុន្តែយ៉ាងណាក៏ធ្លាប់ជាមិត្តគេនៅយល់ដល់មិត្តភាពដែលធ្លាប់មានយ៉ាងណាក៏មិនគួរសម្លាប់នាង។
"ចាន់ៗ?"
"អូនអង្វរបង!"
"..."នាយមិននិយាយអ្វីឡើយមួយសន្ទុះមុននឹងដាច់ចិត្តតប។
"បាន! ពួកយើងទៅផ្ទះវិញ!"នាយងក់ក្បាលយល់ព្រមមុននឹងចាប់លើកគូរដណ្ដឹងឱ្យក្រោកឈរហើយកាន់ដៃនាយតូចបែរក្រោយឈានជើងចាកចេញពីកន្លែងនេះទុកឱ្យឡែនណាអង្គុយយំតែម្នាក់ឯង។
"បងប្រុស~ពួកយើងមានតែពីនាក់បងប្អូនទេបើអត់មានបងខ្ញុំក៏មិនដឹងរស់នៅដើម្បីស្អីទៀតដែរ! អ្ហឹក~ចាំខ្ញុំផង!"ចប់សម្ដីឡែនណាក៏ស្រវាទៅរើសកាំភ្លើងរបស់អាឡិចដែលជ្រុះមកកាន់មុននឹងបាញ់តម្រង់មករកក្បាលខ្លួនឯង។
ប៊ាំង!
នៅទីបំផុតនាងក៏បញ្ចប់ជីវិតរបស់នាង!
"ឡែនណា?"ចាន់ងាកក្រោយមករកមិត្តភក្តិដែលរាប់អានគ្នាជាច្រើនឆ្នាំដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងស្លុតចិត្តខណ:នោះគូរដណ្ដឹងក៏យកដៃមកបាំងភ្នែកគេជិតមុននិងនិយាយឡើង។
"បានហើយ! ឆាប់ទៅ!"វាបានបញ្ចប់ហើយ។
To be Continued♥️
Author: Lîñ Gukki ✨
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️