ភាគទី១៣
ស្ដាប់ការរៀបរាប់បកស្រាយរបស់អនាគតប្អូនថ្ងៃទាំងពីរសឹងតែធ្វើអោយខ្ញុំសន្លប់ម្ដងទៀតប៉ុន្តែប្រឹងទប់ព្រោះខ្ញុំមានរឿងត្រូវនិយាយជាមួយគូរដណ្ដឹងដ៏សែនល្អរបស់ខ្ញុំមិនអាចរងចាំទៀតឡើយ។
"មានរឿងអី?"នាយកំលោះម៉ាហ្វៀដើរចូលមកក្នុងបន្ទប់ទាំងទឹកមុខស្មើរធេងសម្លឹងទៅកាន់នាក់ទាំងបី។
អ៊ីលុនដែលបានឃើញបងប្រុសក៏ប្រញាប់ចាប់ដៃនីងៗរត់ទៅមាត់ទ្វារជាប្រញាប់ត្រៀមខ្លួនរត់ព្រោះដឹងច្បាស់ថាបងប្រុសមិនចូលចិត្តឱ្យនរណាចូលបន្ទប់ផ្តេសផ្ដាសបើគ្មានការអនុញ្ញាត។
"បងប្រុស!!"អ៊ីលុនញញឹមរាក់ទាក់បងប្រុសទាំងមិនសូវសមខណ:ដែលជើងប្រុងប្រៀបរត់រួចស្រេច។
"ពួកគេគ្មានអីទេ! តែអូនមានអ៊ីបូអូនចង់និយាយជាមួយបង!"ខ្ញុំប្រញាប់និយាយឡើងភ្លាមៗហើយខណ:នោះខ្ញុំក៏ឃើញទឹកមុខអ៊ីលុនដូចជាភ្ញាក់ផ្អើលនិងប្រយោគអូនបងនេះណាស់។
អឺមិនភ្ញាក់ទើបចម្លែក//
"ចាំទៅនិយាយគ្នាខាងក្រោមអាកុងកំពុងចាំល្មម!"អ៊ីបូនិយាយចប់ក៏ប្រញាប់ងាកមកសម្លឹងមុខប្អូនប្រុសជាសញ្ញាដេញគេចេញចំណែកអ៊ីលុនក៏បានដូចចិត្តទៀតទាញដៃសង្សារត់ប្រុចតែម្ដង។
"បង...អូនដើរអត់រួច!"ខ្ញុំពេបមាត់ធ្វើមុខកំសត់ដាក់គេភ្លាមៗគេមិនបាននិយាយអីឡើយតែគេក៏ដើរទៅបើកថតតុយកអ្វីម្យ៉ាងចេញមកបើមើលៗទៅវាដូចដបថ្នាំអីម្យ៉ាងអញ្ចឹងឯង។
"ស្រាតខោមក!!"
"ហាស?"
អៃអៃ ស្រាតខោ???
"លាបថ្នាំឬចង់នៅគ្រាំដេកត្រង់និងដល់ស្អែក?"គេបញ្ជាក់ម្ដងទៀតហើយអឺតែឱ្យស្រាតនេះណា? ទោះបីជាធ្លាប់ចុចៗគ្នាពីរដងហើយក៏ដោយតែខ្ញុំនៅតែខ្មាសដដែលនិង។
"ឱ្យថ្នាំមកអូនលាបខ្លួនឯង!"ខ្ញុំអោនមុខនិយាយទាំងអៀនកុំអោយខ្ញុំរៀបរាប់អីគឺថាមុខចាប់ផ្ដើមក្ដៅភាយៗហើយ។
"អត់!! ស្រាតតាមសម្រួលឬឱ្យបងចាប់? រើសទៅបើអូននៅតែរឹងទទឹងមិនស្ដាប់បង្គាប់បងអុកបន្ត4-5ទឹកទៀតទើបចុះទៅក្រោម!"គូរដណ្ដឹងអ្នកណាគេទេលោកម្ចាស់អីក៏សាហាវឃោរឃៅដល់ថ្នាក់នេះកោតតែចេះស្រលាញ់ទៅរួច។
មានអារម្មណ៍ថាកំពុងជេរខ្លួនឯង(;´༎ຶٹ༎ຶ')
"1...2..."
"ស្រាតហើយ!"ខ្ញុំរហ័សស្រែកសឹងតែមិនទាន់ដៃក៏ចាប់ទាញខោចង្កេះកៅស៊ូរលុងៗចេញវឹបនៅចំពោះមុខគេលួចខ្សឹបប្រាប់បានថាអត់មានស្លៀកខោក្នុងទេបាទ។
អ៊ីបូមិននិយាយអីច្រើនឡើងនាយស្រវាញែកជើងស្រឡូនទាំងគូរចេញពីគ្នាភ្លាមៗរួចសម្លឹងមើលត្រង់ចំណុចទន់ខ្សោយពណ៍ផ្កាឈូកដែលមានសភាពហើមតិចៗរបស់គូរដណ្ដឹងឥតព្រិច។
"បង!!"ខ្ញុំអៀនឡើងចង់ហោះទៅហើយមកសម្លឹងស្អីក៏មិនដឹងដែរខុសរបៀបណាស់។
"ទោះហើមក៏នៅតែស្អាត!"គេនិយាយឆ្កួតយ៎ស្អី? ស្អាតខ្មោចយ៎ស្អីតិចធាក់ទម្លាក់គ្រែទៅ។
"នេះជាថ្នាំព្យាបាលជំងឺ100មុខលាបរួចទុកចោលតែ5នាទីអូនប្រាកដជាដើរបានមិនខាន!"គេរៀបរាប់ប្រាប់អំពីថ្នាំនោះបណ្ដើរចាក់វាមកលើបាតដៃហើយលាបមកលើភាពទន់ខ្សោយរបស់ខ្ញុំបណ្ដើរ។
ពិបាកក្នុងខ្លួនណាស់លោកអើយ//
"អឹក~អ្អាស"ខ្ញុំរបូតមាត់ថ្ងូរចេញមកព្រោះតែវាឈឺឆ្កៀបៗរួចក៏ស្រវាលើកដៃខ្ទប់មាត់ទាំងអៀន។
"អូនថ្ងូរពិរោះ មិនបាច់ទប់ទេ!"ហ៊ើយគូរដណ្ដឹងម្នាក់នេះមិនត្រឹមតែផ្ដាច់ការឃោរឃៅព្រៃផ្សៃប៉ុណ្ណឹងទេថែមទាំងរោគចិត្តកម្រិតធ្ងន់ធ្ងរទៀតផង។
ដូចអ្វីដែលគេនិយាយអញ្ចឹងតែប្រាំនាទីប៉ុណ្ណោះខ្ញុំក៏អាចចុះពីគ្រែនិងដើរបានធម្មតាហាក់ដូចជាមុននេះមិនបានឈឺអ្វីសោះឡើយ។
"តោះអូនដើរបានហើយ!"ខ្ញុំងាកមកនិយាយប្រាប់គេរួចបម្រុងនិងបោះជំហានដើរទៅ រកទ្វារតែរាងកាយត្រូវបានហោះឡើងផុតពីឥដ្ឋជាមុនក្រឡេកមកមើលទើបដឹងថាត្រូវគេលើកបីទៀតហើយ។
"អេហ៍?"
"ឱ្យបងបីវិញ ស្ងៀមហាមតវ៉ា!"ផ្ដាច់ការនិយាយអឺអើតែឯងរួចក៏បីខ្ញុំដើរចេញទៅហើយបើអញ្ចឹងដដែលមុននិងខំលាបថ្នាំឱ្យរកស្លាប់អីទេលោកប្រុស។
ខាងក្រោម//
មកដល់ខាងក្រោមឃើញថាសមាជិកគ្រួសាររបស់ត្រកូលដូរិកសេនឌ្រ័រនៅជុំគ្នាល្អណាស់។
"ហ្អឹម!!"អាកុងគ្រាន់តែក្រឡេកមកឃើញខ្ញុំនិងអុីបូក៏ក្រហឹមឡើងភ្លាមៗធ្វើឱ្យខ្ញុំប្រញាប់រើខ្លួនចុះតែលោកម្ចាស់នេះអត់ព្រលែងសោះ។
"បង!! ដាក់អូនចុះទៅ!"
"បងនិងដាក់ពេលដល់សាឡុង!"ដូចគេថាអញ្ចឹងទាល់តែគូទខ្ញុំដល់សាឡុងទើបគេលែង។
"ថ្ងៃនេះយើងមានរឿងសំខាន់ត្រូវនិយាយ!! ហើយវាជារឿងក្នុងត្រកូល!!"ចប់សម្ដីអាកុងក៏ងាកមកសម្លឹងមុខអ៊ីលុននាយដូចជាមើលដឹងថាអាកុងចង់បានន័យថាម៉េចទើបប្រញាប់ងាកមកអូសដៃសង្សារចេញមកក្រៅ។
"អូនទៅដើរលេងសិនទៅ រួចកិច្ចការចាំបងទៅរក!"
"ហេតុអី?"នីងៗជ្រួញចិញ្ចើមមិនយល់អង្គុយសុខៗអូសចេញមកហើយដេញឱ្យទៅដើរលេងដូចវាមិនទំនង។
"ស្ដាប់បងណា៎! អាកុងម៉ត់ចត់ណាស់ជាពិសេសរឿងក្នុងត្រកូលបើសិនជាមានមនុស្សដែលមិនពាក់ព័ន្ធនៅក្បែរនិយាយកិច្ចការធំមិនកើតទេ ហើយមិនមែនថាអាកុងស្អប់ខ្ពើមអីអូនទេប៉ុន្តែព្រោះអូនមិនទាន់ចូលជាសមាជិកនៃត្រកូលបងទើបអាកុងចាំបាច់ត្រូវការពារ!"អ៊ីលុនបកស្រាយខ្លាចក្រែងនាយតូចអន់ចិត្តតែនាយគិតខុសហើយនីងមិនមែនមនុស្សដែលឆេវឆៅឆាប់ខឹងទេគ្រាន់តែឡប់តិចៗប៉ុណ្ណោះឯងប៉ុន្តែនាងតែងតែស្ដាប់ហេតុផលគេជានិច្ច។
"អូខេ អូនយល់ហើយបងចូលទៅៗអូនទៅដើរលេង!"ចប់សម្ដីនាងក៏រត់ត្រុយដូចកូនក្មេងទៅបាត់ចំណែកអ៊ីលុនក៏ឈរក្រវីក្បាលញញឹមរួចដើរចូលក្នុងវិញ។
គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមគ្រប់គ្នាក៏បាញ់ក្រសែរភ្នែកសម្លឹងមុខនាយជាគោលដៅតែមួយតែម្ដងធ្វើឱ្យនាយមានអារម្មណ៍ថាព្រឺរសម្បុរខ្ញាក់ៗ។
"មកដល់ក៏ល្អហើយ! បកស្រាយរឿងរ៉ាវដែលកើតឡើងមកបានហើយ!"អាកុងនិយាយឡើងទាំងទឹកមុខមាំរួចអ៊ីលុនក៏ប្រញាប់ដើរចូលទៅរកកន្លែងអង្គុយមុននិងហាមាត់និយាយរឿងរ៉ាវឱ្យស្ដាប់។
"គឺពីដំបូងខ្ញុំបើកឡានចេញពីកន្លែងប្រកួតបាល់គិតថានិងជិះទៅរកមិត្តបន្តិចនៅតាមផ្លូវខ្ញុំមានអារម្មណ៍ថាដូចជាមានអ្នកតាមទើបចេះតែបើកបង្វែរដានរហូតទាល់តែមកដល់តំបន់ព្រៃហាមឃាត់ស្រាប់តែពេលនោះមិនដឹងឡានមកពីណាទេជិត10ឡានបើកសំដៅមករកខ្ញុំថែមទាំងបាញ់រះមកលើកង់ឡានខ្ញុំទៀតផងហើយពេលនោះសំណាងអាក្រក់ក៏មានឡានមួយបត់ចូលខាងផ្លូវនោះដែរហើយឡាននោះជាឡានរបស់នីងៗនិងឯងពេលនោះខ្ញុំក៏ប្រញាប់រេចង្កូតឡានគេចពីឡាននាងហើយនាងក៏ដូចគ្នាចំណែកពួកដែលតាមបាញ់ខ្ញុំនោះក៏ស្រាប់តែប្ដូរគោលដៅទៅរកនាងទើបខ្ញុំស្ទុះចុះពីឡានទៅជួយនាងបម្រុងនិងនាំឡើងឡានខ្ញុំដើម្បីគេចតែពេលនោះស្រាប់តែមានឡានធំមួយបើកមកបុកឡានខ្ញុំមួយទំហឹងធ្វើឱ្យឡានក្រឡាប់ធ្លាក់ចូលព្រៃនោះតែម្ដងទៅ!"អ៊ីលុនរៀបរាប់តាមដំណើររឿង។
"មិនស្មានថាលឺនៅរស់សោះអាធីតូច!"អ្នកម៉ាក់អង្គុយស្ដាប់កូនពៅរៀបរាប់សឹងតែហូរទឹកមាត់ចង់កំសត់ចង់យំអាណិតកូនក៏មិនចេញ។
"និងហើយសង្ស័យតែជាតិមុនបុណ្យខ្ញុំខ្លាំងណាម៉ាក់ ទើបធ្លាក់ប៉ុណ្ណឹងហើយអត់តៃធ្មឹងទៀត ថែមទាំងបាននៅជាមួយស្រីស្អាតទៀតផង ពេលខ្ញុំនៅក្នុងព្រៃនោះម៉ាក់ដឹងទេថាខ្ញុំជួបអីខ្លះ?"អ៊ីលុនចាប់ផ្ដើមចូលសាច់រឿងភ្លាមៗអ្នកម៉ាក់ក៏ប្រញាប់បើកត្រចៀកចាំស្ដាប់កូនយ៉ាងអន្ទះសារ។
"ហើយជួបស្អី?"
"បឹងក្រពើណាម៉ាក់! អូយ៎ច្រើនអស់ស្ទះខ្ញុំនិងនីងអត់ដឹងទេដំបូងរកទៅលុបមុខតិចតែមិនស្មានថាវាជាជម្រកឡាំឌួយអញ្ចឹងទេ!"អ៊ីលុននិយាយបណ្ដើរកាយវិការបណ្ដើរឱ្យអ្នកដែលចាំស្ដាប់សឹងតែចំហ៎មាត់។
"ស្លាប់ហើយ! ចុះយ៉ាងម៉េចទៀត?"
"រត់និងហើយ៎! រត់សឹងដាច់ជើង មកឡើងដើមឈើម៉ាក់ដឹងថាជួបស្អីទៀតទេ? គឺជួបពស់ថ្លាន់ម៉ាក់ហ៊ើយស្រែកចង់ដាច់បំពង់ក៎ចោល!"
"អ្នកណាស្រែក??"
"ខ្ញុំនិងហាស៎!"
ពុទ្ធោកូនពៅពេជ្យ//
"បើយាយប៉ិនីងៗវិញលោតតោងដើមឈើគេចពីពស់លឿនដូចស្វាអញ្ចឹង!"
"យល់ល្អលឺក៏គួរតែរៀនលោតតោងដើមឈើដែរដើម្បីការពារខ្លួន!"អ្នកម៉ាក់ផ្ដល់យោបល់។
"បាទ៎!! ហើយបន្ទាប់មកក៏ជួបជាមួយខ្លាទៀតផងហ៊ើយ ពួកខ្ញុំសឹងតែមិនរស់ទៅហើយទម្រាំតែរត់រួចនោះខ្ញុំក៏ត្រូវរបួសខ្លះដែរតែសំណាងបាននីងៗជួយពួកយើងជួយគ្នាទៅវិញទៅមកទើបខ្ញុំចាប់ផ្ដើមបាក់ចិត្តស្រលាញ់នីងៗ ទាស់តែម្យ៉ាងទេយាយប៉ិនិងចូលចិត្តនិយាយច្រើនសាំតាប៉ែបន្តិច! ហើយបន្ទាប់ពីនោះក្រុមជំនួយរបស់អាកុងក៏មកទទួលពួកយើងដំបូងខ្ញុំមិនទុកចិត្តទេខ្លាចថាជាពួកតាមសម្លាប់នោះតែដល់ពេលឃើញខ្សែកតំណាងប័ក្សដែលពួកនោះពាក់ស្រដៀងនិងរបស់ខ្ញុំទើបខ្ញុំជឿហើយពួកខ្ញុំក៏មកដល់ផ្ទះវិញដោយនៅរស់រួចហើយខ្ញុំនិងនីងៗក៏ព្រមព្រៀងធ្វើជាសង្សារគ្នាតែម្ដងទៅ!!"ចប់ការបកស្រាយហើយ គ្រប់គ្នាក៏ដកដង្ហើមធំបន្តិចចង់ប្រាប់ថាមុននិងស្ដាប់សឹងភ្លេចដកដង្ហើម។
"វាគ្រោះថ្នាក់ប៉ុន្តែវាក៏ជាមេរៀន ធ្វើឱ្យឯងរឹងមាំក្លាហាន និងស្គាល់អំពីភាពអាក្រក់របស់មនុស្សកាន់តែច្រើន ឆ្លងកាត់រឿងលើកនេះឯងគួរតែដឹងហើយថាជីវិតវាមិនស្ថិតស្ថេរឡើយជាពិសេសគឺម៉ាហ្វៀដូចជាត្រកូលយើងវាផុយស្ទួយណាស់បើហ៊ានតែប្រហែស!"
"អាកុងទុកចិត្តចុះ ដរាបណាខ្ញុំនៅរស់ខ្ញុំច្បាស់ជាមិនស្លាប់ឡើយ !!"អ៊ីលុនតបយ៉ាងជឿជាក់ភ្លាមៗក៏ទទួលបានរង្វាន់មួយឈើច្រត់ពីអាកុងតែម្ដង។
ផូស៎!!!!
"អូយ៎! អាកុងឈឺណា៎!"អ៊ីលុនអង្អែលដៃចុះឡើងយ៉ាងឈឺចាប់ព្រោះត្រូវមួយឈើច្រត់មិនស្រាលទេ។
"អាជូយិនកូនពៅរបស់លឺជាមនុស្សឆ្កួត!"
"ទេ៎...ប៉ាមកពាក់ព័ន្ធស្អីនិងអ៊ួដែរ? វាកាត់ទៅរកឪវាពីកំលោះតើ!"
"ខ្ញុំនិយាយអីខុសទៅ?"អ៊ីលុនពេបមាត់ធ្វើរឹកភ្លីភ្លើមិនដឹងខ្យល់តាមចរិតរបស់កូនពៅយ៉ាងកំសត់ខណ:ដែលអាកុងរកនិងថែមមួយឈើច្រត់ទៀតនាយក៏រហ័សលោតពីកៅអីវឹបសឹងតែផ្កាប់មុខ។To be Continued♥️
Author: Lîñ Gukki ✨
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️